រំលងទៅជាច្រើនថ្ងៃ ថ្ងៃប្រជុំធំក៏មកដល់ ថេហ្យុង ងើបមករៀបចំខ្លួនអោយ ជុងហ្គុក យ៉ាងសង្ហារសម្រាប់ការបង្ហាញវត្តមានដំបូងរបស់ នាយនៅ J-GROUP ហើយក៏ទទួលបានកម្លាំងចិត្ត ពីគេផង ។
" កុំភ័យ...ត្រូវធ្វើជា ចាស្ទីន នីឈូលសាន់ អោយបានល្អបំផុត Fighting "
" សុំកម្លាំងចិត្តតិចមក "
" បាន! " ថេហ្យុង លើកដៃស្រាក់ករ.នាយរួចថើប បបូរមាត់របស់នាយមួយដង្ហើមទើបលែង ។
" អរគុណអូនសម្លាញ់ "
" តោះទៅ " ថេហ្យុង និង ជុងហ្គុក បានចេញ ដំណើរទៅតាមផ្លូវពិតជាប្លែកណាស់ ថេហ្យុង កាន់ដៃរបស់នាយជាប់មិនលែងពី apartment ដល់គ្លីនិចរបស់ខ្លួន ។
" ជុងហ្គុកហា៎...គឺអូន..." ថេហ្យុង ចង់និយាយពាក្យថាស្រលាញ់ប្រាប់នាយតែមាត់វារឹងគាំង និយាយ មិនចេញសោះ ។
" អូនស្រលាញ់បង? " ជុងហ្គុក បន្តហើយក៏សើច ។
" អឹម! " ថេហ្យុង ងក់ក្បាលរួចប្រញាប់ចុះទៅលើ ឡានរត់ទៅគ្លីនិចរបស់ខ្លួន ចំណែក ជុងហ្គុក វិញ កំពុងគាំងមិញនេះនាយគ្រាន់តែថាលេងតើ? ថេហ្យុង ក៏ស្រលាញ់នាយដែរឬ?
" ហៃយ៉ា...មាន Power ណាស់ " ជុងហ្គុក បើកឡានចេញឯមុខវិញញញឹមជាប់អាចថាដូច មនុស្សឆ្គួតយ៉ាងចឹង ។
មកដល់ក្រុមហ៊ុន បុគ្គលិកនាំគ្នាមើលមកនាយ ប្រូងប្រៀតនាយដើរចូលមកលើកដំបូងហេស? មើលទៅដូចជាស្គាល់គ្រប់ជ្រុងជ្រោយរបស់ក្រុម ហ៊ុនតែម្តង ។
" អ៊ួយ...សុំទោសលោកខ្ញុំប្រញាប់ " ស្រីម្នាក់រត់មក ជាមួយឯកសារក្នុងដៃផង ។
" មិនអីទេ ថ្ងៃក្រោយប្រយត្ន័ផង " ជុងហ្គុក ញញឹម តបទៅនាងវិញ ។
" ឈប់សិន! " សម្លេងមនុស្សចំណាស់ហៅនាយ ក៏បែរមកតាម ។
" ប៉ា.... " ជុងហ្គុក បន្លឺឡើងតិចៗពេលបែរមកឃើញអ្នកដែលហៅនាយមុននេះ ។
" តើ...តើជា ជុងហ្គុក មែនទេកូន? " លោកចន ឧទានឡើងទាំងមិនប្រាដកចិត្តប៉ុន្តែកូនរបស់គាត់ គាត់ច្បាស់ជាមើលស្គាល់ ។
" មិនអាចជាអគ្គនាយទេលោកនាយក " នាងជាលេខាជួយបញ្ជាក់អគ្គនាយក ៩០គីឡូម្នាក់នោះម៉េចនិងអាចសង្ហារយ៉ាងនេះ?
" ជុង ឯងមក...Aww លោកពូ! " យ៉ុនហ្គី បានចូល មកដើម្បីនាំ ជុងហ្គុក ទៅបន្ទប់រងចាំប៉ុន្តែក៏ជួបជាមួយប៉ារបស់ ជុងហ្គុក ល្មម ។
" និយាយគ្នាបន្តិច! លេខា ខាង យកឯកសារទៅទុក សិនទៅ " លោកចន
" ចា៎លោកនាយក "
" មកតាមខ្ញុំមក " យ៉ុនហ្គី ជាអ្នកនាំទៅបន្ទប់រងចាំ ដើម្បីនិយាយគ្នា ។
" ប៉ាយ៉ាងម៉េចដែរ? សុខសប្បាយដែលទេ? "
" ត្រលប់មកវិញហេតុអីមិនផ្តល់ដំណឹងជាមុន? ប៉ាបានអោយមនុស្សតាមរកឯងយូរហើយ "
" សុំទោសលោកពូដែលខ្ញុំលាក់បាំង "
" យ៉ុនហ្គី ធ្វើតាមសម្តីរបស់ខ្ញុំទេប៉ា "
" ចង់ធ្វើអីហាស? " លោកចន
" សូមប៉ា...កុំធ្វើស្គាល់ខ្ញុំអី! ពេលនេះខ្ញុំជា ចាស្ទីន នីឈូលសាន់ ខ្ញុំកំពុងរៀបចំផែនការយកភាគហ៊ុនពី គ្រួសារ ចាង មកវិញ...ប៉ុន្តែ...សូមប៉ាដើរតាមផែនការរបស់ខ្ញុំ "
" ជ្រុលជាពូបានដឹងហើយក៏ជួយគ្នាតែម្តងទៅលោកពូដើម្បីក្រុមហ៊ុនទាំងអស់គ្នាទេ "
" ចង់អោយប៉ាធ្វើម៉េច? "
" អោយភាគហ៊ុនប៉ាមកខ្ញុំសិនមក បើសិនខ្ញុំអាចប្រមូលទិញភាគហ៊ុនបានច្រើនខ្ញុំអាចមាន ឱកាសដឹកនាំការប្រជុំដូចអគ្គនាយកគ្រប់យ៉ាងនិងកាន់តែងាយស្រួលជាងមុន "
" ពូក៏ដឹងថា ជុងហ្គុក វាឆ្លាតខាងមុខជំនួញ "
" ចាត់ចែងចុះ! "
" អរគុណប៉ា!! យ៉ុនហ្គី ចុះ ហានហ្គូ? "
" ប្រហែលជារងចាំនៅខាងលើ! លឺថាឯងមកវិញគេ សប្បាយចិត្តណាស់ យើងនិងអោយគេមកទីនេះ ដើម្បីនិយាយគ្នា "
" និយាយគ្នាចុះ ប៉ាទៅសិនហើយ...មែនហើយប្រជុំ ចប់ប៉ាមានរឿងផ្ទាល់ខ្លួននិយាយជាមួយឯង ជួបគ្នានៅទីនេះ"
" បាទប៉ា! "
លោកចន ដើរចេញទៅវិញ ហានហ្គូ កូនចៅ សំណព្វរបស់ ជុងហ្គុក ក៏ចូលមកម្តង ។
" ចៅហ្វា...អ៊ួយ...លោកមីន ឯណាចៅហ្វាយខ្ញុំ? "
" នោះ " យ៉ុនហ្គី ចង្អុលទៅ ជុងហ្គុក ដែលកំពុង ញញឹមមើលមកខ្លួន ។
" ឯណា? អត់កំប្លែកទេលោកមីន!! ខ្ញុំខំរត់មកហត់ណាណាស់ "
" ឯងមើលយើងមិនឃើញទេហេស? ឬចាំយើងមិនបាន? "
" ហឹម...? លោក? "
" ខ្ញុំនិងហើយ ចន ជុងហ្គុក ណាលោក ដូ ហានហ្គូ "
" ពិតមែនហេស? ចៅហ្វាយកាម៉ាប់...អុ៎...ចៅហ្វាយ ចន របស់ខ្ញុំមែនទេលោក មីន? "
" មិនមែនទេដឹង? "
" ឯងចូលចិត្តហៅយើងថាលោកប្រុសម៉ាប់ ត្រូវទេ? ប៉ុណ្ណឹងក៏មើលមិនស្គាល់? ភ្នែកអន់ណាស់ "
" ពុទ្ធោអើយចៅហ្វាយ....នេះចៅហ្វាយសង្ហារ ណាស់ ខ្ញុំមើលមិនស្គាល់ពិតមែន ចៅហ្វាយខ្ញុំមកវិញហើយ នឹកៗៗណាស់" ហានហ្គូ ចាប់អោប ជុងហ្គុក ស្ទើរ ដកដង្ហើមមិនរួចទៅហើយ ។
" បានហើយៗ ហានហ្គូ យើងថប់ដង្ហើមណាស់ "
" សុំទោសចៅហ្វាយ ព្រោះខ្ញុំនឹកពេកតែចៅហ្វាយ បាត់ទៅណាដល់ទៅ ៤ខែ? "
" រឿងរបស់យើង! តែពេលនេះយើងមិនមែនជា ចៅហ្វាយឯងទៀតទេ "
" ចៅហ្វាយបានន័យថាម៉េច? "
" គឺបែបនេះ! " ជុងហ្គុក រៀបរ៉ាប់ប្រាប់ចំណិត របស់ខ្លួនរួចចប់កិច្ចការ យ៉ុនហ្គី ក៏នាំទៅខាងលើទៅ បន្ទបើកប្រជុំ ចំណែក ហានហ្គូ ទៅធ្វើរឿងខ្លះតាម បញ្ជារចៅហ្វាយផងក្រោយដើរចេញពី ជុងហ្គុក នៅមកន្លែងមាត់ទ្វារក៏បានជួបនិង សូណា ។
" ហុឹស...ឆ្កែបម្រើស្មគ្រ័ស្មោះ ពេលនេះមកដើរតាម តត្រុក "
" ដើរតាមអ្នកណាមិនទាក់ទងនិងនាង? "
" លោកចាស្ទីន អោយឯងប៉ុន្មាន? ថ្នាក់យើងអោយ ឯង x២ ពី ជុងហ្គុក ឯងនៅមិនព្រមធ្វើការអោយ យើង "
" គេមិនអោយទេ តែខ្ញុំចង់បម្រើមនុស្សឆ្លាតជាងមនុស្សអំនួត អួតដូចមានវីឡាតែមានត្រឹមបន្ទប់ជួល ធ្វើការជាមួយពួកអស់នោះក៏ថោកទៅជាមួយដែរ "
" ឯង....អា... "
"នលាសិនហើយ ហឹម...មានចៅហ្វាយថ្មីរវល់ភ្លាមតែម្តង " ហានហ្គូ ញញឹមឌឺដងអោយមុននិងដើរ ចេញ ។ ហានហ្គូ មិនចូលចិត្តនាងនោះទេចរិកបត់ បែនតាមមុខមនុស្សនាយស្គាល់ចរិកព្រោះ ជុងហ្គុក អោយនាយតាមជាជំនួយការដល់នាងតែនាងទុកគេដូចកញ្ជះណាមួយទៀត ហានហ្គូ ពូកែរឿងការងារជាមនុស្សដែល ជុងហ្គុក ទុកចិត្តបំផុត ។

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook