MORNING ✨
ថ្ងៃថ្មីចូលមកដល់ពន្លឺចែងចាំតាមចន្លោះបង្អួច ដាស់អ្នកដែលកំពុងគេងលក់ស្រួលនោះអោយភ្ញាក់ ពីដំណេក រាងកាម៉ាប់លើកដៃញីភ្នែកតិចៗរួចអោន ទៅមើលអ្នកដែលខ្លួនកំពុងគេងអោបនោះ ។ មិនងាយបានឃើញទេ ជុងហ្គុក គយគន់សម្រស់រាងតូចកាន់តែមើលកាន់តែស្រស់ស្អាតចង់តែមើលមិន ឈប់ ។ នាយគេងមើល ថេហ្យុង មិនហ៊ានកម្រើក រហូតដល់ជិតមួយម៉ោងទម្រាំ ថេហ្យុង ភ្ញាក់ ។ ថេហ្យុង ដែលគេងកើយលើស្មារនិងទ្រូងរបស់ នាយក៏ភ្ញាក់បើកភ្នែកមើលឃើញ ជុងហ្គុក កំពុង មើលមកគេមិនដឹងតាំងពីពេលណា ។
" ហឹម...លោក!! នេះភ្ញាក់ពីកាល? " ថេហ្យុង ងើយមុខសួរ ។
" មួយម៉ោងហើយទេដឹង? "
" ហេតុអីអត់ដាស់ខ្ញុំផង? " ថេហ្យុង ប្រាស់ខ្លួនងើប អង្គុយញីភ្នែកតិចៗ ។
" ព្រោះឃើញឯងកំពុងគេងស្រួលនោះអី "
" គេងកើយដៃលោកពេញមួយយប់ច្បាស់ជាស្ពឹកដៃ ណាស់ហើយ! សុំទោស! ព្រោះខ្ញុំមានទម្លាក់គេងអោបអ្វីមួយបែបនេះទើបធ្វើអោយខ្ញុំគេងយូរ "
" ខ្ញុំអត់មានអីទេ កុំសុំទោសអី ឯងរៀបចំខ្លួនចុះចាំខ្ញុំទៅធ្វើអីអោយញាំ "
" កុំអី!! ចាំខ្ញុំ Call កម្មង់អីញាំវិញ "
" ខ្ញុំធ្វើវា "
" Call កម្មង់ទៅកុំអោយពិបាកដល់លោក "
" ខ្ញុំចង់ធ្វើ!! ធ្វើអោយឯងញាំ " ជុងហ្គុក ញញឹម បង្គប់ស្នេហ៍ដាក់រាងតូចមុននិងងើបចេញពីគ្រែ ។
" ក៏បាន! លោកធ្វើអីធ្វើចុះ " ថេហ្យុង ងើបចេញ ព្រោះមានអារម្មណ៍ថាអៀន គេយកន្សែងមួយទៅ បន្ទប់ទឹកចំណែក ជុងហ្គុក ក៏ទៅចម្អិនអាហារពេលព្រឹកសម្រាប់ ថេហ្យុង នៅព្រឹកនេះ ។
ទម្រាំ ថេហ្យុង រៀបចំតែងខ្លួនរួចនោះ ជុងហ្គុក ធ្វើម្ហូបហើយល្មម ថេហ្យុង តែងខ្លួន ស្អាតបាតចេញមកវិញព្រោះតែគេត្រូវទៅគ្លីនិចផង មានណាត់ Call មកណាត់ ។
" លោក! "
" ទៅណាមែនទេ? " ជុងហ្គុក ងើបមុខមកសួរ ។
" ខ្ញុំទៅគ្លីនិច! ព្រឹកនេះលោកចង់សម្រាកសិនក៏បាន ដែរ " ថេហ្យុង អង្គុយចុះ
" ញាំមុនចុះ ខ្ញុំទៅសម្អាតខ្លួនសិន " ជុងហ្គុក ងើប ចេញ ថេហ្យុង ក៏ញាំបណ្តើរៗចាំនាយ គេទម្លាប់ ទៅហើយដែលអង្គុយញាំអី ២នាក់នោះ ម្នាក់ឯងដូច ញាំមិនចូល ។ ជុងហ្គុក ងាយៗលឿនៗព្រោះនាយ មិនត្រូវធ្វើខ្លួនស្អាតចេញក្រៅដូច ថេហ្យុង នោះទេ ។
" ហេតុអីអត់ញាំ? "
" ចាំលោក! "
" ឯងគួរញាំមុនគ្រែងត្រូវទៅក្រៅមិនចឹង? ចាំខ្ញុំធ្វើអី? "
" ទម្លាប់ហើយ! ញាំតែឯងមិនឆ្ងាញ់ទេ "
" អា៎...អញ្ចឹងឆាប់ញាំទៅ " ជុងហ្គុក មកអង្គុយជាប់និងគេថ្ងៃខ្លះក៏អង្គុយទល់មុខគ្នា ក្រោយញាំហើយ ជុងហ្គុក ក៏បានសួរ ថេហ្យុង រឿងកាលពីយប់ ព្រោះចង់ដឹងថាអ្នកណាធ្វើអោយគេខូចអារម្មណ៍ ។
" តើ....យប់មិញឯងមានរឿងអីមែនទេ? " ជុងហ្គុក សួររបៀបស្ទាក់ស្ទើ ដឹងថាមិនគួរចង់ដឹងលឺរឿងផ្ទាល់ ខ្លួនរបស់គេតែនាយហាមចិត្តចង់ដឹងនេះមិនបានទេ ។
" ខ្ញុំជួបគេ! " ថេហ្យុង ទម្លាក់ទឹកមុខចុះ ២ឆ្នាំហើយ នៅតែមានអារម្មណ៍ឈឺពេលឃើញគេតើពេលណាទើចកាត់ចិត្តបាន?
" គេ? សង្សារចាស់ឯងឬ? "
" ហឹម! " ថេហ្យុង ងក់ក្បាល ទឹកភ្នែកស្រក់មួយដំណក់បញ្ជាក់អារម្មណ៍ថាគេនៅស្រលាញ់ម្នាក់នោះខ្លាំងបើទោះជា ២ឆ្នាំដែលបែកគ្នាហើយក៏ដោយ ។
" សុំទោស! ខ្ញុំមិនគួរសួរឯងទេ សុំទោស " ជុងហ្គុន ងើបឈរអង្អែលខ្នងលួងលោម ថេហ្យុង ទាញនាយ មកអោបត្រឹមចង្កេះនាយរួចនិយាយ :
" ហេតុអី? ហេតុអីជួបគ្នា? ហេតុអីខ្ញុំនឹកគេ? ហេតុអីខ្ញុំ ភ្លេចគេមិនបាន? ហេតុអីខ្ញុំឈឺពេលឃើញគេនិងស្រី ម្នាក់នោះ? ហេតុអី? " ថេហ្យុង យំរៀបរាប់ ជុងហ្គុក បានត្រឹមអង្អែលខ្នងលួងលោម នាយទាញ ថេហ្យុង ចេញពីការអោបបន្ទន់ជង្គង់មើលជិតរាងតូច និងលើកដៃជូតទឹកភ្នែកអោយគេមុន និងបន្លឺឡើង ។
" អាចទេ...? ប្រើខ្ញុំបំភ្លេចគេ? ខ្ញុំដឹងថាខ្ញុំគ្មានអីល្អស្មើ គេមិនថារូបរាងមុខមាត់ ប៉ុន្តែខ្ញុំពិតជាមិនចង់ឃើញឯងឈឺចាប់បែបនេះទេ ខ្ញុំស្មគ្រ័ចិត្តធ្វើគ្រប់យ៉ាងដើម្បីឯងបំភ្លេចគេ " ជុងហ្គុក និយាយស្រាលៗ ថេហ្យុង សម្លឹងមើលមុខនាយដោយខ្សែរភ្នែក ងើងឆ្ងល់ តែសម្តីប្រុសម្នាក់នេះធ្វើអោយបេះដូងគេ រង្គោះរង្គើរខ្លាំងណាស់ ។
" លោក... " ថេហ្យុង ភ្នែកក្រលេមក្រឡឹមរកប្រាប់ពីអារម្មណ៍មិនត្រូវ ។
" បានទេ? " នាយសួរបញ្ជាក់ ថេហ្យុង មិនតបតែក៏អោនទៅជិតអឹបបបូរមាត់លើបបូរមាត់របស់នាយជំនួសអោយចម្លើយ ថើបទាំងមានទឹកភ្នែកហូរ ចុះមកទឹកភ្នែកនៃអារម្មណ៍រំភើប រំភើបចំពោះទឹកចិត្តរបស់នាយ ថេហ្យុង ក៏ធ្លាប់គិតថាខ្លួនជាមនុស្សគ្មានតម្លៃដែរប៉ុន្តែពេលនេះគឺ ជុងហ្គុក ធ្វើអោយគេយល់ថាខ្លួនមានម្លៃ ។

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook