💘បេះដូងប្តូរម្ចាស់💘 ភាគទី 18

6.8K 468 7
                                        

       ក្រោយបញ្ចប់កិច្ចការរបស់នាយហើយ ជុងហ្គុក បានទៅគ្លីនិចរបស់ ថេហ្យុង ព្រោះតែ ការងារបញ្ចប់លឿនដែរក៏សុខចិត្តទៅអង្គុយចាំ ថេហ្ហុង សម្រាក ។ ចៃដន្យណាស់មកដល់ចនឡាននៅមុខគ្លីនិចស្រីស្រស់ស្អាតម្នាក់បានដើរចេញ ពីគ្លីនិច មកដល់កន្លែងចតឡានខណៈនាយចុះចេញពីឡានមក ។
" អេ...លោក! លោក ចាស្ទីន នីឈូលសាន់ " នាង បន្លឺឈ្មោះរបស់នាយមុននិងដើរមករកខណៈនាយបានបែរមកតាមសម្លេង ។
" សួរស្តីលោក ចាស្ទីន "
" អូ៎...អ្នកនាង ចាងសូណា សោះ! សួរស្តីបាទ " នាយញញឹមតបតាមទម្លាប់ ។
" បានឃើញពេលថ្ងៃបែបនេះទើបដឹងថាលោកមុខ មាត់ស្រដៀងនិង... "
" និងអ្នកណា? "
" គឺអ្នកស្គាល់ពីមុននិងណា! "
" អរ...ចឹងហេស? តាមពិតមនុស្សមុខស្រដៀងៗគ្នា មានច្រើនណាស់ ពីមុនខ្ញុំក៏ធ្លាប់ជួបមនុស្សស្រីមុខមាត់ដូចអ្នកនាងដែរ "
" ពិតមែនហេស? "
" បាទ! "
" និយាយអញ្ចឹង! លោកមកទីនេះធ្វើអី? ទីនេះជា..."
" KHT គ្លីនិច! អ្នកនាងអត់ដឹងទេឬថា គីម ថេហ្យុង ជាកូន ឆាលហ្វ ប៉ាចិញ្ចឹមរបស់ខ្ញុំ? ខ្ញុំទើប និងមកទីនេះទើបមករកប្អូននិយាយគ្នាលេង "
" ផែនដីតូចពិតមែន! "
" បាទ! អញ្ចឹងសុំលាសិនហើយ ថ្ងៃក្រោយជួបគ្នា "
" ចា៎លោក! " នាងញញឹមខ្ចឹបតបទៅនាយ មើលទៅដូចជាពេញចិត្តថ្លើមនិងនាយណាស់ ។
     ជុងហ្គុក បានដើរចេញទៅហើយក៏គិតថាបើពីមុន សូណា ដែលនាយស្គាល់មិនមែនមនុស្ស និយាយស្តី ច្រើនបែបនេះទេ តែកុំគិតថាបាននិយាយជាមួយនាងហើយធ្វើអោយបេះដូងនាយរង្គោះរង្គើរនោះ ដែល ញញឹមញញែមវាគ្រាន់តែជាសម្តែងតែប៉ុណ្ណោះ នាយហាក់គ្មានអារម្មណ៍ស្អីជាមួយនាងបន្តិចឡើយ ។
" ថេហ៍! " នាយញញឹមដើរទៅរក ថេហ្យុង ដែល ឈរនៅម្តុំមាត់ទ្វារមិនដឹងពីកាល ទឹកមុខមិនសូវល្អ ឬមួយឃើញនាយនិង សូណា និយាយគ្នាមិញនេះ ហើយប្រចណ្ឌ?
" និយាយជាមួយនាងមិញនេះ? "
" ក៏...គ្រាន់តែសម្តែងប៉ុណ្ណោះ ថេហ៍! តោះទៅញាំអី ទៅបងឃ្លានហើយ "
" អឹម! " ថេហ្យុង ងក់ក្បាលរួចនាំ ជុងហ្គុក ទៅហាងខាងមុខនេះ ញាំអីហើយនាំនាយទៅអង្គុយ លេងក្នុងហាងកាហ្វេរបងប្រុសរបស់គេផង ។ ថេហ្យុង មុខមិនរីកមិននិយាយច្រើនដូចរាល់ដង តើគេកំពុងគិតអី? ក្នុងទ្រូងរបស់ ជុងហ្គុក ស្ទើប្រេះបែកអស់ទៅហើយពេលឃើញបែបនេះ ។
" បងប្រុស! ឯណាអាល្អិត សាន់នូ? "
" ទៅជាមួយប៉ាតូចវាបាត់ហើយ "
" Aww មកលើកមុនទៅជាបង លើកនេះទៅជាបង ថ្លៃ ហើយទៅណាពេក? "
" ជូនទៅផ្ទះនិងណា បើអោយនៅហាងគ្មានបានធ្វើ លំហាត់ទេដោយសារអាល្អិតកូនកាត់នោះមករកទៀត "
" អាល្អិតកូនកាត់ជប៉ុននិងឬ? ហៃយ៉ា...ក្មេងអស់នេះ មានដុងណាស់ " ថេហ្យុង សើចពេលនិយាយជា មួយអ្នកជាបងចំណែក ជុងហ្គុក ខ្ចិលមាត់កាត់ចង្វាក់ ។
" ម្នាក់នេះ! មិនណែនាំអោយបងស្គាល់ទេឬ? "
" គេគឺឈ្មោះ ចាស្ទីន ជាបងប្រុសខ្ញុំ កូនចិញ្ចឹម ឆាលហ្វ " ថេហ្យុង ជ្រើសកុហកក៏ព្រោះមុននេះ ជុងហ្គុក ប្រាប់នាង សូណា ថាគេជាប្អូនដែរ ។
" ថេហ៍....អឺ...សួរស្តីបាទ " ជុងហ្គុក ញញឹមតបតែក្នុងចិត្តកំពុងឈឺចាប់ដែល ថេហ្យុង និយាយថា ខ្លួនត្រឹមជាបងប្រុសនោះ ។
" ដូចមិនដែលលឺម៉ាក់និយាយសោះ តែក៏រីករាយដែលបានស្គាល់គ្នាទើបតែមកពីក្រៅប្រទេសមែនទេ? "
" បាទ! ខ្ញុំមកកាន់ភាគហ៊ុននៅ J-GROUP "
" ទីនោះធំណាស់ ប៉ុន្តែបងវិញក៏ប្រើម៉ាកទឹកអប់នៅ ទីនោះដែរ "
" អរ...បាទ! "
" និយាយគ្នាចុះបងទៅធ្វើការរបស់បងហើយ "
" បាទបងប្រុស! "
" ថេហ៍ "
" ហឹម? "
" ហេតុអីប្រាប់គាត់បែបហ្នឹង? "
" បងប្រាប់នាងបែបហ្នឹងដែរ "
" ថេហ៍ អូនក៏ដឹងថាវាជាការសម្តែង "
" អូនក៏សម្តែងដែរ "
" ថេហ៍..." ជុងហ្គុក ហៅបង្អូសសម្លេងង៉ងក់ដាក់នាយតូច ។
" ហើយចង់អោយអូនប្រាប់គាត់ថាមិច? ថាបងជាប្តីអូន? " ថេហ្យុង ចង់អស់សំណើចពេលឃើញទឹក មុខរបស់នាយ ។
" បែបហ្នឹងហើយ "
" អញ្ចឹងបងប្រាប់អ្នកនាង សូណា ដែរទៅ!! អូនតាមបង បងចង់ប្រាប់គេថាអូនជាអីនិងបងអូនក៏ប្រាប់គេ បែបហ្នឹងដូចគ្នា "
" ហ៊ើយ...តឹងទ្រូងណាស់ "
" ទ្រាំមិនបានទេឬ? ខំមកដល់ត្រឹមហើយណា លំបាកណាស់ កុំធ្វើមុខបែបនេះ " ថេហ្យុង នៅតែ ប្រើពាក្យសម្តីផ្អែមល្ហែមនិងលួងលោមនាយបើទោះជាការចាប់ផ្តើមវារាងពិបាកបន្តិចក៏ដោយ ។
" បងដឹងហើយ!! បងច្បាស់ជាទ្រាំដើម្បីឆាប់បាន បញ្ចប់រឿងនិងដើម្បីពួកយើង " ជុងហ្គុ្ កាន់ដៃ ថេហ្យុង និយាយឡើងបែបជឿជាក់ ។
" ពួកយើង? " ថេហ្យុង ធ្វើមុខឆ្ងល់និងរំភើប ។
" មែនហើយ! ដល់ពេលបញ្ចប់ការងារហើយគឺជា ពេលរបស់ពួកយើង "
" បងកំពុងគិតអី? " ថេហ្យុង ញញឹមខ្ចឹប
" ចាំតែមើលចុះ " ជុងហ្គុក ធ្វើមុខច្រឡឹមដាក់គ៣ គ្រាន់តែពាក្យថាដើម្បីពួកយើងវាធ្វើអោយ ថេហ្យុង អាចសប្បាយចិត្តនិងបំភ្លេចការគិតមុនៗចោលព្រោះគេជឿជាក់លើនាយ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now