Morning...
ថេហ្យុង បាននិយាយជាមួយ ណាមជុន និង ជីន កាលពីយប់មិញរួចហើយ ពួកគេយល់ថា ជុងហ្គុក គ្រាន់តែត្រូវការកម្លាំងចិត្ត ហើយ ថេហ្យុង ជាកម្លាំង ចិត្តរបស់នាយ ពួកគេអនុញាតិអោយ ថេហ្យុង ទៅ នៅជាមួយ ជុងហ្គុក មួយរយៈយ៉ាងណាពួកគេក៏នៅ ជាមួយគ្នាមកតាំងពីយូរណាស់មកហើយដែរ ។
ជុងហ្គុក ចេញទៅធ្វើការតាំងពីព្រឹក នាយមិនសូវ ចូលចិត្តមីងសាច់ថ្លៃរបស់នាយប៉ុន្មានទេ ចេញមកលេបខាយនាយរហូត បើ ថេហ្យុង មកនាយមិន អោយស្តីរកតែម្តង កូនប្រុសគាត់ក៏ដូចគ្នាតែហ៊ាន ចេញចរិកមិនល្អដាក់នាយនិង ថេហ្យុង នោះធានា ថាបានបែកផ្ទះជាមិនខាន ។ ពេលនេះ ជុងហ្គុក កំពុង នៅទីស្នាក់ការរដ្ឋអាជ្ងា នាយបានបញ្ចូនភស្តុតាងដែលសូណា សម្លាប់មនុស្សអោយទៅនាយរដ្ឋអាជ្ងា ដែលជាមិត្តរបស់នាយនិងបន្តនិយាយជាមួយមេធាវី ផងបញ្ជាក់រឿងគ្រប់យ៉ាងអោយបានក្បោះក្បាយរួម ជាមួយភស្តុតាងដែលនាយបានប្រមូលទុកនោះ ។ មួយព្រឹកធំទម្រាំរួចរាល់នាយបានរំខានថ្ងៃសម្រាក របស់ពួកគេអស់មួយព្រឹកតែម្តងហើយ ។ បន្ទាប់ពី រួចរាល់ ជុងហ្គុក បន្តទៅទទួល ថេហ្យុង នៅផ្ទះបងប្រុសរបស់គេ ។SKIP
" លឺមកថាអាជុង វារើចេញពីផ្ទះហើយ "
" ចាត់ការពីរនាក់ម៉ែកូននោះមុន ខ្ញុំត្រៀមខ្លួនឡើង តុលាការ លោកត្រូវជួលមេធាវីការពារខ្ញុំ បន្ទាប់មក ជម្រឹតពីរនាក់ម៉ែកូននោះយកភាគហ៊ុនធំ "
" នាងកុំភ័យអី ខ្ញុំមានផែនការរួចហើយ " ដុងសុន ញញឹមមានល្បិចក្រោយនិយាយជាមួយ សូណា រួចរាល់ ។SKIP
មកដល់មុខផ្ទះមានក្មេងប្រុសម្នាក់ឈរដូចជាកំពុងរងចាំអ្នកណាម្នាក់នៅខាងមុខនេះ គេសម្លឹងមើលមកនាយដោយខ្សែរភ្នែកសញ្ចឹងគិតពីអ្វីមួយ ។
" ឯងមកឈរអ្វីទីនេះ? " ជុងហ្គុក សួរទៅកាន់នាយតូចដែលមើលមុខនាយមិនដាក់ភ្នែកនោះ ។
" ខ្ញុំមកចាំ...មិត្ត! "
" គឺ សាន់នូ មែនទេ? "
" បាទ! ចុះបងប្រុសជាអ្នកណា? "
" ជាពូរបស់ សាន់នូ "
" អុ៎...លោកពូ? សួរស្តីបាទ ខ្ញុំឈ្មោះ និគី " គ្រាន់តែ លឺថាជាពូ នាយតូចទទួលរាក់ទាក់ភ្លាមតែម្តង ។
" មើលទៅចាំយូរណាស់ហើយ ពូ ចូលទៅហៅអោយចុះ "
" ជុងហ្កុក " ថេហ្យុង ដើរចេញមកជាមួយ សាន់នូ ។
" នោះមកល្មម "
" មកដល់ពីកាល? អូ៎...សួរស្តីអាល្អិត "
" បាទលោកពូ " និគី
" ពូថេហ៍ ខ្ញុំទៅសិនហើយ លាសិនហើយលោកពូសង្ហារ " សាន់នូ
" លាហើយលោកពូ " និគី និង សាន់នូ ដើរបណ្តើរគ្នាទៅសាលារៀនតែនៅខាងមុខមានឡានក្រុង ពួកគេគឺជិះឡានក្រុងទៅសាលា ។
" ក្មេងៗគួរអោយស្រលាញ់ណាស់ សាន់នូ ដូចអូន អញ្ចឹង "
" ដូចយ៉ាងម៉េច? "
" មើលមិនដឹងឬ? "
" មិនដឹងបងនិយាយពីអីទេ "
" មោះអោយការបូបមកបងជួយលើក "
" នេះ " ថេហ្យុង ហ៊ុចកាបូបខោអាវធំល្មមមួយអោយទៅនាយ ជុងហ្គុក លើកដាក់គូទឡាន ឡាន នេះគឺឡាន ថេហ្យុង ដែលទុកអោយនាយបើក ប៉ុន្មានថ្ងៃហើយព្រោះគេមិនត្រូវការប្រើប្រាស់នោះ ឡើយ ។ ជុងហ្គុក បើកទៅផ្ទះតែម្តងទៅញាំបាយថ្ងៃ នៅទីនោះ ។ ថេហ្យុង ដូចជារាងភ័យៗបន្តិច តែមិនជាបញ្ហារទេព្រោះមាន ជុងហ្គុក និយាយបន្លប់គេរហូតដល់ផ្ទះនោះ ។
ដោយសារជាថ្ងៃសម្រាកទើបចាស់ៗក៏នៅផ្ទះជុំ គ្នាបែបនេះ ។ ឡានចទនៅមុខផ្ទះម្ចាស់ផ្ទះក៏ចេញមក ទទួលដោយផ្ទាល់នោះគឺប៉ារបស់ ជុងហ្គុក នេះឯង ។
" ចុះមក "
" ហឹម... "
" ថេហ៍ គាត់គឺប៉ាបង "
" ជំរាបសួរលោកអុំ "
" ស្វាគមន៍ណាកូន តោះចូលក្នុង "
" បាទ "
ពួកគេបណ្តើរគ្នាចូលក្នុងផ្ទះ ជុងហ្គុក ជាអ្នកណែនាំអោយគេស្គាល់អ្នកផ្ទះនេះ ។ ថេហ្យុង មនុស្សមានចរិកមាយាទថ្លៃថ្នូរតាំងពីដើម គ្រាន់តែ រៀបឬកការនិយាយស្តីក៏អាចធ្វើអោយអ្នកផ្ទះនេះចូលចិត្តបានដែរ ។ ពិតជារំភើបណាស់នាយនាំគេមក ផ្ទះមកអោយគ្រប់គ្នាស្គាល់គេបែបនេះបង្ហាញថានាយច្បាស់លាស់និងគេកម្រិតណា ។
" ចាត់ទុកដូចជាផ្ទះខ្លួនឯងចុះណាកូន "
" អរគុណលោកយាយ " ថេហ្យុង
" តោះ ញាំបាយហី? " លោកតា
" មោះកូន " លោកគីម នាំដំណើរទៅតុអាហារ ពូមីងរបស់ ជុងហ្គុក ចេញមកតុអាហារនៅពេលមាន អ្នកបម្រើទៅតាមមកក៏ភ្ញាក់បន្តិចដែរនៅពេលឃើញ វត្តមាន ថេហ្យុង នៅទីនេះ ។
" ប៉ាម៉ាក់មានភ្ញៀវឬ? អេ...នេះអ្នកណា? "
" អូ៎...គឺគេ... "
" អង្គុយញាំបាយមក កុំនៅមាត់ច្រើន "
" បាទម៉ាក់ "
តុអាហារមិនសូវជាស្ងាត់អ្វីទេព្រោះមនុស្សចាស់ ក៏ជជែកគ្នាខ្លះសួរនាំ ថេហ្យុង ខ្លះតែសម្តីមីងថ្លៃរបស់ ជុងហ្គុក ពិបាកស្តាប់ណាស់វាធ្វើអោយ ថេហ្យុង ទើសទាល់ប៉ុន្តែមិនជាអ្វីនោះទេព្រោះគេមានលោកតាលោកយាយនិងលោកប៉ារបស់ ជុងហ្គុក ដែលចូលចិត្តគេ ។
" ទៅសម្រាកសិនឬអាចចេញទៅណាក៏បាន ក្មេងៗ សង្ងំនៅផ្ទះច្បាស់ជាធុញ "
" ចុះថ្ងៃសម្រាកបែបនេះតើលោកអុំអញ្ចើញទៅឬអត់? "
" ប៉ាទៅលេងកូនហ្គោលជាមួយមិត្តតែប្រហែលជា រសៀលបន្តិច "
" អរ... "
" បងថាឡើងទៅខាងលើទៅ "
" ហឹម... ខ្ញុំទៅសិនហើយលោកអុំ " ថេហ្យុង ងើប ចេញពីសាឡុង នាយតូចដើរតាមពីក្រោយ ជុងហ្គុក ទៅបន្ទប់ ។ មើលមកប៉ារបស់នាយល្អខ្លាំងដែរហេតុអី ក៏បែកផ្លូវគ្នា? គេពិតជាចង់ដឹងខ្លាំងណាស់តែគេមិនទាន់ហ៊ានសួរនៅពេលនេះទេ ។
គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាម ជុងហ្គុក ស្ទុះ មកលើកបោះនាយតូចទៅលើពូកភ្លាមហើយឡើងមកគេងទាញគេមកអោបជាប់ ។
" អាយ៎ ជុងហ្គុក... " ថេហ្យុង ស្រែកដោយសារភ្ញាក់ មើលចុះនាយកំពុងធ្វើអ្វី?
" បងនឹកអូន...ខ្លាំងណាស់ " ជុងហ្គុក បញ្ចប់ប្រយោគ ជាមួយស្នាមថើបលើថ្ពាល់មិនព្រមដក ។
" ជុង...បានហើយ " ថេហ្យុង រុញមុខនាយគេសិន ។
" នឹកក្លិនថ្ពាល់អូន នឹកក្លិនខ្លួនរបស់អូន នឹកៗៗ សុឺតៗ " ជុងហ្គុក មិនបញ្ចប់ទេ តាមថើបមុខផង ករផង ខ្លួនផង ធ្វើអោយ ថេហ្យុង អស់សំណើចចេញមក ។
" ហាសហា៎ បានហើយ ជុងហ្គុក បងលេងស្អីហ្នឹង? "
" បងនឹកពិតមែន " ជុងហ្គុក រង្វង់ដៃនៅពេល ថេហ្យុង បែរមុខមករកនាយ ។
" អូនក៏នឹកបងដែរ " ថេហ្យុង ងើយមុខអឹបបបូរមាត់ ថើបលើបបូរមាត់របស់នាយ ។ ថើបគ្នាទៅវិញទៅមកអណ្តាតលូកប្រឡែងគ្នាផ្តោះផ្តង់ទឹក មាត់អោយគ្នាទៅវិញទៅមក ថើបៗមិនចង់លែងដូច មិនដែលបានថើបយ៉ាងចឹង ។
" ហឹម... ប៉ុណ្ណឹងសិនហើយ " ថេហ្យុង យកថ្ងាសទល់និងថ្ងាសនាយបន្លឺសម្លេងឡើងស្រាលៗ ។
" បងគ្រាន់តែថើបទេ " ជុងហ្គុក ញញឹមចេញធ្មេញមកសែនសង្ហារមុននិងទម្លាក់បបូរមាត់ថើបសារថ្មី ។ សន្យាថាគ្រាន់តែថើប ថើបអោយទាល់តែអស់ចិត្ត ទើបព្រមឈប់តែនៅគេងអោបគ្នាជាប់មិនលែង ។
" បងសប្បាយចិត្តណាស់ដែលអូនព្រមមកនៅក្បែរ បងបែបនេះ "
" ហឹម...ជុងហ្គុក! អូនមានរឿងចង់សួរបង "
" សួរមកចុះ "
" ប៉ាម៉ាក់បង...ហេតុអីបែកផ្លូវគ្នា? "
" ហឹម... " ជុងហ្គុក ងើបអង្គុយផ្អែកខ្នងនិងក្បាលគ្រែ ថេហ្យុង ក៏ងើបមកអង្គុយមើលមុខនាយ ។
" សុំទោសដែលអូនសួរបែបនេះ អូនឃើញថាប៉ាបង គាត់ជាមនុស្សល្អណាស់ ទើបអូន... "
" ព្រោះតែរឿងយល់ច្រលំ ការមិនជឿទុកចិត្តគ្នា រៀបការជាង ១០ឆ្នាំហើយនៅតែមិនទុកចិត្តគ្នា នេះជារឿងដែលបងខ្លាច បងខ្លាចថាអូនមិនទុកចិត្តបង "
" អូនសុំទោសសម្រាប់រឿងកន្លងមក មិនមែនអូនមិន ទុកចិត្តបងតែព្រោះអូនស្រលាញ់បងពេកទើបអូនខ្លាច... " ថេហ្យុង ស៊កដៃអោបចង្គេះនិងផ្តេកក្បាលលើទ្រូងសាច់ដុំរបស់នាយ ។
" ប៉ាបង...ព្រោះរវល់ពេកមិនសូវជាបានមើលថែ ប្រពន្ធកូនទេ គាត់ត្រូវរ៉ាប់រងក្រុមហ៊ុនដល់ទៅពីរក្នុង ពេលតែមួយគាត់រវល់ពីប្រលឹមដល់យប់ជ្រៅ មានតែបងដែលតែងនៅជាមួយគាត់ពេលចេញពី សាលារៀនក៏មករកគាត់ ពេលខ្លះគាត់បង្រៀនបង ពីរបៀបធ្វើមុខជំនួញនេះ គាត់ចេញជួបភ្ញៀវមានទាំង ប្រុសទាំងស្រីនិងគ្រប់កន្លែង ដំបូងម៉ាក់គ្រាន់តែអន់ចិត្តដែលគាត់គ្មានពេលអោយ តែបន្តបន្ទាប់គាត់ ចាប់ផ្តើមត្រូវអ្នកជុំវិញខ្លួនចាក់បញ្ឆេះរហូតគាត់លួច តាមដានប៉ា គាត់ឃើញប៉ាឡើងសណ្ឋាគាជាមួយ មនុស្សស្រី តាមពិតគឺភ្ញៀវ ម៉ាក់ឡើងទៅអុកឡុកនិង វាយទះតប់គេ ប៉ាជ្រុលដៃច្រានម៉ាក់ដួលដោយអចេតនា ម៉ាក់ក៏ខឹងហើយសុំលែងលះ "
" ចុះគាត់មិនតាមលួងម៉ាក់បងទេឬ? "
" ដូចបងនិយាយអញ្ចឹង ប៉ាគាត់រវល់ ទម្រាំចេញទៅ លួងបានពាក់កណ្តាលយប់ទៅហើយ ទម្រាំបាន លែងលះដាច់ស្រេចក៏ប្រើពេលយូរដែរ រហូតមកដល់ពេលនេះប៉ាគ្មានអ្នកណាទេ "
" ប៉ាបងដូចបងណាស់ "
" មិនដូចទេ "
" Aww ? "
" មិនដូចព្រោះបងមានអូននោះអី "
" ឡប់សតិ "
" បងសន្យាថាមិនអោយការងារជំនួសសេចក្តីសុខ របស់អូននោះទេ ថេហ៍! បងនិងរកពេលនៅមើលថែ អូនអោយបានច្រើនបំផុត "
" អូនពិតជាអរគុណបងណាស់ "
" ចុះ...ប៉ារបស់អូន? "
" ប៉ា? គ្មានទេ! ក្រោយមានកូនប៉ាគាត់រត់ចោលម៉ាក់ ទៅតាមប្រពន្ធចុងរហូតម៉ាក់ជួបនិង ឆាលហ្វ "
" បងថាឈប់និយាយរឿងមនុស្សចាស់ទៅ មកនិយាយរឿងយើងវិញ "
" រឿងយើង? រឿងអ្វី? "
" រឿងដែលបងស្រលាញ់អូននោះអី "
" ហើយយ៉ាងម៉េច? "
" ហើយនឹកអូន "
" ហើយ...? "
" សុំមួយពីរមក "
" សុំស្អីទាំងថ្ងៃនៀក? "
" ថ្ងៃហើយយ៉ាងម៉េច? មានត្រូវទៅណាផង កុំអោយធុញនោះអី "
" ឡប់! អូនទៅរៀបចំខោអាវវិញ "
" រៀបពេលក្រោយ ពេលនេះ... " ជុងហ្គុក បង្វិលខ្លួនទ្រោមពីលើគេ ។
" អាយ៎ ជុងហ្គុក ហិហិ " ថេហ្យុង សើចរបៀប រសើបពេល ជុងហ្គុក ឈ្មុលថើបកញ្ចឹកកររបស់គេ ។ នាយតូចមិនបានហាមទេរហូតមានការប្រណាំងទូក ជិះសេះ បុកគ្រឿង ដាំបាយទាំងថ្ងៃ ។To be continue....
.

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook