💘បេះដូងប្តូរម្ចាស់💘 ភាគទី 06

7.1K 536 4
                                        

បានដំណឹងថា ជុងហ្គុក មិនអីនោះអ្នកស្រីចន និងកូនស្រីសប្បាយចិត្តណាស់ហើយ រឿងសពគាត់ជួយធ្វើបុណ្យអោយក៏ទុកថារំដោះគ្រោះ អោយកូន របស់គាត់ទៅចុះ យ៉ាងណាក៏មានគ្រួសារ សពចេញមុខមកដូចគ្នាតែគ្រួសារក្រីក្រពេកអ្នកស្រីចន ជួយជាលុយបន្ថែមជាមួយកូនស្រីដោយ សម្ងាត់មិនបានអោយអ្នកណាដឹងនោះទេ ។ ចំណែករឿង នៅក្រុមហ៊ុនពេលនេះ ជុងស៊ូ ខឹងណាស់ រឿងដែល សូណា សុំ ជុងហ្គុក លែងលះក្រោយ ទទួលបាន ភាគហ៊ុនមួយផ្នែកពី J-GROUP ទៅ នាងបានមកសុំមិត្តរបស់បងប្រុសនាងជួយនោះគឺ មីន យ៉ុនហ្គី នាយនិងជួយមើលការខុសត្រូវអោយ បណ្តោះអាសន្ន ចំណែកក្រុមហ៊ុននាយអោយអនាគតភរិយានាយ មើលការខុសត្រូវសិនយ៉ាងណា ក៏ដើម្បីមិត្ត ។
" បងយ៉ុន នៅអត់? "
" នៅចា៎ តែគាត់កំពុងមានភ្ញៀវ " លេខា
" អ្នកណា? ជាប្រុសឬស្រី? "
" ជាស្រីចា៎ "
" យើស..."
" កុំចូលអ្នកប្រុសផាក អាណិតនាងខ្ញុំ "
" ចាំខ្ញុំការពារនាង " ជីមីន ថាហើយក៏បើកទ្វារចូល ដោយមិនខ្វល់អ្វីទាំងអស់ ។

*ក្រាក!!
ទ្វារបើកស្របពេលស្រីម្នាក់នោះកំពុងកាន់ដៃ របស់ យ៉ុនហ្គី ល្មមល្អណាស់ នាយបើកភ្នែកធំៗ មើលអ្នកដែលចូលមកបែបនេះ ។
" ជីមីន " យ៉ុនហ្គី ប្រញាប់បេះដៃនាងចេញ ។
" ធ្វើស្អី? មានកាន់ដៃកាន់ជើងគ្នាផង"
" បងកំពុងនិយាយការងារអូនចូលមកធ្វើស្អី? "
" និយាយការងារចាំបាច់កាន់ដៃ? "
" បងប្រុសយល់ច្រលំហើយគឺខ្ញុំ... " នាងមិនទាន់ និយាយចប់ផង ជីមីម ក៏កាត់សម្តី
" ស្អីគេ? បងប្រុស? "
" មកនេះស្តាប់បង! នេះគឺ ចនជុងស៊ូ ប្អូនស្រីមិត្តរបស់បងនាងមកសុំអោយបងជួយអូនអង្គុយសិនមក " យ៉ុនហ្គី ទាញ ជីមីន អោយអង្គុយប្រាប់អោយហើយ ជីមីន កាចខ្លាំងណាស់ ។
" ស៊ូ នេះជា ជីមីន សង្សារបង! "
" ខ្ញុំធ្លាប់ឃើញគាត់នៅគ្លីនិចមិត្តខ្ញុំម្តងដែរ សួរស្តីបង ប្រុស "
" សម្រេចថា..." ជីមីន ងាកសួរ យ៉ុនហ្គី
" ដូចបងនិយាយចឹង! នាងមកពឹងអោយជួយ ពេលនេះបងប្រុសនាងបាត់ខ្លួន ក្រុមហ៊ុនកំពុងធ្លាក់ចុះ បងត្រូវជួយមិត្តបង "
" ចុះដែលចាប់ដៃមិញ? "
" ចាប់ដៃអរគុណប៉ុណ្ណោះ "
" នាង!! ជាប្អូនក៏ដោយ ថ្ងៃក្រោយមិនអោយប៉ះទេ "
" សុំទោសបងប្រុស "
" មិនអាចហៅថាបងទេអាយុអ្នកទាំង ២គឺប្រហែលគ្នា "
" និយាយចប់ហើយមែនទេ? "
" នៅទេ! ចាប់ពីថ្ងៃនេះទៅអូនត្រូវជួយបង "
" ហាស? " ជីមីន បែរចំនាយ អោយគេជួយអី? ជួយធ្វើការ? មិនបានចេញក្រៅដើរលេងដាច់ខ្យល់ ផាក ជីមីន មិនខានទេ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now