💘បេះដូងប្តូរម្ចាស់💘 ភាគទី24

5.8K 446 8
                                        

     នៅគ្លីនិចចេះតែមានមនុស្សប្លែកៗមករកញ៉ែ ដុកទ័រ គីម តាមទម្លាប់តែបន្ទាប់ពីថ្ងៃនេះទៅប្រហែលជាលែងសូវមានអ្នកមកញ៉ែរទៀតហើយដោយសារតែស្នាមខាំព្រឹកមិញនោះ ។ ថ្ងៃបន្តិច ជុងហ្គុក បាន Call មកប្រាប់ថាមានណាត់ជាមួយភ្ញៀវមិនបានមកញាំអីជាមួយ ថេហ្យុង នោះទេ បើថារវល់ ថេហ្យុង ច្បាស់ជាយល់គេក៏មិនបានខឹងអន់ចិត្តអីដែរ ។
" ដុកទ័រ គីម អ្នកនាង ចាង មករកចា៎ "
" អោយគេចូលមក "
" ចា៎ " ហានិ ចេញទៅអញ្ចើញនាងចូលមក ។
" សួរស្តី ដុកទ័រ គីម "
" សួរស្តី អ្នកនាងចាង សុំអញ្ចើញអង្គុយ "
" ចា៎ "
" ថ្ងៃនេះមានបញ្ហារអីដែរ? "
" មានអារម្មណ៍ថាមុខស្រអាប់ណាស់ "
" មកពីអ្នកនាងគិតច្រើនពេកទេដឹង? ហឹម...មួយរយៈ នេះមិនដែលឃើញអ្នកនាងមកជាមួយលោក ហ៊ុនជីន សោះ "
" ពួកយើងបែកគ្នាហើយ...ប្រហែលជាមកពីខ្ញុំគិតច្រើនរឿងនេះមើលទៅ "
" សុំទោសដែលសួរនាំរឿងនេះ "
(បែកគ្នាដើម្បីមកយកប្តីយើងមែនទេស្រីកញ្ច្រោង) ថេហ្យុង ឧទានក្នុងចិត្ត ។
" តើគួរធ្វើមិចទៅដុកទ័រ? ថ្ងៃនេះមានណាត់នៅពេលថ្ងៃត្រង់ផង មុខមាត់មិនស្រស់ស្អាតខ្ញុំមិនចង់ចេញក្រៅនោះទេ "
" គ្រាន់តែកុំគិតច្រើនហើយក៏សម្រាកអោយបានច្រើនបែបនោះក៏អាចធ្វើអោយសុខភាពស្បែកល្អបានដែរ ខ្ញុំណែនាំឈុតលាបមុខមួយឈុតសាកមើល ហានិ មកនេះ "
" ចា៎ដុកទ័រ "
" យកផលិតផលថ្មីមក "
" ចា៎ "
" អរគុណដុកទ័រដែលជួយណែនាំ "
" បាទមិនអីនោះទេ "
      ក្រោយនោះបន្តិច នាង សូណា ចេញទៅវិញក៏មានអ្នក Call មកជាលេខដែលគេមិនចង់លើកតែក៏លើកព្រោះតែសម្លេងរំខាន
" ហាឡូ "
" ថេហ្យុង គឺបង "
" មានការអី? "
" ទំនេរទេ? "
" មិនទំនេរ "
" ថ្ងៃត្រង់ក៏បាន! ចេញក្រៅជាមួយបងបានទេ? បងមានការចង់និយាយទាក់ទងនិងរឿងការងារប៉ុណ្ណោះ "
" ការងារលោក ខ្ញុំមិនទទួលទេ "
" ស្តាប់សិនហើយចាំគិតតាមក្រោយ មកនិយាយទល់មុខគ្នាអោយបងអស់ចិត្តបានទេ? "
" ហ៊ើយ...ក៏បាន! នៅឯណា? "
" ជួបគ្នាម៉ោង 11 នៅ xxxx បងចាំទីនោះ " ស៊ូជុន ប្រាប់រួច ថេហ្យុង ក៏ចុចបិទមិនតប ។ បើទៅនិយាយលើកនេះហើយនាយអស់ចិត្តឈប់តាមគេក៏ព្រមទៅ ។

      ពេលវេលាណាត់ក៏មកដល់ ថ្ងៃនេះ ជុងហ្គុក ណាត់ជួបគ្នាជាមួយភ្ញៀវដែលនាយអាងថានាយស្កាត់បានមុន អ្នកស្រីចន សូណា ដែលមានគម្រោងចង់ចូលហ៊ុនជាមួយ ជុងហ្គុក ផងនោះបានសុំទៅជាមួយនាយចង់ដឹងសម្ថភាពទាក់ទាញអតិថិជនរបស់នាយ ជុងហ្គុក ក៏យល់ព្រម ។ តើវាជារឿងចៃដន្យ ឬ មានបំណងដែលអោយ ថេហ្យុង ទៅហាងតែមួយដែល ជុងហ្គុក បានណាត់អតិថិជននោះ?
     ជុងហ្គុក ចូលមកក្នយងហាងអាហារមួយនេះជាមួយ សូណា ពួគេបាននិយាយរឿងការងារជាមួយ ភ្ញៀវរួចហើយក៏នៅញាំអីជាមួយគ្នាតែម្តង ចៃដន្យដែល ស៊ូជុន បានចូលមកអង្គុយតុដែលនៅជិតតុរបស់នាយដែរ សំណាងដែលគេមិនចូលមករាក់ទាក់ បើសិនគេហៅនាយតែមួយម៉ាត់គ្រប់យ៉ាងរលាយពេលនេះតែម្តង ។
" ខាងនេះ ថេហ៍ " នាយកម្លោះ មានចេតនាហៅ ថេហ្យុង អោយ ជុងហ្គុក ងាកបែរមកមើលក៏ឃើញ ថេហ្យុង ពិតមែនគេដើរមកអង្គុយជាមួយអតិតសង្សាររបស់គេ ។ ថេហ្យុង ក៏ភ្ញាក់ផ្អើលនៅពេលឃើញ ជុងហ្គុក នៅទីនេះ ដែល Call មកប្រាប់ថាជួបភ្ញៀវតែកំពុងញាំបាយជាមួយអតិតភរិយានេះហេស? ជុងហ្គុក ចាប់ផ្តើមចេះកុហកគេហើយមែនទេ?
" ដុកទ័រ គីម! សួរស្តី! " សូណា ឃើញក៏រាក់ទាក់
" បាទ សួរស្តី! " ថេហ្យុង ញញឹមតបធ្វើដូចមិនឃើញ ជុងហ្គុក ដែលអង្គុយបែរខ្នងនោះ ។
" ថេហ៍ ចង់ញាំអី? " ស៊ូជុន ឆ្លៀតញញឹមនិងសួរ
" និយាយសាច់ការមក "
" ញាំអីសិនទៅ ថ្ងៃត្រង់ហើយ "
" ក៏បាន "
" សុំទៅបន្ទប់ទឹកបន្តិច " ជុងហ្គុក ងើបដើរចេញ
" អូនហៅចុះ បងទៅបន្ទប់ទឹកសិន " ស៊ូជុន ងើបចេញទៅតាមពីក្រោយ ជុងហ្គុក ។ ថេហ្យុង អង្គុយមើលមីនុយធ្វើដូចធម្មតា សូណាកំពុងនិយាយទូរសព្ទជាមួយអ្នកណាមិនដឹង?
     ជុងហ្គុក ឈរលាងដៃ ស៊ូជុន ក៏ចូលទៅរាក់ទាក់នាយដោយទឹកមុខញញឹមឌឺដង ។
" សួរស្តីលោក ចន ជុងហ្គុក "
" ......... " ស្ងាត់នាយមិនតបនិងចង់ដើរចេញ
" ស្រាបើតែណាត់មនុស្សស្រីចេញក្រៅហើយសង្សារមកទាន់បែបនេះហានិភ័យណាស់ "
" អ្នកមានហានិភ័យគួរតែជា ថេហ៍ ទៅវិញទេដែលមកជួបសង្សារចាស់អោយខ្ញុំឃើញ ខ្ញុំមករឿងការងារមិនមែនរឿងស្នេហា "
" ចឹងហ្អរ៎...គេថា...ស្នេហ៍ដំបូងពិបាកបំភ្លេចណាស់ តើភ្លើងស្នេហ៍ចាស់ឆេះទេណ៎រ...."
" ស្នេហ៍ដំបូងពិបាកភ្លេចព្រោះគ្មានអ្នកជួយបំភ្លេច ចំណែក ថេហ៍ មានខ្ញុំដែលធ្វើអោយគេភ្លេចអ្នកចាស់បានយ៉ាងងាយ "
" មនុស្ស ថេហ៍ កំណាញ់ខ្លួនណាស់តើលោកនិងទ្រាំមិនបានប៉ះពាល់គេបានយូរប៉ុណ្ណា? ថ្នាក់ខ្ញុំទាក់ទងគ្នា 6ខែការប៉ះពាល់អោបថើបគ្នាមានជារឿងធម្មតាលោកមិនប្រកាន់មែនទេ? "
" ហឹម...ថេហ៍ អាចកំណាញ់ខ្លួនជាមួយលោកតែមិនមែនខ្ញុំ បើគ្រាន់តែអោបថើបជារឿងអតិតខ្ញុំមិនប្រកាន់ព្រោះខ្ញុំជាមួយ ថេហ៍ មានសុីជម្រៅជាង នេះ "
" ត្រឹមពីរបីខែលោកសម្អាងអី? "
" សម្អាងលើស្នាមខាំជាប់សាច់ អេ...មិនមែនម្តងឬពីរដងទេ តើប៉ុន្មានដងហើយណ៎...ចាំមិនបានទេសឹងតែរាល់ថ្ងៃទៅហើយ "
" ថេហ៍ មិនមែនបែបនោះ "
" សួរទៅមើលថាពិតឬអត់? សួរថាចូលចិត្តក្បាច់មួយណាហើយប្រាប់ខ្ញុំផងចាំខ្ញុំធ្វើអោយគេសុខស្រួល តែប្រហែលជាពេញចិត្តគ្រប់ក្បាច់... "
" ឯង.... "
" ឈឺចិត្តទេគេមិនអោយប៉ះ? ចំពោះខ្ញុំវិញគឺគេជាអ្នកទាមទារចង់ធ្វើវាជាមួយខ្ញុំមុន ខ្ញុំមិនបានបង្ខំគេទេ មើលចុះគេស្រលាញ់អ្នកក្រោយគ្មានអាល័យអ្នកមុនស្អីបន្តិចទេ...ហឹម... " ជុងហ្គុក ញញឹមចម្អកអោយវិញ នាយទះស្មារនាយតិចមុននិងដើរទៅវិញ ។ ចំណែក ស៊ូជុន បានត្រឹមតែឈឺចិត្តពេលដឹងថា ជុងហ្គុក បានខ្លួនប្រាណ ថេហ្យុង ទៅហើយនោះ ទាក់ទងគ្នា 6ខែថើបគ្នាមិនបាន 10ដងផងចុះគេមានមន្តស្នេហ៍អ្វីទាក់ទាញ ថេហ្យុង អោយរួមមេត្រីជាមួយបាននោះ?
" ទៅវិញទៅ ខ្ញុំមានកិច្ចការបន្តទៀត " ជុងហ្គុក មកវិញប្រមូលឯកសាររៀបចំទុកដាក់
" ប្រញាប់យ៉ាងនេះឬលោក ចាស្ទីន? "
" ប្រញាប់យកឯកសារទៅអោយ ហានហ្គូ ដាក់បញ្ចូលទិន្នន័យ "
" ចា៎...ដុកទ័រ គីម ខ្ញុំលាទៅមុនហើយ "
" ហឹម " ថេហ្យុង ញញឹមតបខណៈ ជុងហ្គុកដើរហួសគេទៅបាត់ទៅហើយនោះ ។ ស៊ូជុន ក៏ចេញមកវិញមកអង្គុយទល់មុខ ថេហ្យុង ចម្លែកដែលពួកគេទៅបាត់អស់ហើយ ។
" ញាំសិនទៅ "
" និយាយសាច់ការមក ខ្ញុំមានកាងារធ្វើបន្តទៀត "
" រឿងគ្លីនិចនៅ អុីតាលី ប៉ាមានសំណួរតើ ថេហ៍ ចង់បានបែបណាទើបព្រមទៅ? ប្រធានពេទ្យក៏បាន គាត់ព្រមអោយតែ ថេហ៍ ទៅ "
" ជាស្អីក៏ខ្ញុំមិនទៅ ខ្ញុំនៅកន្លែងខ្ញុំបានសុខហើយ សង្ឃឹមថាបានចម្លើយហើយលោកនិងអស់ចិត្ត "
" ប៉ុន្តែ ថេហ៍ "
" កុំនិយាយច្រំដែលបានទេ? "
" បងដឹងថា ថេហ៍ អារម្មណ៍មិនល្អពេលឃើញសង្សាររបស់អូននៅជាមួយស្រីផ្សេងបែបនេះ "
" មិនទាក់ទងនិងលោកទេ "
" ប៉ុន្តែតើ...អូននិងគេពិតជា..." នាយរកនិយាយក៏ឃើញស្នាមខាំដែល ជុងហ្គុក ប្រាប់ពិតមែន ។
" ជារឿងផ្ទាល់ខ្លួនខ្ញុំ លាហើយសង្ឃឹមថាយើងនិងមិនជួបគ្នាទៀតទេ " ថេហ្យុង ក៏ងើបដើរចេញពីហាងមួយនេះទៅកន្លែងរបស់គេវិញ ។
      ជុងហ្គុក គ្មានកិច្ចការទេ ក្រោយប្រមូលឯកសារទៅក្រុមហ៊ុនរួចរាល់ពេលនេះនាយនៅក្នុងហាងការហ្វេររបស់ ណាមជុន រងចាំ ថេហ្យុង មកនិងអោយ សាន់នូ ទៅតាមមក ។ មិនអោយតាមទាន់គ្រាន់តែឃើញឡាន ថេហ្យុង មកដល់នាយរហ័សងើបទៅរកភ្លាម
" ចូលឡានវិញ "
" ជុងហ្គុក បងធ្វើស្អី? "
" ចូលក្នុងឡាន យើងមានរឿងនិយាយគ្នា "
" ហឹម... " ថេហ្យុង បញ្ចេញទឹកមុខមិនពេញចិត្ត គេចូលក្នុងឡានវិញនិងបើកទៅ Apartment របស់គេតែម្តងដោយ ថេហ្យុង បានប្រើឡានរបស់ ណាមជុន ព្រោះឡានគេនៅនិងជុងហ្គុក ប៉ុន្តែពេលទៅជួបភ្ញៀវនោះ ជុងហ្គុក ប្រើឡានរបស់ ហានហ្គូ មិនមែនឡានរបស់ ថេហ្យុង ទេ ។

       ច្បាស់ណាស់មកវិញប្រាកដជាឈ្លោះគ្នាមិនខាន ជុងហ្គុក នាយអូស ថេហ្យុង មកដល់បន្ទប់ទឹកមុខមិនសូវជាល្អនោះទេ ។
" ថេហ៍ ហេតុអីអូនទៅជាមួយគេ? "
" ចុះបងហេតុអីកុហកអូន? "
" បងកុហករឿងអី? "
" ដែលប្រាប់ថាទៅជួបភ្ញៀវ ឬនាងជាភ្ញៀវបង? អ្នកនាងចាង ទៅរកអូនប្រាប់ថាថ្ងៃនេះមានណាត់ តាមពិតទៅគឺជាបង "
" បងទៅជួបភ្ញៀវតែនាងសុំបងទៅដឹងទេវាជាឱកាស អូនឃើញបងកាន់ឯកសារទៅទេ? ភ្ញៀវគេទៅបាត់ហើយនៅតែបងនិងនាង តែអូនទេទៅញាំបាយជាមួយគេ "
" អូនទៅនិយាយការងារ "
" ជាមួយសង្សារចាស់និងហេស? "
" គេហៅអូនទៅធ្វើការជាមួយគេ "
" អរ...." ជុងហ្គុក បញ្ចេញទឹកមុខមិនជឿ
" បើមិនជឿថ្ងៃក្រោយកុំបាច់សួរ "
" ហេតុអីអូនទៅមិនប្រាប់បង? "
" មើលទូរសព្ទបងទៅមើលអូនប្រាប់ឬអត់? " ថេហ្យុង ធ្វើមុខអន់ចិត្ត ជុងហ្គុក យកទូរសព្ទមកមើលឃើញ ថេហ្យុង ផ្ញើរសារមកប្រាប់ថាគេទៅនិយាយការងារជាមួយ ស៊ូជុន គេមិន Call ទៅព្រោះខ្លាចរំខានការងាររបស់នាយ ។
" ថ្ងៃក្រោយមិនអោយទៅតែពីរនាក់គេទៀតទេ "
" គ្មានថ្ងៃក្រោយទៀតទេ តែបងវិញច្បាស់ជាមាន "
" អោយធ្វើមិចបើនាងជាគោលដៅ "
" ហឹម...ចាំបន្តិច " ថេហ្យុង ដើរមកលើកទូរសព្ទ បងប្រុសរបស់គេ Call មក ។
" ហាឡូបងប្រុស "
" តើ ជុងហ្គុក នៅជិតឯងទេ? "
" នៅ! បងមានការអី? "
" ឆាប់មកមន្ទីរពេទ្យ មកមើលប្អូនស្រីរបស់គេ "
" ជុងស៊ូ កើតអី? ដឹងហើយៗ ពួកយើងនិងទៅ "
" មានរឿងអីមិញនេះបងលឺហៅស្មោះ ស៊ូ? "
" បងប្រុសហូរស៊ុក ប្រាប់ថាអោយទៅមើលនាងនៅមន្ទីរពេទ្យឥឡូវនេះ "
" តោះឆាប់ទៅ " ជុងហ្គុក លឺដំណឹងមិនស្រួលនាយប្រញាប់ទៅមើលអ្នកជាប្អូនស្រីរបស់ខ្លួនអោយបានលឿនបំផុត ។

To be continue.....

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now