ព្រឹកថ្ងៃថ្មី ជុងហ្គុក មិនបានគេងពេញមួយយប់ អារម្មណ៍នាយនៅមិនស្ងប់នោះទេបើគ្មាន ថេហ្យុង នៅក្បែរនោះ ។ នាយទទួលបានការហៅពីខាង មន្ទីរពេទ្យប្រាប់ថា ហានហ្គូ ដឹងខ្លួនហើយទើបនាយ ប្រញាប់ទៅមើល ។ មួយរយៈនេះ វរល់មិនសូវបាន គេងច្រើន មិនសូវបានហាត់ប្រាណទៀតនាយ មើលទៅដូចជារាងបាក់បន្តិចហើយ ។
មកដល់មន្ទីរពេទ្យយ៉ាងលឿន នាយបានចូល មកសួរសុខទុក្ខរបស់កូនចៅខ្លួន ។
" យ៉ាងមិចហើយ? "
" គឺឈឺខ្លួនណាស់ចៅហ្វាយ "
" ឯងរងទុក្ខដោយតែយើង "
" កុំនិយាយបែបនេះអីចៅហ្វាយ! ចៅហ្វាយជាអ្នកមានគុណរបស់ខ្ញុំណា "
" ហឹម...ឯងមិនអីល្អហើយ ប៉ូលីសថាឡានរបស់ឯង ដាច់ហ្វ្រាំង "
" ឡានខ្ញុំទើបប្តូរជាឡានថ្មីបើកមិនបានប៉ុន្មានខែនេះ ចៅហ្វាយក៏ដឹង "
" យើងដឹងថាមានអ្នកធ្វើបាបឯង យើងក៏ដឹងថាអ្នកណាដែរ "
" កុំប្រាប់ថាជា ដុងសុនហ្យុង? "
" ត្រូវហើយ "
" នេះខ្ញុំនិងគាត់រាប់អានគ្នាដូចជាបងប្អូន មិននឹកស្មាន ថាគាត់ធ្វើបែបនិងដាក់ខ្ញុំទេ "
" នៅមានរឿងច្រើនទៀតដែលឯងមិនទាន់ដឹង! សម្រាកចុះ ឆាប់ជាណា "
" អរគុណចៅហ្វាយហើយ "
ជុងហ្គុក ចេញមកវិញនាយមិនទាំងចង់ទៅធ្វើការផងព្រោះតែបាត់បេះដូចទៅហើយ ។ តែក៏ស្រាប់តែ ឃើញរាងតូចដើរកាត់មុខរបស់នាយ ដៃកាន់ដែកព្យួរសារ៉ូមផង ច្បាស់ណាស់ជា ថេហ្យុង របស់នាយ ។ ជុងហ្គុក ឃើញហើយប្រញាប់ចូលទៅរកភ្លាមៗ ។
" ថេហ៍!! " ជុងហ្គុក ហៅអោយនាយតូចបែររក តាមប្រភពសម្លេង ។
" ថេហ៍...នេះអូនកើតអី? " ជុងហ្គុក ចាប់ដៃសួរទាំង ព្រួយបារម្ភខ្លាំងតែ ថេហ្យុង បញ្ចេញទឹកមុខរាបស្មើ ដាក់នាយទៅវិញព្រោះអ្វី? ព្រោះកាលពីយប់មិញ...
@ត្រលប់ទៅកាលពីយប់មិញ...
ពេលផ្លាស់មន្ទីរពេទ្យអោយ ថេហ្យុង គេក៏បាន ដឹងខ្លួន បើកភ្នែកមកវត្តមានអ្នកដែលនៅជាមួយគេ គឺជាអតិតសង្សាររបស់គេនេះឯង ។
" ថេហ៍! អូនដឹងខ្លួនហើយហេស? យ៉ាងមិចហើយ? មានឈឺត្រង់ណាទេ? "
" អត់ទេ! លោកជួយខ្ញុំមែនទេ? "
" ត្រូវហើយ!! មិនអីពិតជាប្រសើរណាស់ "
" អរគុណ!! "
" បងពេញចិត្ត "
" តើអាចទាក់ទងទៅ ជុងហ្គុក បានទេ? គាត់ច្បាស់ ជាបារម្ភពីខ្ញុំ "
" បងបានទាក់ទងទៅគេរួចហើយ នេះជាលេខគេមែនទេ? " ស៊ូជុន លើកទូរសព្ទបង្ហាញលេខ ដែល នាយទាក់ទងទៅ ជុងហ្គុក មុននេះ ។
" ហឹម...គាត់និងមកនៅពេលណា? "
" មុននេះគេថារវល់ខ្លាំងណាស់ ថែមទាំងលឺសម្លេង មនុស្សស្រីនៅជិតនោះទៀត "
" ហឹម.... " ថេហ្យុង លឺបែបនេះស្ទើធ្លាក់ថ្លើម ។ នេះ ថ្នាក់គេដេកពេទ្យ ជុងហ្គុក នៅតែរវល់អញ្ចឹងឬ? គេ មិនខ្វល់ពីខ្លួនបន្តិចសោះមែនទេ?
" កុំគិតច្រើនអីណា ថេហ៍!! បងនៅកំដរអូនចុះ អូនមិនទាន់ស្រួលខ្លួនទេសម្រាកអោយបានច្រើនណា "
" អាចនៅម្នាក់បាន លោកទៅវិញចុះ "
" អូនគេងទើបបងទៅវិញ "
" អញ្ចឹងខ្ញុំគេងហើយ " ថេហ្យុង បែរខ្នងសង្ងំគេងយំ គេពិតជាកំពុងឈឺខ្លាំងណាស់ ។
@Now....
" ប្រាប់បងថាអូនកើតអី? យប់មិញបងគេងមិនលក់ ព្រោះតែបាត់អូន បងបារម្ភខ្លាំងណាស់ "
" បងចេះខ្វល់ពីសុខទុក្ខអូនដែរ? "
" មិចក៏អូននិយាយអញ្ចឹង? "
" អោយនិយាយបែបណា? "
" ថេហ៍! បងសុំទោស យប់មិញបងរវល់ពិតមែន តែបង... "
" បានហើយអូនមិនចង់ស្តាប់ អូនហត់ " ថេហ្យុង មានតែដើរចេញ គេមិនអាចទប់ទឹកភ្នែកមិនអោយ យំមុខនាយបានទេ ។
" ថេហ៍... "
" ថេហ៍! អូនចេញមកក្រៅធ្វើអី? " ស៊ូជុន បានចូល មករក ថេហ្យុង ។
" Aww លោក ចន ជុងហ្គុក " ស៊ូជុន រាងខកចិត្ត បន្តិចដែលឃើញ ជុងហ្គុក នៅទីនេះផែនការរបស់ គេរលាយបាត់ទៅហើយ ។
" ទៅវិញទៅ " ថេហ្យុង ដើរទៅបន្ទប់សម្រាករបស់ គេវិញ ។
" ថេហ៍... "
" បងជួយ " ស៊ូជុន ដើរអោបចង្កេះ ថេហ្យុង ជូនគេ ទៅបន្ទប់សម្រាក ។ ជុងហ្គុក នៅពេលនេះកំពុងតែ ភាំងនិងរឿងចំពោះមុខ តើមានរឿងអីកើតឡើង? បេះដូងរបស់នាយឈឺចាប់ឆីបៗ ដូចមានកាំបិទមក ចាក់ទម្លុះនៅពេលដែល ថេហ្យុង បញ្ចេញកាយវិការ បែបនេះដាក់ខ្លួន ។ នាយចង់ទៅតាមណាស់ប៉ុន្តែ
" ហាឡូ.... "
" ជុងហ្គុក ហា៎ ឯងមកក្រុមហ៊ុនជាបន្ទាន់ "
" ហឹមយើងកំពុងទៅហើយ " ជុងហ្គុក ប្រញាប់ទៅ ក្រុមហ៊ុនក្រោយទទួលបានការហៅពីមិត្តរបស់នាយ។
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
