💘បេះដូងប្តូរម្ចាស់💘 ភាគទី37

5.7K 454 13
                                        

      ថ្ងៃថ្មី ជុងហ្គុក ភ្ញាក់មកមានអារម្មណ៍ល្ហរល្ហេវ ណាស់ គ្មានអ្នកដាស់ គ្មានអ្នកអោប គ្មានអ្នកថើប គ្មានអ្នករៀបចំសម្លៀកបំពាក់អោយតែមិនអីទេទ្រាំ តែបន្តិចនិងបាននៅជាមួយគ្នាវិញហើយ ។ ជុងហ្គុក រៀបចំខ្លួនចុះទៅញាំអាហារនៅខាងក្រោមដោយយកកាបូបសម្លៀកបំពាក់ដែលនាយយកមកម្សិល មិញមកជាមួយដែរ ។
" ជុងហ្គុក! នេះយកការបូបខោអាវចុះមកប្រុងទៅណាទៀតហើយ? "
" ខ្ញុំទៅគេងផ្ទះប៉ា "
" អ្នកណាអនុញាត្ត? "
" ខ្ញុំចង់ទៅ "
" ហេតុអី? ម៉ាក់មិនអោយទៅ "
" ម៉ាក់! ខ្ញុំត្រូវធ្វើការច្រើនទៀត ខ្ញុំទៅហើយ "
" ជុងហ្គុក ឈប់! ម៉ាក់មិនព្រម "
" ម៉ាក់! គាត់ជាប៉ាខ្ញុំ តើខុសអ្វីគ្រាន់តែទៅសម្រាក ផ្ទះគាត់នោះ? "
" ម៉ាក់បានហើយ " ជុងស៊ូ
" ឯងក៏ចង់ទៅម្នាក់ដែរមែនទេ? "
" ទេម៉ាក់! កូនគ្រាន់តែ "
" បានហើយមិនបាច់និយាយអ្វីទាំងអស់ ចង់ទៅណាស់ក៏ទៅៗ "
" អញ្ចឹងខ្ញុំលាហើយម៉ាក់ " ជុងហ្គុក អោនលារួចហើយក៏ចេញទៅតែម្តង ជុងស៊ូ បើកឡានចេញទៅតាមក្រោយពេលញាំអាហារពេលព្រឹករួច រាល់គេនិងទៅតាមនាយទៅលេងតាយាយរបស់គេដែរ ។
      ជុងហ្គុក បានមកញាំអាហារពេលព្រឹកនៅហាង របស់ណាមជុន ដើម្បីបានជួបនិង ថេហ្យុង ផងនាយ មានរឿងខ្លះចង់និយាយតែចាំនិយាយជាមួយប៉ារបស់ នាយជាមុនសិន នាយចង់នាំ ថេហ្យុង ទៅនៅជាមួយប៉ារបស់នាយដែរ ទីនោះមានតែគ្រួសារមីង របស់នាយ លោកចន និងតាយាយរបស់នាយប៉ុណ្ណោះ ។
      ក្រោយពីញាំអីជាមួយគ្នារួចរាល់ហើយ ជុងហ្គុក បានចាកចេញទៅក្រុមហ៊ុន បន្ទាប់មកនាយណាត់ជា មួយមេធាវីរបស់នាយដែលគេប្រាប់ថា ២ថ្ងៃទៀត និងមានការកោះហៅឡើងតុលាការហើយ ។ នាយ នៅបន្តរឿងការងាររបស់នាយទៀតពេញមួយថ្ងៃ ឯណោះ ទោះរវល់និងហត់យ៉ាងណានាយនៅតែ ឆ្លៀតទាក់ទងទៅ ថេហ្យុង បានខ្លះដែរ ។
     ចំណែក ថេហ្យុង ពេលនេះសង្ងំនៅផ្ទះរបស់ ជីន មិនបានចេញក្រៅទៅណាទេ ម្នាក់ៗមើលមកគេដូច ជាតួរឈ្នានីស ចំណែកខាងគ្លីនិចក៏ត្រូវបានបិទពេល នេះ ថេហ្យុង កំពុងវេរលុយប្រាក់ខែអោយបុគ្គលិក ទាំងអស់មុនពេលកំណត់ហើយក្លីនិចក៏ប្រហែលជា ត្រូវបិទដូចគ្នា ។
«ថេហ្យុង ម៉ាក់បានឃើញពត៌មានហើយតើពិតទេកូន?» អ្នកស្រីគីម បានទាក់ទងមកកូនរបស់ព្រមនិង ការសួរនាំដោយសារព្រួយបារម្ភ ។
" អត់ទេម៉ាក់ គាត់លែងលះគ្នាយូរហើយ "
«ចុះពត៌មាន?»
" ព្រោះខាងអតិតប្រពន្ធគាត់ជាអ្នកបំផុសពាក្យមិនពិត ម៉ាក់ក៏ដឹងថាកូនមិនមែនចេះតែទាក់ទងអ្នកណាមិនមើលមុខក្រោយនោះទេ "
«ចុះកូនមិនអីមែនទេ?»
" មិនអីទេ គ្រាន់តែបិទគ្លីនិចបណ្តោះអាសន្ន "
«បើពិបាកមកទីនេះមួយរយៈចាំស្ងប់រឿងចាំទៅវិញណាកូន»
" មិនអីនោះទេ កូនថាមិនអីគឺមិនអីហើយ ពេលនេះ កូននៅផ្ទះបងប្រុសម៉ាក់កុំបារម្ភ ប៉ុណ្ណឹងសិនចុះកូន មានការបន្តិច "
«ហឹម ម៉ាក់ស្រលាញ់កូន»
      ការសន្ទនាបានបញ្ចប់ ដោយសារ សាន់នូ មកវិញ ថេហ្យុង បានធ្វើម្ហូបអោយគេញាំមុននិងទៅ សាលារៀន នៅគេងទីនេះ ថេហ្យុង គេងនៅក្នុង បន្ទប់ជាមួយ សាន់នូ គេមើលទៅក្មួយម្នាក់នេះចរិក ដូចគេណាស់យប់ឡើងក៏បានចែករំលែករឿងជាច្រើនជាមួយគ្នាដែរ ។
     ក្រោយចេញពីធ្វើការ ជុងហ្គុក នាំ ជុងស៊ូ ទៅផ្ទះ ប៉ារបស់ពួកគេជាមួយគ្នា ដំបូងគឺរាងភ័យបន្តិចព្រោះ ជុងស៊ូ ខ្លាចចិត្តម៉ាក់គេមិនសូវហ៊ានមកទេបើ ជុងហ្គុក នាយឧស្សាហ៍មកពេលនៅរៀនវិទ្យាល័យ ។
" លោកប្រុស! អ្នកប្រុសនិងអ្នកនាងមកដល់ហើយចាស៎ "
" ហឹម...ល្អ! " លោកចន ចេញមកទទួលកូនៗរបស់គាត់លោកតាលោកយាយកំពុងរងចាំនៅខាងក្នុង ។
" ប៉ា! "
" មោះកូន ចូលក្នុងមក មីងយកការបូប ជុងហ្គុក ទៅទុកក្នុងបន្ទប់ដែលបានរៀបចំចុះ "
" ចាស៎លោកប្រុស "
" ចូលមកកូន "
" បាទប៉ា " ជុងហ្គុក នាំប្អូនស្រីទៅជំរាបសួរលោកតា លោកយាយពួកគាត់សប្បាយចិត្តណាស់ លោកចន ឃាត់អោយនាងនៅញាំបាយសិនតែនាងខ្លាចចិត្ត ម៉ាក់ទើបសុំត្រលប់ទៅវិញមុន ។
បន្ទាប់ពីការញាំអាហារពេលល្ងាចរួចរាល់ចាស់ៗ ក៏បានសួរនាំនាយពីរឿងដែលបែកធ្លាយក្នុងសង្គមផងថាវាបែបណា យ៉ាងណាមានតែម្ចាស់សមីខ្លួនទេដែលដឹងច្បាស់ ។ ជុងហ្គុក ចាប់ផ្តើមរៀបរាប់ប្រាប់ គ្រប់គ្នានិងពន្យល់អោយយល់ពីរឿងរបស់នាយនិង ថេហ្យុង ដំបូងឡើយប៉ារបស់នាយមិនបានជំទាស់តែ ខ្លាចតាយាយរបស់នាយមិនព្រមតែពេលប្រាប់ទៅ ពួកគាត់រួចហើយគាត់ក៏យល់បានច្រើនដែរ ។
" អញ្ចឹងឯងនិងទាក់ទងគ្នាបន្តទៀត? ម៉ាក់ឯងថាម៉េច? មើលទៅគេប្រហែលមិនព្រមទេ "
" បែបនេះទើបខ្ញុំគេចមកទីនេះនិងណាប៉ា គាត់ពិបាក និយាយគ្នាណាស់គាត់មិនស្តាប់ហេតុផលអ្នកណា ទាំងអស់ គាត់មិនយល់ពីចិត្តខ្ញុំទេ ពួកយើងមិនអាច បែបគ្នាឡើយ ខ្ញុំនិងគេរស់នៅជាមួយគ្នាតាំងពីខ្ញុំនៅ ជាអាកាម៉ាប់ គេមិនដែលរើសអើងខ្ញុំដូចអ្នកដ៏ទៃនោះឡើយ រហូតដល់ខ្ញុំមានថ្ងៃនេះរហូតដល់ខ្ញុំ យកអ្វីៗគ្រប់យ៉ាងមកវិញ បកស្រោមមុខទេពអប្សរ របស់ សូណា បានគ្រប់យ៉ាងគឺគេជាអ្នកជួយខ្ញុំ ប៉ា លោកតាលោកយាយយល់មែនទេ? ពួកយើងមិនអាចបែបគ្នា "
" ហឹម...ប៉ាយល់ចុះពេលនេះគេយ៉ាងម៉េចទៅហើយ? ប៉ាឃើញថាពត៌មានវាយប្រហារគេខ្លាំងណាស់ "
" ពេលនេះខ្ញុំអោយគេទៅនៅជាមួយបងប្រុសគេសិន ការងាររបស់គេបានផ្អាកមួយរយៈ ប៉ុន្តែខ្ញុំចង់ អោយគេមកនៅជិតខ្ញុំ ចង់អោយគេមកនៅទីនេះមួយរយៈដែរតើបានទេ? "
" បានស្រាប់ហើយកូន អោយតែគេព្រមពួកយើង ចង់ប្រគល់អ្វីដែលជាក្តីសុខរបស់កូនអោយទៅពួកគេ អោយតែគេសប្បាយចិត្តពួកយើងមិនថាអ្វីឡើយ "
" អរគុណណាស់ប៉ា អរគុណគ្រប់គ្នាដែលយល់ពីខ្ញុំ "
" តាមពិតទៅ ជុងហ្គុក ចៅគួរតែនៅទីនេះរហូត កូនជាកូនច្បង ដល់ពេលដែលត្រូវមើលថែប៉ារបស់កូន ហើយណា "
" ប៉ុន្តែម៉ាក់និងប្អូនសុទ្ធតែស្រីណាលោកយាយ ខ្ញុំមិន អាចទុកគាត់ចោលបានទេ "
" ប៉ុន្តែកុំលំអៀងឧស្សាហ៍មើលប៉ាឯងផង គេកាន់តែ ចាស់ទៅៗហើយ "
" បាទលោកយាយ "
" ទៅសម្រាកសិនចុះ ម៉ោង ៨ទៅបន្ទប់ធ្វើការប៉ា យកឯកសារសំខាន់ទៅផងទាក់ទងនិងភាគហ៊ុននៅ អុីតាលី "
" បាទប៉ា លោកតាលោកយាយខ្ញុំទៅខាងលើសិនហើយ "
" ហឹម "
      ជុងហ្គុក ទៅបន្ទប់របស់នាយរៀបចំរបស់ទុកដាក់ រួចរាល់ក៏អង្គុយសម្រាកនិងខលទៅ ថេហ្យុង ។ មើល ចុះពេញមួយថ្ងៃសឹងតែមិនបានជួបមុខគ្នាសោះបើមិន អោយមកនៅជាមួយគ្នាម៉េចនិងបាន?
" អូនកំពុងធ្វើអី? "
" អូនចេញមកខាងក្រៅផ្ទះព្រោះ សាន់នូ កំពុងធ្វើកិច្ចការសាលារបស់គេ "
" ចូលក្នុងវិញទៅខាងក្រៅមិនល្អទេ "
" អូ៎! ដឹងហើយ ចុះបង? "
" បងរៀបចំបន្ទប់រួចក៏ខលទៅអូន "
" ហេតុអី? បងគួរអោយគេរៀបចំអោយ "
" អូនហា៎ "
" ហឹម? "
" បងនឹកអូនណាស់ "
" អូនក៏ដូចគ្នា "
" មុននេះបងបាននិយាយជាមួយប៉ាបង បងសុំគាត់ យកអូនមកនៅជាមួយគ្នា "
" ជុង...វាមិន... "
" ប៉ាគាត់អនុញាតិហើយ លោកតានិងលោកយាយ ក៏មិនបានថាអ្វីដែរ ថេហ៍! មកនៅជាមួយបងណា គ្រាន់តែមុនចេញទៅធ្វើការនិងមកវិញបានឃើញមុខអូនបងអស់ចិត្តហើយ ពេលដែលបងនឹកអូនចង់ ឃើញបងអោបថើបអូន បងពិបាកខ្លាំងណាស់ អូន នៅឆ្ងាយលឺសម្លេងតែក្នុងទូរសព្ទ បងពិតជា... "
" អូនយល់ ជុងហ្គុក តែអូនមិនហ៊ានទេ "
" ដើម្បីបងមិនបានទេឬ? បងខំនិយាយជាមួយប៉ារួច ហើយមិនមកយ៉ាងម៉េច? គាត់ច្បាស់ជាត្រៀមចាំ ទទួលអនាគតកូនប្រសារគាត់ "
" បងនិយាយអី... "
" ប៉ាបងគាត់តែងតែផ្តល់អ្វីដែលបងចង់បាន អ្វីដែលជាក្តីសុខរបស់បង បើបងស្រលាញ់អ្វីគាត់ក៏ស្រលាញ់ដូចគ្នា អូនកុំគិតច្រើនអី "
" ពិតជាបែបនោះមែនឬ? "
" សម្រេចថាអូនព្រមហើយណា ស្អែកនេះបងទៅ ទទួលអូនអោយអាស័យដ្ឋានផ្ទះបងប្រុសអូនមក "
" ទេ! អូនមិនទាន់ព្រម "
" បងដឹងថាអូនកំពុងញញឹមនិងរំភើបចិត្តមែនទេ? មិនបាច់កុហសនោះទេ អូនក៏ចង់នៅជាមួយបងដែរ បងដឹង "
" ជឿជាក់ម៉្លេះបងម៉ាប់? "
" បងម៉ាប់ឯណា? មានតែបងសង្ហារ "
" តាំងតែក្លាយជាប្រុសស្អាតមកគេជឿជាក់ណាស់ "
" ត្រូវតែជឿជាក់ហើយព្រោះមានប្រពន្ធស្អាតដែរ ទើបសមគ្នា "
" ប្រពន្ធអ្នកណា? "
" គីម ថេហ្យុង ប្រពន្ធបង "
" បានហើយឈប់និយាយជាមួយបងហើយ អូនទៅ ធ្វើអីអោយ សាន់នូ ញាំសិន "
" កុំភ្លេចផ្ញើរអាស័យដ្ឋានអោយបងផង ស្អែកបងទៅ ទទួល "
" អូននិយាយជាមួយបងប្រុសសិន ប៉ុណ្ណឹងចុះ "
      ក្រោយដាក់ទូរសព្ទចុះ ថេហ្យុង ទៅធ្វើអីអោយ សាន់នូ ញាំ ជុងហ្គុក ទៅងូតទឹកសម្អាតខ្លួនរួចទៅបន្ទប់ធ្វើការប៉ារបស់នាយដើម្បីធ្វើការ ។ នាយខំ ប្រឹងប្រែងឆ្លងឧបសគ្គមួយនេះអោយបានឆាប់បំផុត បញ្ចប់រឿងរ៉ាវរញ៉េរញ៉ៃនេះពេលណានាយនិងបាន រស់នៅសុខស្រួលជាមួយមនុស្សដែលនាយ ស្រលាញ់នោះអី នាយមិនខ្វល់ថាមានអ្នកណាស្រប ឬជំទាស់នាយនោះឡើយ នាយគ្រាន់តែបំពេញ តម្រូវការបេះដូងរបស់នាយ បើកន្លែងនេះមិនស្វាគមន៍ពួកគេ នាយនិងនាំ ថេហ្យុង ទៅកន្លែងផ្សេង កន្លែងដែលគ្មានអ្នកណាស្គាល់ពួកគេហើយ ប្រើជីវិតសាមញ្ញរស់នៅជាមួយគ្នាដោយរងចាំការ បញ្ចប់បញ្ហារទាំងអស់នេះសិន ។

To be continue...

.

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now