💘បេះដូងប្តួរម្ចាស់💘 ភាគទី45

12.1K 680 13
                                        

(ភាគបញ្ចប់)
      បន្ទាប់ពីបញ្ចប់ការងារនៅពេលថ្ងៃត្រង់ ជុងហ្គុក បានញាំអាហារជាមួយប៉ារបស់នាយរួចទើបមករក ថេហ្យុង នៅមន្ទីរពេទ្យនិងមានទិញរបស់ញាំនិងផ្ការ ស្អាតៗទៅជាមួយផង ។ ដោយសារមន្ទីរពេទ្យនៅ ដល់ជាយក្រុងឯណោះទើបនាយត្រូវចំណាយពេល យូរទម្រាំទៅដល់ ។
      សរុបមកគឺម៉ោង ២រសៀលដែល ជុងហ្គុក បាន ទៅដល់មន្ទីរពេទ្យ នាយឡប់ៗចូលទៅព្រោះ ជុងស៊ូ ថាម៉ាក់នៅទីនោះនៅឡើយទេ ដោយសារផ្លូវឆ្ងាយគាត់មិនចង់ទៅមកៗខាតពេលច្រើន ។ នាយសង្ហារ ចូលទៅលប់មើលអ្វីដែលនាយឃើញនោះគឺ ស្នាម ញញឹមនិងសម្លេងសើចរបស់មនុស្សដែលនាយ ស្រលាញ់ទាំងពីរនាក់ ។ តើពួកគេអាចស្នឹតស្នាលគ្នា យ៉ាងម៉េច? ម៉ាក់របស់នាយកំពុងចិតផ្លែឈើបញ្ចុក ថេហ្យុង? នាយមើលច្រលំទេដឹង?
" អ្ហឹម...ចុះពេលនោះម៉ាក់ធ្វើម៉េច? "
" មានធ្វើម៉េចបើ ជុងហ្គុក ដេញបែបនោះទៅហើយ មានតែហួសចិត្ត "
" គាត់អាក្រក់ណាស់ បែបនោះទើប ស៊ូ នៅព្រៅបែបនេះ "
" ប្រហែលរង់ចាំលោក ជុង ទេដឹង "
" បងប្រុសមែនទេ? "
" មែនហើយថ្មីនេះពួកគេស្នឹតស្នាលគ្នាណាស់ ស៊ូ មិនប្រាប់ម៉ាក់សោះថាលោកជុង ជាបងប្រុសរបស់ឯង "
" ម៉ាក់ដឹងចរិកនាងហើយ នាងអៀនច្រើនណាស់ "
" នេះញាំទៀតទេ? "
" ញាំអស់ច្រើនហើយ "
" ហេម... សួរស្តី? " ជុងហ្គុក បានចូលមករកពួកគេ នាយតូចញញឹមពព្រាយក្រោយឃើញនាយមកជា មួយបាច់ផ្ការបែបនេះ ។
" ជុងហ្គុក "
" សម្រាប់អូន " ជុងហ្គុក ហ៊ុចបាច់ផ្កាអោយគេ
" អរគុណ តែបងទុកក្បែរនេះសិនមក "
" Okay! " ជុងហ្គុក ទុកផ្កានិងអាហារនៅលើតុជា មួយគ្នា ។
" ម៉ាក់! នេះតើម៉ាក់នៅទីនេះតាំងពីព្រឹកមកតើមែនទេ? "
" ខ្ជិលទៅវិញទៅមកវាឆ្ងាយ "
" បងជូនម៉ាក់ទៅផ្ទះសម្រាកទៅគាត់អង្គុយយូរមិន ល្អនោះទេ "
" អេ...ហៅម៉ាក់ផងឬ? "
" យ៉ាងម៉េច? ហៅម៉ាក់មិនបានមែនទេ? ម៉ាក់ជាអ្នក បង្ខំអោយគេហៅ "
" ម៉ាក់...នេះម៉ាក់ព្រមហើយមែនទេ? "
" ព្រមអ្វី? "
" ព្រមអោយពួកយើងទាក់ទងគ្នាមែនទេ? ម៉ាក់ មិនថាអ្វីទៀតទេមែនទេ? "
" មិនដឹងដែរ "
" ម៉ាក់.... " ជុងហ្គុក ចាប់កាន់ដៃម៉ាក់របស់នាយលើកឡើងដើម្បីសួរបញ្ជាក់ ។
" ខ្ជិលនិយាយណាស់កូនល្ងង់ "
" ម៉ាក់ហ្អ៎... " ជុងហ្គុក សើចស្ញេញអោបម៉ាក់របស់ នាយជាមួយអារម្មណ៍រំភើប ចុងក្រោយនាយជំនះ ទាល់តែបាន តែគុណសម្បត្តិធំគឺប្រគល់ទៅអោយ ថេហ្យុង ព្រោះគេលះបង់ច្រើនណាស់ ។
" បានហើយកូនចម្គួត "
" ហិហិ កូនសប្បាយចិត្តពេក "
" អាយុជិត ៣០ឆ្នាំហើយធ្វើដូចក្មេងទៅកើត "
" ថេហ៍... " ជុងហ្គុក បែរមករកអោប ថេហ្យុង វិញ
" កុំចូលមកជិត តិចប៉ះដៃអូនឈឺ "
" អាៗ ដឹងហើយៗ " ជុងហ្គុក ផ្អាកដំណើរភ្លាមមិនចឹងមុននេះចាប់អោបស្រែកបែកមន្ទីរពេទ្យមិនខាន ។
ពួកគេនៅនិយាយគ្នាបានបន្តិច ជុងហ្គុក ក៏បាន ជូនម៉ាក់របស់នាយទៅផ្ទះវិញសិន រួចរាល់នាយរៀប ចំសម្លៀកបំពាក់មកគេងកំដរ ថេហ្យុង មួយថ្ងៃទៀតផងដែរ ។ ហូស៊ុក បានមកជាមួយ ជុងស៊ូ នៅ កំដរពេលដែល ជុងហ្គុក មិនបាននៅ ។ ថ្ងៃបន្ទាប់ ម៉ាក់របស់ ជុងហ្គុក បានចម្អិនអាហារមកជាមួយផង ដែរ ។ ពេទ្យបានពិនិត្យនិងប្រាប់ថា ថេហ្យុង អាច ត្រលប់ទៅសម្រាកនៅផ្ទះបានវិញហើយ តែអោយ ប្រយត្ន័កុំអោយប៉ះទង្គិចត្រង់មុខរបួស និងធ្វើការ លាងសម្អាតតាមការណែនាំ លេបថ្នាំអោយបាន ទៀងទាត់តែប៉ុណ្ណឹងឯង ។
" ស្អែកនេះ ថេហ្យុង អាចចេញពីមន្ទីរពេទ្យបានហើយ តើកូនអោយគេទៅសម្រាកនៅឯណា? "
" ខ្ញុំគិតថា... "
" មិនបាច់បារម្ភទេ ខ្ញុំមានខន់ដូរអាចសម្រាកនៅទី នោះបាន ប៉ុន្មានថ្ងៃទៀតបងប្រុសរបស់ខ្ញុំមកវិញ ហើយក្មួយរបស់ខ្ញុំនិងមកមើលថែខ្ញុំ "
" នៅម្នាក់ឯងមិនកើតទេ នៅផ្ទះជាមួយម៉ាក់មក ជុងហ្គុក រវល់ធ្វើការផងបានអ្នកណាចាត់ចែងអ្វីៗ អោយនោះ? "
" មិនបាច់ទេ ម៉ាក់! ខ្ញុំអាចនៅមើល "
" កុំប្រកែកអី នៅជាមួយម៉ាក់មួយរយៈសិនទៅ ជាស្រួលចាំទៅវិញក៏បានណា "
" កុំប្រកែកអី ថេហ៍ ម៉ាក់ចង់មើលថែអូនណា "
" តែពិតជាគ្រែងចិត្តណាស់ "
" ពួកយើងគួរតែស្នឹតស្នាលនិងគ្នាអោយបានច្រើន មែនទេ? "
" ហឹម...ក៏បាន ខ្ញុំនិងសម្រាកនៅទីនោះមួយរយៈ ដើម្បីគ្រប់គ្នាអស់បារម្ភ "
" ល្អណាស់ "

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now