💘បេះដូងប្តួរម្ចាស់💘 ភាគទី 23

6K 442 5
                                        

SKIP

ការងាររបស់ ជុងហ្គុក មើលមកដូចជាកូនចៅគេព្រោះតែមានភាគហ៊ុនតែបន្តិច នាយស្នើរមកធ្វើការនៅក្រុមហ៊ុនដោយផ្ទាល់ ប៉ុន្តែគ្មានអ្នកណាដឹងទេថាឯកសាររបស់នាយជាឯកសាររបស់អគ្គនាយកដែលមានតែ ហានហ្គូ និងលេខារបស់នាយទេដែលដឹង គ្រាន់តែថ្ងៃដំបូងនាយរ៉ាប់រងឯកសារទាំងអស់បាត់ទៅហើយ Office របស់នាយហាមដាច់ខាតពិសេសគឺ សូណា ដែលមិនអាចចូលទៅបាន ដល់ម៉ោងចេញពីធ្វើការ ជុងហ្គុក បានឈៀងចូលទៅទិញបន្លែសាច់ខ្លះដើម្បីធ្វើម្ហូបញាំជាមួយ ថេហ្យុង ដែលកំពុងរងចាំនាយ
      មកដល់ផ្ទះដោយទឹកមុខស្រស់ស្រាយនាយចូល មកស្រែកហៅរកម្ចាស់ចិត្តមុនគេតែម្តង។
" ថេហា៎~ បងមកវិញហើយ... " ជុងហ្គុក ដើរចូល មក ថេហ្យុង នៅអង្គុយលើសាឡុងដោយទឹកមុខ ស្មើរទាំងដែលធម្មតា ថេហ្យុង តែងញញឹមទទួលនាយ ជានិច្ច ។
" អូនកើតអី? " ជុងហ្គុក ទុករបស់រួចដើរមកអង្គុយសួរនាំគេ ។
" ថ្ងៃនេះបងទៅណាខ្លះ? " ថេហ្យុង ព្រោះតែអតិត សង្សារផ្ញើររូបខ្លះមកអោយគេមើលកាលពីថ្ងៃមិញ ទើបគេមកដេញដោលនាយបែបនេះ ។
" បងទៅធ្វើការ "
" ទៅណាទៀត? "
" ទៅគ្រប់កន្លែងគឺសុទតែធ្វើការ បងនាំ សូណា ទៅញាំបាយនិងទិញរបស់ខ្លះអោយនាងផង ទាំងនោះសុទតែជាការងារ "
" ហុឹស...ការងារ? "
" មែន!! គ្រែងជាអូនមែនទេដែលជាអ្នករៀបផែនការការងារនេះ? គិតថាបងចង់ទៅក្បែរ ចាង សូណា ណាស់ឬ? អូនប្រចណ្ឌមែនទេ? បើអញ្ចឹងរៀបផែនការថ្មីក៏បានដែរ អូនអោយបងធ្វើម៉េច?និយាយមក "
" អូនសុំទោស " ថេហ្យុង អោនទៅអោបចង្កេះ ជុងហ្គុក គេចង់យំបន្តិចតែខំទប់ ថេហ្យុង ចូលចិត្តអោបត្រឹមចង្កេះនាយពេលដែល ជុងហ្គុក អង្អែលក្បាលរបស់គេធ្វើអោយគេមានថាកក់ក្តៅនិងធូរស្បើយ ។
" ថេហ៍!! បើបងធ្វើអីអោយអូនមិនសប្បាយចិត្ត សូមប្រាប់បង! បងនិងមិនធ្វើវានោះទេ " ជុងហ្គុក អង្អែលក្បាល ថេហ្យុង ដូចអ្វីដែលគេចង់បាន ។
" អត់ទេ ជុងហ្គុក អូនសុំទោស! បងគួរតែមកពីធ្វើការ ហត់អូនមិនគួរសួរនាំបងទេ " ថេហ្យុង ជឿជាក់លើ ជុងហ្គុក នៅពេលសួរនាំនាយឆ្លើយ មកជាអ្វីដែលគេបានឃើញប៉ុណ្ណឹងគេអស់ចិត្តហើយ ។
" មិនអីទេណា ថេហ៍! តើអូនមានឈឺត្រង់ណាទៀតឬអត់? ចាំបន្តិចណាបងទៅធ្វើអីអោយញាំ " ជុងហ្គុក អោនមកនិយាយជិតៗមុខគេ ។
" ចាំអូនធ្វើ! បងទៅងូតទឹកទៅ "
" អត់ទេ! អូនមិនទាន់ជាសះស្បើយទេ អង្គុយស្ងៀមទៅចុះអោយបងធ្វើវិញ "
" តែ... "
" ស្តាប់បង!! " ជុងហ្គុក ថើបថ្ងាស ថេហ្យុង មួយខ្សឺតមុននិងដើរទៅបន្ទប់ប្តូរសម្លៀកបំពាក់រួចចេញមកវិញដើរហួស ថេហ្យុង ទៅចង្គ្រានបាយ ថេហ្យុង តាមមើលនាយរួចចង់អង្គុយយំ មើលចុះទៅធ្វើការ មកវិញធ្វើអីអោយញាំ និយាយលួងលោមផ្តល់ភាពកក់ក្តៅអោយគេ ជាតិនេះគេមិនធានាទេថាអាច រស់នៅដោយគ្មានប្រុសម្នាក់នេះបានឬអត់?
        ជុងហ្គុក កំពុងឈរធ្វើម្ហូបយ៉ាងយកចិត្តទុកដាក់ក៏មានដៃតូចស្រលូនស៊កអោបចង្កេះខ្លួន ពីក្រោយផ្តេកក្បាលលើស្មាររបស់នាយ ។
" ហឹម? ថេហ៍ តើអូនត្រូវការអីមែនទេ? " នាយងាក មកសួរបន្តិច
" អត់ទេ"
" អង្គុយចាំបន្តិចទៀត ជិតរួចហើយ"
" អូនចង់អោបបងបែបនេះ...រាល់ថ្ងៃ "
" ថេហ៍...តើអូនកំពុងគិតអី..ហឹម? " ជុងហ្គុក បែរមកសួរព្រោះនាយមិនស្រួលចិត្តសោះ ។
" គ្មានទេ! គ្រាន់តែចង់អោបបង "
" ចុះបងនៅជាមួយអូនអាចអោយអូនអោបរាល់ថ្ងៃហើយតើ"
"ហឹម!! បងធ្វើបន្តចុះ"
" អូនទៅអោយឆ្ងាយទៅ កុំអោយធុំខ្លួន...បន្តិចទៀត រួចហើយ "
" ក៏បាន..." ថេហ្យុង ក៏ដើរចេញមកវិញ ។
      មួយសន្ទុះក្រោយ ជុងហ្គុក រៀបចំលើកម្ហូប អាហាររៀបដាក់ល់តុដោយមាន ថេហ្យុង នៅអង្គុយរងចាំស្រាប់ បន្ទាប់មកពួកគេញាំបាយជាមួយគ្នា ជុងហ្គុក អោយ ថេហ្យុង លេបថ្នាំនិងឆាប់បានចូលគេងព្រោះនាយត្រូវបង្ហើយការងារផង ។ នាយដាក់អោយ ថេហ្យុង គេងលើខ្លួនដូចរាល់ដងនាំគេនិយាយពីនេះពីនោះមានសើចលាយជាមួយ សាច់ការខ្លះផងមិនទាន់ម៉ោង ៩ផង ថេហ្យុង ក៏គេងលក់បាត់ ជុងហ្គុក លើករាងតូចទៅបន្ទប់ដាក់អោយគេងស្រួលបួលរួចទើបនាយ ងើបមកធ្វើការ ។ មើលមកអាចហត់ជំនួសនាយ ប៉ុន្តែ ជុងហ្គុក នាយមិនបានហត់ដែលបានមើលថែ ថេហ្យុង នោះទេបែបនេះធ្វើអោយនាយមានក្តីសុខច្រើនជាង ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now