@NEW DAY✨
បើរាប់ពីថ្ងៃដែល ថេហ្យុង មកពីអុីតាលីវិញមក នេះគឺបានមួយសប្តាហ៍កន្លងផុតទៅហើយ កាន់តែ កៀកនិងថ្ងៃជួបជុំជប់លៀងខ្នាតធំនៅ J-GROUP ដែលធ្វើឡើងរាល់មួយឆ្នាំម្តង កម្មវិធីចូលរួមដោយ ភាគហ៊ុនដៃគូរសហការនិងបុគ្គលល្បីៗជាច្រើនដែរ ដែល២ឆ្នាំមុន សូណា ចូលរួមក្នុងនាមជាភរិយាអគ្គនាយ កក្រុមហ៊ុនឯឆ្នាំនេះវិញនាងជាម្ចាស់ភាគ ហ៊ុនមួយចំណិតដែលទើបយកបានជិត ៣ខែនេះឯង ។ រាល់ឆ្នាំក៏មានការចូលរួមពី ឆាលហ្វ ដែលជាប៉ាចុង របស់ ថេហ្យុង ដែរតែគេមិនចាប់អារម្មណ៍ពីរឿង ក្រុមហ៊ុនការងារអីអស់នេះនោះទេ ឆ្នាំនេះប្រហែល ចននី ជាអ្នកសុំមកក៏ដើម្បីជួបបងប្រុសរបស់នាយ ផង ។ (តែកុំគិតថាអាចចូលក្បែរបាននោះ) 😷
" ជិតដល់ថ្ងៃបង្ហាញខ្លួនហើយ " ថេហ្យុង និយាយ ឡើងនេះជាពេលយប់ទម្លាប់ម៉ោងថ្មាលនេះ ថេហ្យុង តែងឡើងមកគេងពីលើ ជុងហ្គុក ដែលគេងលើសាឡុងមើល TV នោះ ។
" បងភ័យយ៉ាងម៉េចមិនដឹង? "
" អូននៅជាមួយហើយភ័យទៀតហេស? មនុស្សពូកែបងអាចធ្វើបានស្រាប់ហើយ "
" តទៅ...ប្រហែលយើងគ្មានពេលនៅជាមួយគ្នាបែប នេះទៀតទេ "
" ក៏មិនអាចនៅបែបនេះរហូតដែរ ត្រូវធ្វើការ "
" បងច្បាស់ជានឹកអូន "
" ពួកយើងនៅតែជួបគ្នា...ឬនៅតែនៅជាមួយគ្នាបែប នេះមែនទេ? ឬមួយបងនិងត្រលប់ទៅផ្ទះវិញ? "
" បងមិនទាន់គិតទេ! បងចង់នៅជាមួយអូនជាង " ជុងហ្គុក រឹតរង្វង់ដៃខ្លួនអោបរាងកាយតូចនៅខាងលើ
" ចុះបងប្រាប់អ្នកផ្ទះហើយនៅ? "
" ចាំស្អែកចុះ! "
" ពួកគេនិងភ្ញាក់ផ្អើល "
" ពេលបងទៅរក សូណា អូនហាមប្រចណ្ឌ "
" ហេតុអីអូនត្រូវប្រចណ្ឌ? " ថេហ្យុង គិតថាអោយ ខ្លួនប្រចណ្ឌមនុស្សដែលមិនត្រូវជាអីនិងគ្នា មិនដែល និយាយពាក្យថាស្រលាញ់ដាក់គ្នានេះហេស? ប៉ុន្តែ កាយវិការបង្ហាញថាពួកគេស្រលាញ់គ្នាហើយតើ ចំបាច់និយាយបញ្ជាក់ដែរហេស? ឬមួយនេះជាគំនិត របស់ ជុងហ្គុក?
" ប្តីជួបស្រីប្រពន្ធអត់ប្រចណ្ឌ? "
" មួយរយៈនេះបងចូលចិត្តនិយាយអាប្តីប្រពន្ធនិង រហូត? "
" ចុះមិនមែនទេឬ? មនុស្សបានខ្លួនប្រាណគ្នា ច្រើនដងហើយ "
" មិនមែនហ្នឹងហើយ! ប្តីប្រពន្ធទាល់តែគេរៀបការ និងគ្នា "
" ចុះពេលណាយើងរៀបការ? "
" រៀបការ? " ថេហ្យុង ងើបមើលមុខនាយ នេះពាក្យគួរនិយាយលេងហេស? មួយទៀត ជុងហ្គុក មិនទាន់សុីញ៉េរលែងលះជាមួយ សូណា នៅឡើយ លិខិតលែងលះនៅផ្ទះនាយ វាប្រហែល សូណា យក ទៅវិញបាត់ហើយ (ខាងស្រីសុីញ៉េរហើយនៅខាងប្រុស)
" ខ្ញុំទៅគេងហើយ " ថេហ្យុង ស្រាប់តែងើបដើរ ចូលបន្ទប់ធ្វើអោយ ជុងហ្គុក កើតឆ្ងល់ភ្លាមៗ ។
" កើតអី? មិញនេះយើងនិយាយអីខុសមែនទេ? " ជុងហ្គុក ងើបបិទ TV រួចក៏ចូលទៅបន្ទប់តាម ។
" ថេហ៍ អូនកើតអី? " ជុងហ្គុក មកអោនសួរអ្នកកំពុង គេងនោះ ។
" អូនងងុយ " ថេហ្យុង តបវិញងល់ៗ
" ងងុយ? គេងចុះ...Goodnight " ជុងហ្គុក ថើប ថ្ពាល់គេមួយខ្សឺតនាយចេញមកវិញរៀបចំការងារ នាយអោយហើយបើមាន ថេហ្យុង នៅជិតនាយ គ្មានអារម្មណ៍ធ្វើការនោះទេ ព្រោះនាយមិនចង់ទុក អោយ ថេហ្យុង អង្គុយមើលនាយធ្វើការ ទាល់តែ ពេល ថេហ្យុង មិននៅឬគេងទើបនាយធ្វើ ។ ពេលធ្វើរួចប្រហែលពាក់កណ្តាលយប់នាយក៏ ចូលមកគេងអោប ថេហ្យុង ដូចរាល់យប់ ។

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook