💘បេះដូងប្តូរម្ចាស់💘 ភាគទី 03

7.1K 521 9
                                        

SKIP

ត្រលប់មកអ្នកផ្ទះរបស់ ជុងហ្គុក វិញ បន្ទាប់ពី ទទួលបានការហៅរបស់អ្នកជាកូន អ្នកស្រីចន
អារម្មណ៍មិនស្ងប់សោះ ដោយសារមួយរយៈមុន ជុងហ្គុក បាននិយាយរឿងជាមួយភរិយាខ្លួនក្រោយអ្នកស្រីចន សួរដំណឹងរឿងចង់បានចៅ ជុងហ្គុក មិនសប្បាយចិត្តនាយក៏មិនបានលាក់ រឿងដែល ម្តាយ ក្មេកធ្វើអីខ្លះដាក់នាយទៅកាន់ម៉ាក់របស់ខ្លួនដែរ ។
" ជុងស៊ូអា៎...បើកទ្វារអោយម៉ាក់បន្តិច! ម៉ាក់មាន រឿងចង់និយាយ " អ្នកស្រីចន ឡើងមកដាស់កូនស្រីទាំងយប់ ។
" ម៉ាក់!! តើមានរឿងអី? " ជុងស៊ូ មិនទាន់គេង នៅឡើយនាងក៏ចេញមកជួបម៉ាក់របស់នាង ។
" មុននេះបងឯង Call មកនិយាយថាស្រលាញ់ហើយក៏និយាយថាលាហើយ ម៉ាក់មិនស្រណុកនោះ ចិត្តនោះទេ ស៊ូ ពេលនេះ Call ទៅគេមិនចូលម៉ាក់ បារម្ភណាស់ ស៊ូ ជូនម៉ាក់ទៅផ្ទះបងឯងអោយម៉ាក់ បានអស់ចិត្តបានទេ? "
" បានៗ ម៉ាក់សូមចាំបន្តិច " ជុងស៊ូ បានលឺហើយប្រញាប់ចូលទៅវិញដើម្បីប្តូរខោអាវព្រោះនាងស្លៀកឈុតគេង ។ ក្រោយពីរៀបចំហើយនាងក៏បើកឡានជូនម៉ាក់របស់នាងទៅផ្ទះរបស់ ជុងហ្គុក តាមផ្លូវគាត់បាន Call ទៅ សូណា តែនាង មិនទទួលទូរសព្ទដូចគ្នា ។

សម្លេងកណ្តឹងបន្លឺឡើងអ្នកបម្រើក្នុងផ្ទះម្នាក់ក៏រត់ ចេញមកបើកទ្វារក្រែងឡ៎ជាចាហ្វាយខ្លួន
" លោកស្រី! "
" ឯណា ជុងហ្គុក? គេនៅខាងក្នុងទេ? "
" លោកប្រុសអត់នៅទេលោកស្រី!! មុននេះគឺ..." មីងស្ទាក់ស្ទើមិនហ៊ាននិយាយ ។
" មានរឿងស្អី? ឆាប់និយាយមក " ជុងស៊ូ
" គឺ...អ្នកនាង សូណា សុំលោកប្រុសលែងលះគ្នា ព្រមទាំងរើឥវ៉ាន់ទៅទាំងយប់ លោកប្រុសអង្វរហើយគាត់មិនព្រម ក្រោយមកលោកប្រុសក៏បើកឡានទៅណាក៏មិនដឹងទេលោកស្រី " មីង
" ហេតុអីមិន Call ប្រាប់យើងហាស? "
" ព្រោះខ្ញុំគិតថាគាត់និងទៅរកលោកស្រី! សូមទោសលោកស្រី! " មីង
" គិតយ៉ាងមិចទៅម៉ាក់? " ជុងស៊ូ ទូរសព្ទរបស់នាងបន្លឺឡើង នាងប្រញាប់លើក ។
" ហាឡូ ជុហស៊ូ និយាយ ហាសថាមិច? ដឹងហើយៗខ្ញុំនិងប្រញាប់ទៅ! អរគុណឯងហើយ "
" មានរឿងអី ស៊ូ? "
" មិត្តកូនថាឃើញឡានស្លាកលេងគ្រួសារ ចន នៅលើស្ពានទន្លេហាន ណាម៉ាក់ "
" ព្រះជាម្ចាស់អើយ! ឆាប់ទៅៗកូន "
" ចា៎ម៉ាក់ " ជុងស៊ូ ប្រញាប់ទៅកន្លែងនោះតាមផ្លូវ អ្នកស្រីចន ក៏ Call ទៅប្តឹងប៉ូលីសដែរ មកដល់ក៏ឃើញឡានរបស់ ជុងហ្គុក ពិតមែន ។
" ម៉ាក់! គឺឡានបងប្រុស " ជុងស៊ូ ចុះទៅមើល ។
" ជុងហ្គុក មិនអាចគិតខ្លីទេ "
" ម៉ាក់! វែនតាបងប្រុស " ជុងស៊ូ ដើរទៅរើសវា ជ្រុសនៅម្តុំនោះ
" អត់ទេ...កូ..." អ្នកស្រីចន ស្រាប់តែសន្លប់
" ម៉ាក់...ម៉ាក់....ជួយផង..." ជុងស៊ូ ស្រែកប៉ូលីសមក ពួកគេជួយលើកគាត់និងនាំគាត់ទៅមន្ទីរពេទ្យ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now