💘បេះដូងប្តូរម្ចាស់💘 ភាគទី 10

8.7K 516 2
                                        

MORNING ✨

ព្រឹកថ្ងៃថ្មីជាថ្ងៃទីមួយនៃខែថ្មី ថ្ងៃនេះខែមុនដែល នាយចូលមកគេងក្នុងបន្ទប់នេះ ហើយថ្ងៃនេះគឺនាយ គេងអោបម្ចាស់បន្ទប់នេះបន្ទាប់ពីមានក្តីសុខជាមួយគ្នា ពេញមួយយប់ ។ នេះគឺម៉ោង ៧ព្រឹក ជុងហ្គុក បាន ភ្ញាក់ពីដំណេកតាមទម្លាប់ តែថ្ងៃនេះមិនដូចសព្វដង នោះទេព្រោះតែមានរាងតូចក្នុងរង្វង់ដៃជាមួយ សភាពអាក្រាតកាយ ។ ជុងហ្គុក ដៃម្ខាងទំនេរលើ មកញីភ្នែកតិចអោយសាំនិងពន្លឺមុននិងងាកអោនមក មើលមុខ ថេហ្យុង ដែលកំពុងគេងលក់នាយក៏ លេចស្នាមញញឹមចេញមក ។
" ពេលនេះខ្ញុំជាម្ចាស់រាងកាយឯងហើយ សង្ឃឹមថា ថ្ងៃណាមួយខ្ញុំនិងអាចជាម្ចាស់បេះដូងរបស់ឯង " ជុងហ្គុក និយាយតិចអោនថើបថ្ងាស ថេហ្យុង មួយខ្សឺតរួចក៏ងើបចេញថ្នមៗខ្លាចរំខានដំណេករបស់ ថេហ្យុង ។ ដោយសារកន្លងមកបូករួមនិងរឿងយប់ មិញធ្វើអោយ ជុងហ្គុក លែងមានចិត្តចង់បាន អតិត ភរិយានោះមកវិញពេលនេះប្តូរមកយកចិត្តអ្នកជិតខ្លួនម្នាក់នេះវិញម្តង ថេហ្យុង ល្អឥតខ្ចោះ សម្រាប់នាយ អ្វីដែល ថេហ្យុង ចង់បាននាយនិង យកអោយបាន ។
ជុងហ្គុក សម្អាតខ្លួនរួចចេញមកក្រៅធ្វើអីទុក អោយ ថេហ្យុង ភ្ញាក់មកនិងបានញាំតែម្តង ។ នាយចម្អិនស៊ុបមួយចាននិងអាហារសម្រាប់ញាំនៅ ពេលព្រឹកខ្លះ ។ ក្រោយធ្វើម្ហូបរួច ជុងហ្គុក ដើរ ប្រមូលខោអាវរាយនៅក្បែរសាឡុងយកទៅទុកក្នុង កន្រ្ទករួចប្រមូលដបស្រាទៅចោលផង នាយឃើញ ដងស្រាហើយនឹកគិតថាបើសិនយប់មិញ ថេហ្យុង ស្រវឹងចុះពេលគេភ្ញាក់មកស្រែកថាខ្លួនបំពាន រាងកាយរបស់គេនោះគិតយ៉ាងមិចទៅ? គិតមិនទាន់ ចប់ផងសម្លេងស្រែករបស់ ថេហ្យុង បន្លឺឡើងបាត់ ទៅហើយ ។
" JEON JUNGKOOK " ថេហ្យុង ស្រែកឡើង ជុងហ្គុក ប្រញាប់រត់ចូលទៅមើលគ្រែងមានរឿងអី? ចូលមកដល់ ថេហ្យុង កំពុងគេងមើលមកនាយ
" ថេហ៍...តើមានរឿងអី? " ជុងហ្គុក រត់ចូលមកសួរ ថេហ្យុង ងើយសម្លឹងមុខនាយភ្លឺសៗ ។
" យ៉ាងម៉េចហេស? " ជុងហ្គុក អោនមកជិតៗសួរទាំងភ័យខ្លាច ថេហ្យុង កំហុកស្រែកដាក់ខ្លួន ។
" ខ្ញុំស្មានថាលោកទៅបាត់ហើយតើ " ថេហ្យុង និយាយឡើងស្រទន់ដាក់នាយ ។
" ហ៊ួយ...នេះគិតថាខ្ញុំទៅណាហាស? " ជុងហ្គុក សើចឡើងលើកដៃញីសក់របស់គេ ។
" ក៏...យប់មិញលោកថានិងទៅវិញ... " ថេហ្យុង ធ្វើមុខកំសត់ពេលភ្ញាក់មកមិនឃើញស្មានថា ជុងហ្គុក រត់ចោលខ្លួនទៅហើយ ។
" ខ្ញុំប្តូរចិត្តហើយ!! ខ្ញុំនៅជាមួយឯងតើ...នេះគឺខ្ញុំ " ជុងហ្គុក លើកដៃ ថេហ្យុង មកប៉ះមុខរបស់ខ្លួន នាយញញឹមយ៉ាងស្រស់ ថេហ្យុង ក៏ញញឹមតាមដែរ ។
" យ៉ាងម៉េច ជាខ្ញុំមែនទេ? "
" ហឹម! " ថេហ្យុង ងក់ក្បាល មើលចរិកគេចុះដូច ក្មេងគួរអោយខ្នាញ់ ជុងហ្គុក មិនដែលឃើញចរិក បែបនេះរបស់ ថេហ្យុង នោះគ្រប់ពេលគឺ ថេហ្យុង តែងតែមុឺងម៉ាត់ ។
" តើ...មានឈឺ...គឺ...មានឈឺខ្លួនឬឈឺត្រង់ណាឬអត់? "
" គឺឈឺ!! ឈឺគ្រប់កន្លែងទាំងអស់ "
" សុំទោស...ព្រោះ... "
" ហៃយ៉ា...ម៉ោងប៉ុន្មានហើយឃ្លានណាស់ " ថេហ្យុង បន្លប់ព្រោះតែទឹកមុខកំសត់របស់នាយ ។
" ខ្ញុំបានធ្វើអាហារពេលព្រឹកសម្រាប់ឯងរួចហើយ ឯងអាចសម្អាតខ្លួនហើយទៅញាំបាន "
" ហឹម...ល្អ!! ប៉ុន្តែខ្ញុំងើបមិនរួចទេ... "
" ខ្ញុំអាចបីបានទេ? " ជុងហ្គុក ចោទសំណួរបែបអៀន នេះបានខ្លួនប្រាណគ្នាហើយនៅអៀនទៀត? សមតែតួរ Bottom ជាអ្នកអៀនទើបត្រូវ ។
" ត្រូវតែបែបនោះ "
" ចាំបន្តិច " ជុងហ្គុក ងើបទៅទូរខោអាវបើកយកកន្សែងមួយមកអោយ ថេហ្យុង រុំខ្លួន ។ មើលចុះ ម្នាក់ នេះនៅតែអៀនធ្វើអោយ ថេហ្យុង លួចសើចពេលយកកន្សែងមកគ្របលើខ្លួនរួចក៏ទាញភួយ ចេញ ជុងហ្គុក លើកបីរាងតូចទៅបន្ទប់ទឹក ។
" ដាក់ខ្ញុំក្នុងអាងទឹកនោះ "
" Okay " ជុងហ្គុក ធ្វើតាមបញ្ជារ
" លោកចេញទៅចុះ អរគុណ "
" ត្រូវការអីបន្ថែម ត្រូវហៅខ្ញុំ "
" អឹម! " ថេហ្យុង ងក់ក្បាល ជុងហ្គុក ក៏ចេញមកវិញ នាយរៀបចំបន្ទប់ ប្រមូលកម្រាលចាស់ ចេញរៀបចំកម្រាលថ្មី រៀបចំសាថ្មី បំបាត់ក្លិនមិន ល្អ ចេញពីបន្ទប់ក្រអូបរបស់ Taehyung ខណៈរាងតូចកំពុងងូតទឹកនោះ រៀបចំហើយនាយយកកន្រ្ទក សម្លៀកបំពាក់ទៅបោកនៅជាន់ក្រោម ដើរទៅដើរ មកច្រើនបែបនេះក៏ចាត់ទុកថាហាត់ប្រាណដែរ ព្រោះតែថ្ងៃនេះនាយមិនទៅហាត់ប្រាណទេ នាយ នៅមើលថែ ថេហ្យុង ។
ក្រោយរៀបចំរួចអង្គុយរងចាំ ថេហ្យុង គេដើរចេញពីបន្ទប់មកដូចមនុស្សឈឺជើងយឺតៗ ជាមួយអាវយឺតរបស់ ជុងហ្គុក និងខោខ្លីត្រឹមពាក់ កណ្តាលភ្លៅ ។
" Tae! " ជុងហ្គុក ស្ទុះងើបមកជួយគ្រា
" រួចហើយហេតុអីមិនហៅខ្ញុំ? "
" គឺមិនចង់រំខាន "
" អត់មានរំខានទេ...ខ្ញុំបីវិញលឿនជាង " ថាហើយនាយក៏លើបី ថេហ្យុង ទៅតុអាហារដែល ពួកគេតែងញាំជាមួយគ្នារាល់ថ្ងៃនោះ ។
" តើនៅឈឺ...ទេ? "
" អឹម! "
" អង្គុយលើខ្ញុំល្អជាង " ជុងហ្គុក នាយបីមកដល់តុ និងអង្គុយដោយមាន ថេហ្យុង នៅលើភ្លៅ រាងតូច បេះដូងលោតញាប់លួចញញឹមពេញចិត្តកាយវិការ យកចិត្តទុកដាក់និងអៀនព្រៀនរបស់ ជុងហ្គុក ។
" បែបនេះលោកពិបាកទេដឹង? "
" អត់ពិបាកទេ!! ថេហ៍ ឃ្លានមែនទេ? ឆាប់ញាំទៅ "
" មានស៊ុប? "
" សម្រាប់ ថេហ៍ "
" គួរអោយស្រលាញ់ណាស់ " ថេហ្យុង ឆ្មក់ថើប បបូរមាត់ ជុងហ្គុក មួយខ្សឺតយ៉ាងលឿននិងរហ័ស បែរមករកញាំបាយ ចំណែក ជុងហ្គុក កំពុងគាំង យល់ថាដូចជាគូរស្នេហ៍និងគ្នាយ៉ាងចឹង ។
" លោក ហារម៉ាត់!! ជុងហ្គុក ហា៎ " ថេហ្យុង ហៅ បញ្ជាក់ព្រោះតែនាយភ្លឹក ។
" ហឹម? "
" ហារមាត់ "
" ខ្ញុំញាំខ្លួនឯងបាន "
" ខ្ញុំចង់បញ្ចុក! ហារមាត់ "
" បាន! " ជុងហ្គុក ហារមាត់អោយ ថេហ្យុង បញ្ចុក គេញាំខ្លួនឯងផងបញ្ចុក ចុងហ្គុក ផងរហូត រួចរាល់ នាយបី ថេហ្យុង ទៅដាក់លើសាឡុងរួច មកប្រមូលនិងលាងចានទុក ចំណែក ថេហ្យុង ដេកចុចទូរសព្ទទាក់ទងទៅអ្នកនៅគ្លីននិច ។
" អូ...យើងភ្លេច! ប៉ុណ្ណឹងចុះ " ថេហ្យុង ដាក់ទូរសព្ទ ចុះវិញក្រោយនិយាយគ្នាហើយ គេភ្លេចថានេះជា ថ្ងៃសម្រាក ថ្ងៃចុងសប្តាហ៍ ២ថ្ងៃមិនធ្វើការនោះទេ ។
" ជុងហ្គុក លោកអង្គុយត្រង់នេះមក " ថេហ្យុង ហៅពេល ជុងហ្គុក ដើរមក នាយក៏ដើរមកអង្គុយ គែមសាឡុងជិតគេ ។
" យ៉ាងម៉េចហើយ? "
" លោកអត់ទៅហាត់ប្រាណទេហេស? "
" ទេ! ខ្ញុំនៅមើលថែឯង "
" ទៅហាត់ប្រាណទៅកុំអោយខាតថ្ងៃ "
" អត់!! ខ្ញុំចង់នៅមើលថែឯង "
" ខ្ញុំគ្មានកម្លាំងប្រកែកជាមួយលោកទេ គេងហើយ "
" គេងចុះ... " ជុងហ្គុក ក្លាហានថើបថ្ងាស ថេហ្យុង មួយខ្សឺតនាយតូចលេចស្នាមញញឹមឡើង នាយអង្អែលក្បាល ថេហ្យុង ស្រាលៗ រួចនាយតូច ក៏បិទភ្នែកគេងព្រោះតែល្វើយក្នុងខ្លួនផង ឈឺខ្លួនផង តែដែលក្លាយជាបែបនេះមកពីខ្លួនឯង ។ មួយសន្ទុះ ក្រោយ ថេហ្យុង គេងលក់ ជុងហ្គុក ដែលអង្គុយមើលនោះក៏ងើបចេញទាញទូរសព្ទទាក់ទងទៅនណាម្នាក់ ។

SKIP

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now