💘បេះដូងប្តូរម្ចាស់💘 ភាគទី 22

6.7K 435 3
                                        

ជុងហ្គុក បាននៅកំដរ ថេហ្យុង ពេញមួយថ្ងៃចង់ដេញទៅណាក៏មិនព្រមទៅដែរសុខ ចិត្ត Call ទៅនិយាយការងារខ្លួនមួយសម្តែងជា ជុងហ្គុក ផងជា ចាស្ទីន ផងប៉ុន្តែពេញមួយថ្ងៃនេះ ក៏មានអ្នកមកមើលច្រើនដែរមានទាំងគ្រួសារ គីម មាន ហូស៊ុក មាន ជីមីន និង យ៉ុនហ្គី និងអ្នកដែលមកចុងក្រោយ ហានិ និង បេន ពួកគេមកពេលបិទ គ្លីនិច ចំណែក ជុងហ្គុក នៅប្រចាំការជាប់នៅទីនេះ តែម្តង ។
       ត្រលប់ទៅពេលដែលនៅជុំគ្នានៅពេលថ្ងៃត្រង់វិញ ហូស៊ុក បានទៅនាំ ណាមជុន ជីន និងកូនផងមកផងទុកអោយនៅហាងតែឯងមិនបានទេខ្លាចម្នាក់កូនជប៉ុននោះមកញ៉ែរទៀត ពួកគេមកទីនេះដើម្បីសួរនាំគ្រែង ថេហ្យុង មើលឃើញតៃកុងឡាន នោះ ។
" តើឯងមានឈឺត្រង់ណាទេ? " ជីន
" ឈឺក្បាលបន្តិចទេបងប្រុស លេបថ្នាំរួចក៏បាត់ឈឺ ហើយ " ថេហ្យុង
" ចឹងប្រសើរណាស់! " ជីន
" ថេហ្យុងអា៎... ឯងមានឃើញមុខតៃកុងឡាន ដែលទេ? មានអ្នកឃើញហេតុការណ៍ថាឡានទៅ ឈប់ម្តុំនោះក្រោយឡានរបស់លោកចន បន្តិច» ណាមជុន ហៅលោកចន ក៏ធ្វើអោយ ថេហ្យុង ភ្ញាក់បន្តិចព្រោះមិនបានដឹងថា ហូស៊ុក បានប្រាប់នោះទេ ។
" គឺឃើញ! " ថេហ្យុង
" ជាអ្នកណា? ឬមួយ... " ហូស៊ុក
" មែនហើយបងប្រុសគឺគេ...!! គឺ ចននី ជាអ្នក បើកឡាននោះ " ថេហ្យុង
" ហេតុអីគេត្រូវបុកឯង ក្រែងគេស្រលាញ់ឯងមិនចឹង? " ហូស៊ុក
" គេចង់បុក ជុងហ្គុក " ថេហ្យុង
" ហេតុអី? ពួកគេមិនត្រូវគ្នាមែនទេ? " ណាមជុន
" វាខឹងដែលឯងជួយ ជុងហ្គុក រឿងអត្តសញ្ញាណ ក្លែងក្លាយនោះមែនទេ? " ហូស៊ុក
" មិនមែនអញ្ចឹងទេ...មិនមែនទាំងអស់ " ថេហ្យុង
" តើរឿងវាយ៉ាងម៉េច? " ណាមជុន
" វាចូលទៅបំពាន ថេហ៍ នៅ Apartment " ជុងហ្គុក
" ហាស? "
" ថោកទាប!! ចុះតើឯង... " ហូស៊ុក
" បងក៏ដឹងថា...ជុងហ្គុក នៅទីនោះ!! គាត់វាយ ចននី បែកមុខបងគួរស្គាល់ចរិក ចននី ហើយគេជាមនុស្សគុំគួន "ថេហ្យុង
" តែឈប់សិន!! លោកចន នៅទីនោះដែរ? ហេតុអី? " ណាមជុន
" ពួកយើងនៅជាមួយគ្នា...ហើយក៏... "ជុងហ្គុក
" បងប្រុសប្រហែលជាដឹងរឿងខ្លះហើយមែនទេ? " ថេហ្យុង ធ្វើមុខរាងភ័យៗរអាៗ
" បងដឹងត្រឹមលោកចន មិនមែនជាកូន ឆាលហ្វ ប៉ុន្តែ ទំនាក់ទំនងពួកឯងនោះ? " ណាមជុន
" តើលោកចន និងឯងទាក់ទងគ្នាមែនទេ? " ជីន
" ..... " ស្ងាត់ទាំងពីរនាក់ ។
" រឿងការងារទេ! " ហូស៊ុក ជាអ្នកនិយាយវិញ បើពួកគេមិននិយាយ រឿងទាក់ទងគ្នានៅជាមួយ គ្នាវាមិនបានលាក់ ហូស៊ុក ជិតនោះគេ នាយបានឃើញគេតាំងពីថ្ងៃដែល ថេហ្យុង រត់ពួននោះ មកម្លេះ ការនិយាយស្តី កាយវិការបញ្ជាក់បាត់ទៅ ហើយតែមើលទៅចាំអោយពួកគេបញ្ចប់រឿងចំពោះមុខហើយចាំប្រាប់គេឯងតាមក្រោយនាយក៏ មានតែជួយលាក់បាំង ។
" យ៉ាងណាអរគុណដល់លោកចន ខ្លាំងណាស់ បើគ្មានលោក ថេហ្យុង ចប់មិនខាន " ជីន
" បើគ្មានគេនៅខ្ញុំក៏មិនបើកទ្វារដែរ មិនមែនខ្ញុំមិនដឹងគំនិតគេឯណា តែខ្លាចឡ៎រ ឆាលហ្វ និងម៉ាក់មានអីផ្ងើរមក គ្រប់យ៉ាងមកពីខ្ញុំខ្លួនឯងដែេកើតរឿងបែបនេះ បើខ្ញុំមិនបើកទ្វារតាំងពីដំបូងក៏មិនក្លាយជាបែបនេះដែរ សំណាងដែលមិនចំ ជុងហ្គុក ព្រោះគាត់មិនដឹងអីទេ " ថេហ្យុង
" ថេហ៍ មិចក៏អូននិយាយបែបនេះ? " ជុងហ្គុក
" វាក៏ពិត " ថេហ្យុង
" បានហើយ!! បងថាទៅរកអា ចននី វិញ " ណាមជុន
" ប្រហែលរត់ទៅវិញបាត់ហើយគេមិនល្ងង់នៅអោយយើងចាប់នោះទេ " ហូស៊ុក
" អញ្ចឹងប្រុងអោយបុក Free Free មែនទេ? នេះគ្រាន់តែកៀរព្រោះគេចទាន់ ចុះបើគេចមិនទាន់មានគ្រោះថ្នាក់ដល់ជីវិតនោះគិតយ៉ាងម៉េច? " ណាមជុន
" ចាំខ្ញុំទាក់ទងទៅ ឆាលហ្វ ចុះឯងកុំបារម្ភអីបងក៏មិនព្រមងាយៗដែរ " ហូស៊ុក
" ពិតជារំខានគ្រប់គ្នាណាស់!! តែខ្ញុំថាកុំទៅរករឿង ចននី អីបើគេខឹងថែមគេបំផ្លាញគ្រប់យ៉ាងដែលខំ ធ្វើកន្លងមកនោះកាន់តែយ៉ាប់មិនខាន បណ្តោយគេទៅ " ថេហ្យុង
" ឯងនេះមិនចេះគិតពីខ្លួនឯងសោះ " ណាមជុន
" បងថាទុកអោយ ថេហ្យុង បានសម្រាកទៅល្អជាងទុកហាងចោលយូរហើយ កូនក៏ត្រូវទៅរៀន ដែរ " ជីន
" អញ្ចឹងតោះទៅវិញ ចាំប៉ាជូនទៅសាលា " ណាមជុន
" និគី នៅចាំឯហាងហើយប៉ា " សាន់នូ
" ប៉ាចង់ជូនទៅ " ណាមជុន
" ប៉ា...... " សាន់នូ ធ្វើមុខក្រញ៉ូវចរិកគេកាត់ទៅប៉ា ជីន គេច្បាស់ណាស់ ។
" តោះ ជុងហ្គុក ផ្ញើរ ថេហ្យុង ផងណា» ហូស៊ុក
" ហឹម! " ជុងហ្គុក ងក់ក្បាលទទួលរួចពួកគេក៏នាំគ្នាចេញទៅអស់ ។
" ជុងហ្គុក តើបងកើតអី? " ថេហ្យុង សួរពេលឃើញ ជុងហ្គុក អង្គុយអោនមុខចុះដូចជាកំសត់ណាស់ ។
" បងជាបន្ទុកអោយអូន "
" ហេតុអីនិយាយបែបនេះ? អូនធ្វើដើម្បីបងមិនអាចហៅថាជាបន្ទុកនោះទេ "
" អូនល្អខ្លាំងណាស់ ថេហ៍ បងស្រលាញ់អូនបំផុត " ជុងហ្គុក ងើបមកអោប ថេហ្យុង យ៉ាងណែន ថេហ្យុង ក៏អោបនិងអង្អែលខ្នងនាយវិញ គេមិនចង់បានអ្វីពីនាយនោះទេ គ្រាន់តែស្រលាញ់គេពិត ប្រាដកទៅបានហើយ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now