💘បេះដូងប្តូរម្ចាស់💘 ភាគទី 16

7.5K 487 3
                                        

SKIP

ក្នុងកន្លែងកម្មវិធីដែលមានមនុស្សអ៊ូអរ យ៉ុនហ្គី បាននាំ ជុងហ្គុក ទៅបន្ទប់មួយសម្រាប់និយាយរឿងផ្ទាល់ខ្លួនដែលនាយបានហៅម៉ាក់និងប្អូនស្រីរបស់ ជុងហ្គុក អោយចាំនៅទីនោះដើម្បីជួបគ្នា ។
"អ្នកមីង! "
" មកហើយ! ឯណា ជុងហ្គុក? "
" ចូលមកបានហើយ " យ៉ុនហ្គី ហៅអោយនាយដើរ ចូលមកតាមក្រោយ នាយញញឹមយ៉ាងស្រស់មកកាន់គ្រួសាររបស់នាយ ។
" ម៉ាក់! "
" ជុង...នេះ ជុងហ្គុក ហេសកូន?..." អ្នកស្រីចន ស្ទើរ តែមិនជឿនិងភ្នែក កូនគាត់អាចកែប្រែបានថ្នាក់និងផងហេស?
" បាទគឺខ្ញុំ " ជុងហ្គុក ចូលទៅអោបអ្នកជាម្តាយប៉ុន្តែមិនបាច់និយាយពី ជុងស៊ូ ទេគឺនាងគាំងបាត់ទៅហើយ ។
" ជុងហ្គុក កូនម៉ាក់ ពិតជាកូនម៉ាក់មែន ម៉ាក់នឹកកូនណាស់ "
" ខ្ញុំក៏នឹកម៉ាក់ដែរ នឹកខ្លាំងណាស់ ស៊ូ! " ជុងហ្គុក លែងពីការអោបងាកមកមើលអ្នកជាប្អូនវិញ ។
" ដល់ថ្នាក់គាំងផងឬ? "
" ហិហិ បងប្រុស...បងប្រុសរាងសង្ហារដែលអូនស្រម៉ៃទុកមកជាយូរ " ជុងស៊ូ ហក់មកអោបនាយយកតែម្តង ។
" អ៊ួយ...ស៊ូ ប្រយត្ន័ដួល " ជុងហ្គុក អោបនាងវិញទប់ លំនឹងខ្លួន ។
" នឹកអើយសែននឹក! អឹម " ជុងស៊ូ ថើបថ្ពាល់នាយ អ្នកជាបងមួយខ្សឺតជាប់ស្នាមលើថ្ពាល់ទៀតផង ។
" ស៊ូ ចេះមកថើបកើត " ជុងហ្គុក លែងនាងចេញ បើជាប់ស្នាមក្រែមហើយសំណព្វចិត្តនាយឃើញគិត យ៉ាងម៉េច?
" ស្រលាញ់មុខពេក...តើខ្ញុំយល់សប្តិមែនទេ? បុរស សង្ហារម្នាក់នេះជាបងប្រុសខ្ញុំហេស? ចុះម្នាក់កាម៉ាប់ ៩០គីឡូនោះ? "
" ងាប់បាត់ហើយ ដោយសារលោតទឹកកាលពី ២-៣ខែមុន "
" និយាយអញ្ចឹងចុះប្រពន្ធឯង...អត់ទេគឺ សូណា មានជួបនាងឬនៅ? "
" ជួបហើយតែនាងមិនស្គាល់ខ្ញុំទេ ព្រោះនាងមិនដែលចាប់អារម្មណ៍ចង់ឃើញរូបខ្ញុំកាលមិនទាន់ធាត់នោះឡើយ "
" មិនស្គាល់ល្អហើយបងប្រុស "
" ប្រាប់ម៉ាក់មក បាត់ទៅជាង ៣ខែទៅរស់នៅឯណា? ជាមួយអ្នកណា? ហើយធ្វើអី? មានលុយចាយឬអត់? ហើយពេលណាព្រមមកផ្ទះនិងទៅធ្វើការវិញ? "
" ឈប់ម៉ាក់! សួរច្រើនយ៉ាងនិងខ្ញុំឆ្លើយមិនទាន់ទេ ស្អែកខ្ញុំទៅរកម៉ាក់នៅផ្ទះដើម្បីនិយាយគ្នា តែសូមពេលនេះធ្វើតាមខ្ញុំសិន ពួកយើងធ្វើកុំស្គាល់គ្នា ពេលនេះខ្ញុំមិនមែន ចន ជុងហ្គុក ទេរឿងលម្អិត ស៊ូ បានប្រាប់ម៉ាក់ខ្លះហើយខ្ញុំនិងប្រាប់បន្ថែមនៅ ថ្ងៃស្អែក "
" តែអូនចង់អោបបងទៀត "
" បានហើយ! បងប្រញាប់ទៅវិញ...ខ្ញុំទៅហើយ ម៉ាក់ "
" អឹមទៅសិនចុះកូន "
" បងប្រុស! កុំភ្លេចជូតមុខចេញ " ជុងស៊ូ ស្រែក ប្រាប់ពេលនាយដើរទៅវិញ ។ ទោះជាកូនតែស្រាប់ តែស្អាតបែបនេះធ្វើអោយអ្នកស្រីចន មានអារម្មណ៍ថាប្លែកៗ ពិបាករៀបអារម្មណ៍អោយត្រូវ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now