ក្រោយរងចាំយូរគ្រាន់បើដែរ ពេទ្យក៏ចេញមក វិញ ណាមជុន ប្រញាប់ស្ទុះទៅសួរចំណែក ជុងហ្គុក គ្មានសូម្បីកម្លាំងងើបឈរ ។
" គ្រូរពេទ្យប្អូនខ្ញុំយ៉ាងមិចហើយ? "
" អ្នករបួសមិនកើតអីធ្ងន់ធ្ងរនោះទេ គ្រាន់តែរបួស សើស្បែកប៉ុណ្ណោះ ក្បាលបែកបន្តិចខ្ញុំបានលារបួស និងពិនិត្យមួយតួរខ្លួនរួចហើយឃើញថាមិនមានកន្លែងធ្ងន់ធ្ងរនោះទេ ដែលសន្លប់ព្រោះតែភ័យខ្លាំងពេក "
" អូ៎...ប្រសើណាស់អរគុណគ្រូពេទ្យ! ហើយចុះអាច ចូលទៅមើលបានទេ? "
" បាទបាន! សូមរងចាំបន្តិចពួកយើងកំពុងផ្លាស់ទៅ បន្ទប់សម្រាកធម្មតាវិញ "
" រៀបចំបន្ទប់ VIP មកគ្រូពេទ្យ " ហូស៊ុក
" បាទបាន! "
" អរគុណគ្រូពេទ្យម្តងទៀត " ណាមជុន
" ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ សុំលាសិនហើយ "
" បាទ!! អស់អីគ្រប់គ្នា " ណាមជុន
" ជុងហ្គុក! ថេហ្យុង លែងអីហើយណា ឆាប់ក្រោកមក " ហូស៊ុក ជួយលើក ជុងហ្គុក អោយឈរឡើងវិញ ។
" មិញឯងហៅគេថាម៉េច? "
" ហៅឈ្មោះរបស់គេនិងហើយគឺ ជុងហ្គុក! មានអីហេស? ឬមួយ... "
" អត់ទោសចា៎សាច់ញាតិជួយទៅបំពេញបែបបទផងចាស៎ "
" ចាំបងទៅ " ណាមជុន ទៅជាមួយពេទ្យ បន្ទាប់មក ពេទ្យនៅខាងក្នុងបានរុញគ្រែរបស់ ថេហ្យុង ចេញមកដើម្បីទៅបន្ទប់សម្រាក ពួកគេក៏ដើរទៅតាមក្រោយ ។
" ហឹម...ពេលនេះពូថេហ៍ លែងអីហើយរងចាំអោយតែដឹងខ្លួនប៉ុណ្ណោះ " ជីន ប្រាប់ទៅកូន
" បាទប៉ា! "
" ជុងហ្គុក! ទៅផ្ទះប្តូរខោអាវសិនទៅ "
" ទេ! ខ្ញុំចាំអោយ ថេហ៍ ដឹងខ្លួនសិន "
" ទៅប្តូរហើយមកវិញ ថេហ៍ នៅមិនទាន់ដឹងខ្លួនវិញផង ចង់អោយគេភ្ញាក់មកឃើញសភាពលោកបែប នេះមែនទេ? "
" ចាំខ្ញុំជូនលោកទៅហាងយកឡានចុះ " ជីន
" ឆាប់ទៅៗ ចាំខ្ញុំនៅមើលគេ " ហូស៊ុក
" ក៏បាន! " ជុងហ្គុក សម្រេចថាទៅនិងប្រញាប់មក វិញផង ទីនេះទុកអោយ ហូស៊ុក និង ណាមជុន ជាអ្នកនៅមើលចុះនាយប្រញាប់ទៅនិងប្រញាប់មក វិញដែរ ។
SKIPមិនបានប៉ុន្មាន ជុងហ្គុក បានមកដល់វិញទីនេះនៅសល់ ហានិ និង បេន ចំណែក ហូស៊ុក ត្រូវជូន ណាមជុន ទៅវិញយ៉ាងណា ថេហ្យុង ផុតគ្រោះថ្នាក់ ហើយដោយសារមុននេះពេទ្យចូល មកចាក់ថ្នាំចឹងប្រហែលស្អែក ថេហ្យុង និងដឹងខ្លួនវិញគ្រាន់តែគ្មានអ្នកណាប្រាប់ ជុងហ្គុក តែប៉ុណ្ណោះ ។
" អ្នកទាំងពីរ...? "
" លោកចន! " ហានិ
" តើ ថេហ៍ ដឹងខ្លួនឬនៅ? "
" គឺនៅទេចា៎ស "
" ហឹម... " ជុងហ្គុក ដើរមកអង្គុយជិតគ្រែរបស់ ថេហ្យុង និងលើកដៃគេមកកាន់ ទំនាក់ទំនងគេទាំងពីរអ្នក បេន និង ហានិ ច្បាស់ជាដឹងហើយ ។
" លោកចន! លោកនៅមិនទាន់ញាំអីមែនទេ? ចាំខ្ញុំទៅទិញអីអោយញាំ " បេន បន្លឺឡើងព្រោះតែមុន កើតរឿង ថេហ្យុង ប្រាប់ថាទៅញាំបាយជាមួយ ជុងហ្គុក មើលទៅនាយច្បាស់ជាមិនទាន់ញាំអីនោះទេ ។
" ខ្ញុំមិនឃ្លានទេ "
" លោកចន ញាំតិចទៅបើលោកឈឺម្នាក់ទៀត បានអ្នកណាមើលថែដុកទ័រគីម នោះ? " ហានិ
" ចាំខ្ញុំទៅទិញមកអោយ តោះ ហានិ " បេន និង ហានិនាំគ្នាចេញទុក ជុងហ្គុក នៅជាមួយ ថេហ្យុង តែពីនាក់ នាយអង្គុយសម្លឹងទៅមុខដ៏ស្រស់ស្អាត របស់ ថេហ្យុង តែពេលនេះវាស្នាមរបកឈាមនៅលើមុខតើឈឺប៉ុណ្ណា?
" ម្នាក់នោះគួរជាបងមិនមែនអូនទេ ថេហ៍! ឆាប់ដឹងខ្លួនឡើងមកកុំគេងយូរពេក ភ្ញាក់មកហាមបងកុំអោយ ញាំច្រើន ភ្ញាក់មករអ៊ូរអោយបងទៅហាត់ប្រាណ ចាំបងអៀវអូនហាត់ប្រាណរាល់ថ្ងៃ ភ្ញាក់មកថើបបង លួងលោមបង ហៅបងថាប្រុសកាម៉ាប់មុនពេលចូលគេង ហៅបងថាប្រុសកាម៉ាប់ ពេលដាស់បងអោយភ្ញាក់ពីគេង...បងនឹកសម្លេងអូនណាស់ ថេហ៍ កុំគេងយូរពេកមើល...មិននឹកបងទេឬហឹម? " ជុងហ្គុក រៀបរាប់ជាមួយទឹកភ្នែកដែលហូរចុះមកឥតឈប់ តែនាយនៅតែញញឹមនិយាយវាទៅកាន់ ថេហ្យុង ។

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook