💘បេះដូងប្តូរម្ចាស់💘 ភាគទី 25

6.2K 438 9
                                        

     ត្រលប់ក្រោយបន្តិច

     ជុងស៊ូ ដែលជាប្អូនស្រីរបស់ ជុងហ្គុក នាងបានទៅនិយាយការងារជាមួយ ហូស៊ុក ពីរឿងការបញ្ចេញប្រេនទឹកអប់ម៉ាកថ្មីដែលរួមបញ្ចូលរវាងក្រុមហ៊ុនរបស់ ហូស៊ុក និងនាង ។ ក្រោយនិយាយការងារចប់ក៏បំបែកគ្នាព្រោះនាងត្រូវទៅជួបអតិថិជន និយាយពីប្រេនផ្ទាល់ខ្លួនរបស់នាងផង ។
ប្លែកណាស់កន្លែងគេណាត់ជួបទៅឆ្ងាយដល់ជិតជាយក្រុងឯណោះតាមផ្លូវស្ងាត់តែនាងមិនសូវជាខ្លាចប៉ុន្មានទេ ហូស៊ុក បាន call មកនាងម្តងទៀត ។
" អ្នកនាង ចន ពេលនេះនៅឯណា? "
" លោកមានការអី? "
" នាងប្រមូលដោយឯកសារបស់ខ្ញុំទៅពីរច្បាប់ឯណោះ ខ្ញុំត្រូវបញ្ចូនវាអោយគេល្ងាចនេះ "
" ពិតមែនហេស? ខ្ញុំនៅម្តុំ...អាយ៎ " ជុងស៊ូ ស្រែកពេលមានឡានមកឈប់ពីមុខឡាននាង
" មានរឿងអី? នាងនៅឯណា? "
" ពួកឯងចង់ធ្វើអី? ជួយផង អ៊ួយ... "
" យកនាងទៅអូតែលជាយក្រុង "
" បាទលោកបង "
" ជុងស៊ូ...នែ ចន ជុងស៊ូ... " ដោយសារសម្លេងមិនស្រួល ហូស៊ុកក៏ប្រញាប់ទៅនាយនៅមិនឆ្ងាយប៉ុន្មានពីទីនោះដែរ ។ ហូស៊ុក បានទៅជួយ ជុងស៊ូ បានពីអូតែលនៅជាយក្រុងនោះ ពួកគេបវាយនិងចង់រំលោភនាង នាយសឹងតែសម្លាប់ពួកវាចោលអស់ទៅហើយ ជុងស៊ូ ខ្សោយស្ទើសន្លប់ទើប ហូស៊ុក នាំនាងទៅមន្ទីរពេទ្យរួចក៏ Call ទៅប្រាប់ ថេហ្យុង ។
        ពី apartment របស់ ថេហ្យុង មកដល់ទីនេះយូរគួរសមព្រោះវានៅឆ្ងាយគ្នាដែរ ហូស៊ុក បានប្រាប់បន្ទប់ដល់ពួកគេក៏បានទៅដល់ ។
" ស៊ូ... " ជុងហ្គុក ស្ទុះរត់ចូលមកមើលនាងគេងលក់ដោយសារជាតិថ្នាំនិងមានព្យួរស៊េរ៉ូមផង ។
" ហេតុអីក្លាយជាបែបនេះ? "
" បងប្រុសតើមានរឿងអី? អ្នកណាធ្វើអី ស៊ូ? "
" គឺនាងត្រូវគេចាប់ទៅធ្វើបាប សំណាងដែលបងកំពុង Call និយាយការងារជាមួយនាងទើបអាចទៅជួយទាន់ពេល "
" ពួកអាសត្វអស់នោះវានាង? " ជុងហ្គុក ខឹងឡើងក្រហមភ្នែកមើលទៅមុខប្អូនស្រីដែលមានស្នាមក្រហមជាំបែបនេះ
" ពួកវាមានគ្នាបួននាក់ វាចង់រំលោភនាង "
" ព្រះអើយ... " ថេហ្យុង ខ្ទប់មាត់ភ័យខ្លាច បើសិនគ្មានអ្នកណាទៅជួយនាងយ៉ាប់មិនខាន ។
" អរគុណណាស់បងប្រុសដែលជួយនាងបាន "
" មិនអីទេជុងហ្គុក តែខ្ញុំនៅស្តាយដែលពួកវារត់អស់ ខ្ញុំម្នាក់ឯងធ្វើអីពួកវាមិនបានទេ "
" បងប្រុសមានរបួស "
" មុតកាំបិទ តិចតួចទេ "
" ទៅលាងរបួសសិនទៅបងប្រុស ខ្ញុំជូនទៅ "
" ក៏បាន " ហូស៊ុក ចេញទៅលាងរបួសជាមួយ ថេហ្យុង ជុងហ្គុក នៅអង្គុយមើលនិងលើកដៃប្អូនស្រីមកកាន់
" ហឹម...ជួយ...ជួយផង..."
" ស៊ូ... "
" លែង...អាយ៎...ជួយផង...លែងទៅខ្ញុំខ្លាចហើយ ជួយផង..." ជុងស៊ូ រើផងស្រែកផង ជុងហ្គុក ខំប្រឹងចាប់នាង
" ស៊ូ...គឺបងទេ...ស្ងប់អារម្មណ៍សិន ចន ជុងស៊ូ គឺបងណា គឺបងប្រុស ជុងហ្គុក " ជុងហ្គុក លើកនាងមកអោបអោយនាងឈប់រើ
" គឺបងទេ គឺបងប្រុសណា " ជុងហ្គុក អោបនាងយ៉ាងណែនលួងលោមអោយនាងស្ងប់និងបើកភ្នែកមើលជុំវិញខ្លួន ។
" ទីនេះ...? "
" គឺមន្ទីរពេទ្យ គឺបងទេណា ស៊ូ " ជុងហ្គុក លែងចេញពីការអោបមើលមុខនាងចំៗ
" បងប្រុស ហិហិ...អូនខ្លាចខ្លាំងណាស់ ពួកវាធ្វើបានអូន " ជុងស៊ូ ទាញ ជុងហ្គុក មកអោបនាងភ័យខ្លាចប្រសិនបើគ្មានអ្នកមកជួយ ។
" អស់អីហើយណា! មិនអីទេបងនៅទីនេះហើយ "
" បងប្រុសចុះ លោកជុង? គេមានរបួស...បងប្រុសគេមិនអីមែនទេ? "
" គាត់មិនអីទេ កំពុងតែលាងរបួសណា!! ស៊ូ...អូនប្រាប់បងមកថាអ្នកណាធ្វើបាបអូន? "
" អូនអត់ដឹងទេ... ប៉ុន្តែវាថាកុំអោយអូនទៅចង់បានរបស់អ្នកដទៃទៀត អូនខ្លាចណាស់បងប្រុស "
" យករបស់គេបានន័យថាមិច? តើអូនកំពុងទាក់ទងអ្នកណាមែនទេ? "
" អត់មានទេ គ្មានអ្នកណាទេ...ហិហិ គ្មានទេ "
" បានៗ អត់មានទេ! បងជឿ " ជុងហ្គុក អង្អែលខ្នងលួងលោមនាង ។ នាងស្រាប់តែនឹកឃើញកាលពីថ្ងៃមិញពេលដែល សូណា និយាយទូរសព្ទជាមួយអ្នកណាមិនដឹងថា
*ខ្ញុំនិងផ្ញើរលុយអោយពេលការងារសម្រេច
*តើអ្នកចាងកំពុងធ្វើអីមែនទេ?
*គឺខ្ញុំជួលគេធ្វើការនិងណា ធម្មតាក្នុងផ្ទះខ្ញុំជាមេគ្រួសារអ្នកចេញធ្វើការទើបត្រូវធ្វើការច្រើនមុខទើបផ្គត់ផ្គង់គ្រសារបាន
*អរ.....

💘បេះដូងប្តូរម្ចាស់💘(ចប់)Wo Geschichten leben. Entdecke jetzt