💘បេះដូងប្តូរម្ចាស់💘 ភាគទី 02

7.2K 566 15
                                        

គ្លីនិចកែសម្ផស់? មែនហើយមានមួយកន្លែងដែល ស្រីៗចូលចិត្តទៅខ្លាំងណាស់ មកពីសេវ៉ាកម្មល្អឬ? អាចថាចឹងក៏បានប៉ុន្តែអីដែលសំខាន់នោះគឺ ម្ចាស់ គ្លីនិចទៅវិញទេ បើនិយាយពីសម្រស់វិញស្រីៗសុំ ចាញ់តែម្តង ទម្រង់មុខ V ស្បែកមុខសរលោងម៉ត់ខៃ ភ្នែកធំៗ ច្រមុះស្រួច បបូរមាត់ស្តើងសុីជម្ពូរនិងទាក់ទាញចំណែករាងវិញ ដៃជើងស្រលូនដូចមនុស្ស ស្រីកម្ពស់ខ្ពស់ល្មមម្នាក់គ្មានអ្នកណាទេក្រៅពី ដុកទ័រ គីម ថេហ្យុង ដែលស្រស់ស្អាតបំផុតឆ្នាំនេះមានវ័យ ២៥ឆ្នាំប៉ុន្តែគឺនៅទំនេរទេក្រោយបែកបាក់ស្នេហាកាលពី ៣ឆ្នាំមុនគេមិនទាន់បើកចិត្តទទួលអ្នកណាទៀតនោះឡើយ ។
" ចង់ប្រែបែបណា? មើលទៅទម្រង់មុខរបស់លោក ដូចជាគ្មានកន្លែងទាស់នោះទេ "
" ប្រែយ៉ាងណាក៏បានអោយតែ ដុកទ័រគីម ទទួល យកបាន "
"នហុឹស...តាមពិតចឹងសោះ!! បេន...អញ្ចើញភ្ញៀវថ្មីចូលមកចំណែកលោក...នោះទ្វា "
" ដុកទ័រគីម ហា៎...ខ្ញុំនិយាយពិតមែន លុយ ឡាន ឬផ្ទះវីឡាខ្ញុំមានទាំងអស់ចង់បានបែបណាក៏បាន "
" ប្រពន្ធក៏លោកមាន បែបនោះខ្ញុំមិនត្រូវការ ចំណែកអាលុយឡានវិឡាស្អីរបស់លោកនោះ ខ្ញុំក៏មាន!! សូមអញ្ចើញ ភ្ញៀវរបស់ខ្ញុំកំពុងចាំ "
" ហ៊ើយ... " នាយក៏ងើបចេញ នាយមិនមែនមនុស្ស ទីមួយដែលត្រូវ ថេហ្យុង បដិសេដនោះទេ អាចជាអ្នកទី ១០០ ២០០ បើរ៉ាប់ទាំងប្រុសទាំងស្រីដែលចង់បានគេនោះ ។
" សួរស្តីបាទ " ថេហ្យុង ញញឹមទៅកាន់ភ្ញៀវ
" ត្របកភ្នែកកាត់ទៅហើយប្តីខ្ញុំសរសើរថាស្អាតខ្លាំង ណាស់ "
" ពិតហើយព្រោះអ្នកបងស្អាតស្រាប់នោះអី!! ថ្ងៃនេះ ចង់បានសេវ៉ាកម្មអ្វីបន្ថែមដែរទេ? "
" គឺចង់ចាក់ចង្ការ "
" អូ៎...បាទ! " ថេហ្យុង បានណែនាំទៅភ្ញៀវបែបយកចិត្តនិងរាក់ទាក់បំផុត ភ្លៀវក៏ច្រើនដែរ គ្លីនិចកែសម្ផស់នេះគេប្រើលុយផ្ទាល់ខ្លួនបើមិនពឹងលើគ្រួសារនោះទេ គេបើវាបាន ៣ឆ្នាំដែរក្រោយពេល គ្រួសាររបស់គេប្តូរទៅរស់នៅឯអុីតាលីអស់ ។

តាមផ្លូវត្រលប់មកផ្ទះវិញរាងយប់ជ្រៅបន្តិចដែរព្រោះតែឆ្លៀតដើរលំហែរខួរក្បាល ចូលក្លឹបកំសាន្តអីបែបនេះ ។ មកដល់លើស្ពានស្រាប់តែប្រទះឃើញ បុរសរាងធាត់ម្នាក់មើលទៅទំនងចង់លោតទើបគេ ចុះទៅជួយឃាត់ ។ មនុស្សមិចនិងអាចគិតខ្លីយ៉ាងនេះ?
" អេ...លោកចង់ធ្វើស្អី? ចង់លោតសម្លាប់ខ្លួនមែនទេ? " សម្លេងរបស់ ថេហ្យុង មកស្រែកបង្អាក់
" កុំមករវល់!! "
" ខ្ញុំមិនចង់រវល់រឿងលោកទេ ប៉ុន្តែកុំលោតនៅស្ពាននេះអីព្រោះខ្ញុំត្រូវឆ្លងកាត់រាល់ថ្ងៃ ខ្ញុំខ្លាចខ្មោចលង " ថេហ្យុង បន្លឺឡើងវាគួរអោយចង់សើចណាស់តែវាជារឿងពិតរបស់រូបគេផ្ទាល់ដែលខ្លាចខ្មោចពិតមែន ។
" ឯងមិនយល់ទេ...ខ្ញុំឈឺចាប់ណាស់... "
" លោកក៏មិនយល់ដែរ ខ្ញុំខ្លាចខ្មោចពិតមែន "
" ហ៊ើយ...ពុទ្ធោអើយ... " ជុងហ្គុក ខឹងណាស់សូម្បីតែស្លាប់ក៏មិនសមបំណងដែរ ។
" អាយ...កុំ...» នាយតូចស្រែកឡើងរបៀបភ័យ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now