ពេញមួយព្រឹកនេះ ថេហ្យុង នៅមិនស្រណុកក្នុង ខ្លួនឡើយ គេអន្ទះសាររងចាំអ្នកដែលឡើងតុលាការ គេមានការភ័យនិងបារម្ភពីនាយខ្លាចចាញ់ល្បិច សូណា មកទល់ពេលនេះនាយនៅមិនទាន់ទាក់ទងមកនៅឡើយទេ ។ ថេហ្យុង កាន់ទូរសព្ទជាប់រហូតមានអ្នកហៅចូលមកតែមិនមែនជាលេខរបស់ ជុងហ្គុក នោះទេជាលេខប្លែក ទម្រាំនិង ថេហ្យុង ដាច់ចិត្តទទួលគេខលមកដល់ទៅពីរដង ។
" ហាឡូ "
«គីម ថេហ្យុង តើមែនទេ?»
" មែនហើយគឺខ្ញុំ "
«ខ្ញុំគឺម៉ាក់របស់ ជុងហ្គុក អាចចេញមកជួបខ្ញុំបន្តិចបានទេ? នៅ xxxx ឥឡូវនេះ»
" តើមានអ្វីមែនទេ? "
" ជួបគ្នាបន្តិចទៀត " បញ្ចប់ប្រយោគគាត់ក៏ចុចបិទ មុន ថេហ្យុង មិនស្រណុកចិត្តនោះទេតែមនុស្ស ចាស់ណាត់ទៅហើយមិនទៅបានយ៉ាងម៉េច? ថេហ្យុង ក្រោយបញ្ចប់ការសន្ទនាគេក៏រៀបចំខ្លួន ចេញក្រៅតែម្តងដោយសុំកឆរអនុញាតិពីម្ចាស់ផ្ទះ ត្រឹមត្រូវដែរ ។
" លោកយាយ! "
" ទៅណាមែនទេកូន? "
" បាទ! គឺខ្ញុំមានធុរៈទៅខាងក្រៅបន្តិច "
" ទៅចុះកូន ប្រយត្ន័ប្រយែងផងណា "
" បាទលោកយាយ "
" អេ...ឈប់! "
" បាទ? មានអ្វីឬ? "
" យកឡានទៅៗនេះយាយអោយគេយកសោរអោយ "
" មិនអីនោះទេលោកយាយ ខ្ញុំជិះតាក់សុីទៅបាន "
" ខ្លាចវាគ្រោះថ្នាក់ "
" មិនអីនោះទេ ខ្ញុំទៅសិនហើយលោកយាយ "
" ទៅចុះកូន "
" បាទ " ថេហ្យុង អោនគំនាបលាមនុស្សចាស់ចេញទៅក្រៅរកតាក់សុីដោយសារឡានរបស់គេ អោយទៅ ជុងហ្គុក ប្រើប្រាស់បាត់ទៅហើយ ។
នាយតូចបានមកដល់ហាងដែលបានណាត់ ដោយអ្នកស្រីចន គាត់កំពុងអង្គុយចាំគេតាំងពីយូរហើយ ។
" សុំទោសអុំស្រីចាំយូរទេ? "
" មិនអីទេ អង្គុយមក "
" បាទអុំស្រី "
" ឋានៈយើងមិនត្រូវជាអ្វីហ្នឹងគ្នាទេ " មួយឃ្លាចាក់ចំ បេះដូងរបស់ ថេហ្យុង មានអារម្មណ៍ថាស្ពឹក ។
" សុំទោស លោកស្រី "
" ហឹម...មិនអីទេ "
" តើលោកស្រីមានអ្វីនិយាយជាមួយខ្ញុំ? "
" មែនហើយ រឿងរបស់ឯងនិង ជុងហ្គុក "
" បាទ... "
" និយាយតាមត្រង់ចុះ ខ្ញុំមិនចង់បានកូនប្រសារជា ប្រុសនោះទេ វាប៉ះពាល់ដល់ឋានៈ មុខមាត់គ្រួសារ របស់ខ្ញុំ ឯងស្តាប់យល់ទេ? "
" ខ្ញុំដឹង! មូលហេតុព្រោះខ្ញុំជាប្រុស តែពួកយើងពិតជាស្រលា... "
" ទេ! មុខមាត់របស់ឯងស្រស់ស្អាតណាស់ ទាក់អ្នក ផ្សេងទៅប្រុសអ្នកមានៗមានច្រើនណាស់ មិនមែនជា ជុងហ្គុក ទេគេអាចនិងខូចចិត្តពេលមានអ្នកលួង លោមទើបគេមានអារម្មណ៍ល្អជាមួយប៉ុណ្ណឹង "
" មិនមែនបែបនោះ ខ្ញុំមិនមែនត្រូវការលុយអ្នក "
" មិនត្រូវការលុយ? ហើយត្រូវការអ្វី? ស្រលាញ់ជា មួយមនុស្សប្រុសអ្នកណាទទួលស្គាល់? "
" ... "
" ត្រូវការលុយប៉ុន្មានដើម្បីចាកចេញពី ជុងហ្គុក? "
" លោកស្រី ស្គាល់ខ្ញុំច្បាស់ប៉ុណ្ណាហើយ? ឬលោក ស្រីដើរយកលុយទិញក្តីស្រលាញ់អ្នកដ៏ទៃ "
" ឯង... "
" លោកស្រីស្គាល់ពាក្យបើកឱកាសទេ? ប្រហែល ជាអត់ទេ ព្រោះសូម្បីស្វាមីលោកស្រីក៏លោកស្រី មិនបើកឱកាសអោយផងនោះ "
" ឯងចេះដឹងស្អី? កុំនិយាយច្រើនយកលុយហើយ ចាកចេញពី ជុងហ្គុក ប្រាប់មកចង់បានប៉ុន្មាន? "
" ប៉ុន្មាន? ប៉ុន្មានទើបសាកសម? កន្លងមកខ្ញុំជាអ្នកកែ ប្រែគេអោយស្រស់សង្ហារតើខ្ញុំចំណាយអស់ប៉ុន្មាន? ប៉ុន្មានទើបសាកសមនិងតម្លៃ? "
" ល្អ និយាយត្រង់ៗបែកនេះមក ខ្ញុំអោយឯង ៥លាន ដុល្លារវាច្រើនពេកហើយ "
" កូនលោកស្រីមានតម្លៃត្រឹមប៉ុណ្ណឹងទេឬ? ក្នុងកុងខ្ញុំមានលើសនេះផង "
" ត្រូវការអីអោយប្រាដក? "
" គឺ ជុងហ្គុក "
" ខ្ញុំមិនអនុញាតិទេ យល់ល្អកុំអោយរឿងវែងឆ្ងាយ ជុងហ្គុក យ៉ាងណាច្បាស់ជាតាមខ្ញុំជាម្តាយបង្កើត ឯងស្រលាញ់គេឬ? ឯងគួរដោះលែងគេអោយគេ រកអ្នកថ្មីមានអនាគត "
" ទាក់ទងខ្ញុំមិនមានអនាគតត្រង់ណា? "
" ចរិកឈ្លើយបែបនេះ កោតតែ ជុងហ្គុក ស្រលាញ់បាន? "
" ខ្ញុំបែបនេះព្រោះមនុស្សមិនអោយតម្លៃខ្ញុំទៅវិញទេ លុយដែលអ្នកមានមិនអាចទិញក្តីស្រលាញ់ខ្ញុំបាន ឡើយ បើមានការយល់ច្រលំត្រង់កន្លែងណាមួយខ្ញុំ សូមប្រាប់ទៅចុះ ខ្ញុំសព្វថ្ងៃមានក្លីនិចកែសម្ផស់មួយ កន្លែងបើកដោយញើសឈាមរបស់ខ្ញុំ ខ្ញុំជាដុកទ័រ កែសម្ផស់ ក៏ជាអ្នកកែរូបរាង ជុងហ្គុក និងធ្វើអោយអតិតកូនប្រសារអ្នកស្រស់ស្អាតចំពោះមុខអ្នកដូចគ្នា ជុងស៊ូ បណ្តាក់ទន់ជាមួយខ្ញុំពីផលិតផលថ្មីរបស់នាង ឡានដែល ជុងហ្គុក បើករាល់ថ្ងៃគឺឡានខ្ញុំ ប៉ារបស់ខ្ញុំមានភាគហ៊ុននៅ J-GROUP ដូច្នេះហើយ លោកស្រីមានលុយប៉ុន្មានក៏ទិញខ្ញុំមិន បានដែរ ពួកខ្ញុំស្រលាញ់គ្នាទោះលោកស្រីព្រមឬអត់ ខ្ញុំលែងមានអារម្មណ៍ខ្វល់ទៀតហើយ ខ្ញុំមិនខ្វល់អ្នកមិនអោយតម្លៃខ្ញុំនោះទេ ខ្ញុំគឺ ដុកទ័រ គីម ថេហ្យុង សុំលាសិនហើយ " ថេហ្យុង រៀបរាប់ចប់ក៏ងើបចេញ តែម្តងគេមិនចង់នៅតតាំងអ្វីទៀតឡើយ ។ អ្នកស្រីចន ស្តាប់ឡើងចំហរមាត់គាំងរកតែកន្លែងតបវិញមិនចេញនោះឡើយ ។
ថេហ្យុង ដើរចេញពីមិនទាន់ផុតពីហាងផង ហូស៊ុក ក៏បានទាក់ទងមកគេ ។
" ហាឡូ បងប្រុស "
«ថេហ្យុង ពេលនេះឯងនៅឯណា? មានរឿងធំហើយ»
" តើមានរឿងអីបងប្រុស? ខ្ញុំនៅ xxxx "
«បងនិងទៅទទួលឯងឥឡូវនេះ» បញ្ចប់ការសន្ទនា ហូស៊ុក បានមកដល់ភ្លាមៗដែរ ។
" ឡើងឡានមក "
" តើមានរឿងអី? " ថេហ្យុង សួរពេលឡើងឡានទៅជាមួយនាយ ។
" ឆាហ្វល ទាក់ទងមកថាម៉ាក់ឯងជួបគ្រោះថ្នាក់ចរាចរណ៍សម្រាកនៅមន្ទីរពេទ្យ "
" ម៉ាក់ធ្ងន់ធ្ងរឬអត់? ពីពេលណាបងប្រុស? "
" គឺមិញនេះឯងទើបបងប្រញាប់មកទទួលឯងណា បងអោយកូនចៅកក់សំបុត្រយន្តហោះរួចហើយ ហោះ ៣០នាទីទៀត "
" លិខិតឆ្លងដែននៅ Apartment ខ្ញុំ "
" Okay " ហូស៊ុក ប្រញាប់ទៅភ្លាមពួកគេមិនបាន ត្រៀមច្រើនទេហោះទៅតែខ្លួនព្រោះប្រញាប់ ។
" ម៉ាក់កុំកើតអីអោយសោះ " ថេហ្យុង ប៊ន់ស្រ៊ន់ អោយម៉ាក់របស់គេរួចផុតពីគ្រោះថ្នាក់ ពេលនេះ កំពុងភ័យគេមិនបានគិតដល់ថាត្រូវប្រាប់ ជុងហ្គុក នោះទេ តែពេលទៅតាមផ្លូវទៅប្រលានយន្តហោះ ថេហ្យុង បានទាក់ទងទៅ ជុងហ្គុក ដូចគ្នាតែនាយ មិនបានទទួលឡើយ នាយកំពុងជាប់រវល់ស៊ើបរឿង ក្តីរបស់នាយ កំពុងតាមរក ចូ ដុងសុន ។
" ថេហ៍! អោយឆាប់ឡើង "
" បាទ! "
ពួកគេឡើងយន្តហោះជាបន្ទាន់ព្រោះតែពេល កាន់តែកៀកទៅហើយ ។ ចំណាយពេលប៉ុន្មានម៉ោងក្រោយពួកគេបានមកដល់ អុីតាលី ទាបភ្លឺនិង បន្តទៅមន្ទីរពេទ្យតែម្តងដើម្បីមើលម៉ាក់របស់គេ ។
ESTÁS LEYENDO
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
