ថ្ងៃថ្មី ថេហ្យុង បាននាំ ជុងហ្គុក នាំចេញ ក្រៅទិញសម្លៀកបំពាក់សម្រាប់កម្មវិធីនិងការ បង្ហាញខ្លួន របស់នាយផង ។ នាយចេញក្រៅ ដោយមានមួកនិងម៉ាសជានិច្ច មិនអាចអោយអ្នកណាឃើញមុខនាយនៅពេលនេះបាននៅឡើយ ថ្ងៃនេះដែរ ថេហ្យុង បានហៅ ហូស៊ុក បងប្រុស របស់គេមកដើម្បីជួយណែនាំដល់ ជុងហ្គុក ព្រោះ ហូស៊ុក ជាមនុស្សទាន់ សម័យហាយសូរសុីវិល័យ ការធ្វើខ្លួនក៏ថ្លៃថ្នូរដែរ ។
" បងបានមកដល់ហើយតើពួកឯងនៅឯណា? "
" នៅក្រោយខ្នងបងបែរមក " ថេហ្យុង បញ្ចប់ ប្រយោគ ហូស៊ុក ក៏បែរមកដោយយកទូរសព្ទទុក វិញ ថ្ងៃនេះថ្ងៃសម្រាកនាយអាចកំដរពួកគេពេញមួយ ថ្ងៃបាន ។
" ម្នាក់នេះមែនទេ? "
" មែនហើយ! នេះគឺបងប្រុសខ្ញុំ! ជុង ហូស៊ុក "
" រីករាយដែលបានស្គាល់ " ហូស៊ុក លើកដៃមកចាប់ ដៃរបស់ ជុងហ្គុក ។
" រីករាយដូចគ្នា! ខ្ញុំធ្លាប់ស្គាល់លោកហើយ...ពួក យើងធ្លាប់ធ្វើការជាមួយគ្នា ខ្ញុំគឺ ចន ជុងហ្គុក " បញ្ចប់ប្រយោគនាយទាញម៉ាសចុះត្រឹមចង្ការបង្ហាញមុខអោយនាយ ហូស៊ុក បានឃើញ ។
" ពិតមែនហេស? "
" ហឹម...? អគ្គនាយក ចន ជុងហ្គុក ដែលគេនិយាយតៗគ្នាថាបានស្លាប់កាលពីជាង ៣ខែមុននោះ មែនទេ? គាត់ធាត់ណាស់មុខមាត់ក៏មិនមែនបែបនិង ដែរ កុហកទេដឹង? "
" គឺគាត់និងហើយបងប្រុសរឿងដូចដែលខ្ញុំប្រាប់បងនិងហើយ "
" ពិតជាចៃដន្យណាស់...មិនគួរអោយជឿ "
" បានហើយ! ចាប់ផ្តើមការងារទៅបើស្គាល់គ្នាចឹង ស្រួលទេ... "
" ធ្វើអីមុន? "
" សម្លៀកបំពាក់...ទិញសម្លៀកបំពាក់ រួចប្តូរម៉ូដសក់ថ្មី " ហូស៊ុក
" តោះ " ថេហ្យុង កាន់ដៃ ជុងហ្គុក ដើរទៅជា ហេតុអោយ ហូស៊ុក សង្ស័យនិងតាមមើលពួកគេរហូត ។
ការជ្រើសសម្លៀកបំពាក់ ហូស៊ុក មិនបញ្ជារទេ ទុកអោយនាយរើសនិងប្រាប់នាយតាមក្រោយវិញ រឿងសក់ក៏ដូចគ្នា សក់ដូចជាវែងពេកហើយទើបត្រូវ កាត់ចេញ ពេលនេះគឺត្រូវសាកសម្លៀកបំពាក់សិន ។
" បងគិតថាចង់អោយ Sexy ចំហរឡេវអាវរបៀបពួក បារាំង "
" អត់អោយចេញសាច់ចឹងទេ " ថេហ្យុង និងបងប្រុសប្រកែកគ្នារងចាំអ្នកឡ៎រខោអាវចេញមក ។
" មកហើយ " ជុងហ្គុក ដើរចេញពីកន្លែងផ្លាស់ខោអាវមក ។
" យ៉ាងម៉េច? " ជុងហ្គុក
" សង្ហារហើយ " ថេហ្យុង
" ទេ... " ហូស៊ុក
" កែកន្លែងណា? " ជុងហ្គុក
" សាកចំហរឡេវអាវ ២គ្រាប់ទៀត " ហូស៊ុក
" បែបនិង? " ជុងហ្គុក ធ្វើតាម
" អា៎...បែបនិងហើយ " ហូស៊ុក
" អត់!! ប្តូរចេញ មិនមែនម៉ូដដែលបញ្ចេញសាច់ស្អីទេ " ថេហ្យុង
" តាមបងអត់? "
" តាមខ្ញុំ "
" អា៎ៗ បិទឡេវមួយវិញ កុំប្រកែកគ្នាអី " ជុងហ្គុក
" ល្អ ហិហិ "
" បាន...មកខាងនេះ...ពេលដើរត្រូវដើរបែបនេះ កុំអោនឈរអោយត្រង់ខ្លួន បែបនិងហើយ ដៃត្រូវស៊ក ចូលហោប៉ាវបែបនេះមិនមែនក្តោបទេបែបហ្នឹង " ហូស៊ុក និងប្រាប់នាយម្តងមួយៗ ។
" Okay យល់ហើយ " ជុងហ្គុក
" សង្ហារឬនៅ? " ហូស៊ុក
" សង្ហារបំផុត " ថេហ្យុង
" មិនមែនបែបនេះតែពេលទៅកម្មវិធីនោះទេ លោកគួរតែរៀបឬកជាចាហ្វាយ របៀបមិនបាច់គួរសមដាក់ អ្នកផ្សេងពេកដូចដែលខ្ញុំធ្លាប់ស្គាល់លោកពីមុន "
" ថេហ៍ ក៏បានបង្រៀនខ្ញុំដែរ "
" បែបនោះទើបសាកសមនិងមុខមាត់និងឋានៈរបស់ លោក! "
" ខ្ញុំយល់ហើយ តើធ្វើអីទៀត? "
" ធ្វើតាមផែនការលោកចុះ ខ្ញុំមានតែប៉ុណ្ណឹងទេ "
" អរគុណលោក ជុង "
" ចឹងពួកយើងទៅវិញ! លាហើយបងប្រុសជួបគ្នានៅថ្ងៃនោះ "
" ឯងក៏ទៅដែរឬ? "
" ខ្ញុំជាភ្ញៀវ ជុងស៊ូ "
" អរ...នាងល្អិតនោះ...ហុឹស! បងទៅហើយចឹង " ហូស៊ុក ក៏ទៅបាត់មុនគេទាំង ២ក៏ចេញពីហាងមក តាមក្រោយ ។
" អូនស្គាល់ ជុងស៊ូ? "
" អូនភ្លេចប្រាប់បងថាអូនជាមិត្តនាង រកប្រាប់យូរហើយតែគ្មានឱកាស "
" អូនមិនដែលនិយាយរឿងបងប្រាប់នាងមែនទេ? "
" ពួកយើងមិនសូវបានជួបគ្នាទេ ក៏គ្មានពេលនិយាយ គ្នានាងក៏មិនដឹងពីអូន អូនក៏មិនដឹងពីនាង បើបងមិន ប្រាប់ថ្ងៃមុននោះអូនមិនដឹងថានាងជាប្អូនបងដែរ "
" ពិភពលោកនេះតូចចង្អៀតមែន! ស៊ូ មិនដែល ប្រាប់ថាមានមិត្តជាប្រុសសោះ "
" គេមិនដែលចាត់ទុកអូនជាប្រុស! កាលនៅរៀនពួក យើងធ្លាប់គេងបន្ទប់ជាមួយគ្នាពេលចុះសិក្ខាសាលា ទៀតផង "
" ពិតមែនហេស? តើមានរឿងអីខ្លះដែលអ្នកទាំង ២លាក់បាំង? "
" គ្មានទេ " ថេហ្យុង ក៏ដើរហួសទៅមុនបាត់ ម
" Aww ថេហ៍ ចាំបងផង " ជុងហ្គុក ទាញម៉ាសមក ពាក់និងរត់ទៅតាមក្រោយ ។

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook