@សេអ៊ូល...
ក្មេងប្រុសដែលមានរូបរាងស្គមស្រស់ស្អាតម្នាក់ កាលរៀនវិទ្យាល័យគេមានមិត្តស្រីហើយនាងឈ្មោះ យ៉ាង យូជី សន្យារៀបការនិងគ្នាពេលរៀន ចប់ពេលនេះក៏ដល់ពេលហើយប៉ុន្តែអ្វីប្រែប្រួលក្រោយត្រលប់ពីបរទេស ចន ជុងហ្គុក ប្រែមើលលែងស្គាល់គឺឡូឡើងដល់ជាង ៩០គីឡូនាងជា សង្សារទទួលយកមិនបានក៏សុំបែកគ្នា ភ្លាមៗធ្វើចិត្ត មិនចង់បានទេ អ្នកផ្ទះរបស់នាយក៏ទទួលយកនាយ មិនចង់បានក្រោយបែកគ្នា ៨ឆ្នាំ ជុងហ្គុក ដែលមាន រាងស្វិតៗកាលអាយុ ១៧ឆ្នាំពេលនេះវ័យ ២៥ឆ្នាំ ប្រែជាធាត់រកដល់សម្រកមិនកើត ។
" មិចក៏ដល់ថ្នាក់នេះកូន? "
" ក៏ញាំហើយក៏គេង ខ្ញុំរៀនដល់យប់ជ្រៅក៏ឃ្លានហើយក៏ញាំទៀត រៀនបន្ថែមផងគ្មានពេលហាត់ប្រាណនោះទេ ហើយឃ្លានគឺញាំ "
" ចុះសង្សារឯងនោះ? នាងថាមិច? "
" នាងសុំបែកខ្ញុំបាត់ហើយ " ជុងហ្គុក អោនមុខចុះដោយក្តីឈឺចាប់ ក្រែងធ្លាប់និយាយថារូបរាងមិនសំខាន់មែនទេ? ពេលនេះនាយដឹងហើយ ។
" ហឹម...នៅមានមនុស្សស្រីច្រើនណាស់កូនកុំពិបាក ចិត្តអីណា " អ្នកស្រីចន ទាញកូនរបស់គាត់មកអោបលួងលោមរួចនិយាយបន្ត ។
" កាត់ចិត្តបានពេលណាម៉ាក់ណែនាំមនុស្សស្រីម្នាក់អោយកូនណាត់គ្នាហើយនិងរៀបការតែម្តង "
" អ្នកណាយកខ្ញុំនោះម៉ាក់ "
" ធ្វើចិត្តអោយសប្បាយៗរឿងគ្រប់យ៉ាងនិងល្អប្រសើ "
" បាទ! ចឹងខ្ញុំឡើងទៅសម្រាកសិនហើយ "
" សម្រាកសិនចុះ ជុងស៊ូ មកវិញនិងសប្បាយចិត្តពេលឃើញបងប្រុសនាងមកវិញ "
" បាទ " ជុងហ្គុក អូសវ៉ាលីខ្លួនទៅបន្ទប់ គ្រាន់តែឡើងចុះក៏ហត់ស្ទើស្លាប់ទៅហើយ ។ពេលល្ងាច ជុងស៊ូ ដែលជាប្អូនស្រីរបស់នាយក៏បានត្រលប់មកពីរៀនវិញបានដំណឹងថាបងប្រុសនាងមកវិញនាងសប្បាយចិត្តណាស់ ។
" បងប្រុ.....អេ...ឯងជាអ្នកណា? មិចក៏ចូលមកក្នុងផ្ទះខ្ញុំ? ឬមួយជាចោរ?? ជួយផង... " ជុងស៊ូ ស្រែកឡើងថាអោយអ្នកដែលកំពុងនៅផ្ទះបាយនោះ ។
" កុំស្រែក ស៊ូ អា៎...គឺបងទេ " ជុងហ្គុក រត់មកទប់ មាត់នាងកុំអោយស្រែក ។
" បងណា? លែងខ្ញុំ..."
" គឺបង ជុងហ្គុក បងប្រុសរបស់ឯង "
" ហឹម?? បងប្រុស?? ជាបងប្រុសពិតមែន " បែរមក មើលមុខនាយចំវិញ ។
" បងប្រុស " ជុងស៊ូ ហក់អោបនាយក៏អោបវិញ ។
" ហៃយ៉ា...នាងច្រម៉ក់ឯងធំដល់ហើយ "
" បងប្រុសវិញ? ហេតុអីធំយ៉ាងនេះ? " ជុងស៊ូ លែងចេញពីការអោបសិន ។
" បងឃ្លានទៀតហើយ "
" មិនអោយញាំទេ! ខ្ញុំស្មានថាបងមកវិញកាន់តែសង្ហារទៅហើយតើ!! ព្រះអើយបងប៉ុន្មានគីឡូ? "
" ជាង ៩០គីឡូប៉ុណ្ណោះ "
" ប៉ុណ្ណោះ? ព្រះអើយ..."
" ហៃយ៉ា...នាងល្អិតនេះចំមែន "
" ចុះម៉ាក់ទៅណា? "
" មិនដឹងដែរភ្ញាក់មកក៏មិនឃើញ "
" មែនហើយបងប្រុសមកដល់ពីកាល? "
" មកដល់ព្រឹកមិញនេះឯង! ម៉ាក់មកវិញពួកយើងទៅ ញាំអីជុំគ្នា "
" ចា៎បងប្រុស ចឹងខ្ញុំទៅត្រៀមខ្លួនសិន " ជុងស៊ូ ក៏ ឡើងទៅខាងលើ ជុងហ្គុក ក៏ចូលផ្ទះបាយរកអីញាំទៀត មិនថាពិបាកចិត្ត ឬ ស្ត្រេសប៉ុណ្ណានាយ មិនដែលភ្លេចញាំនោះទេ បែបនេះទើប... 🤦🏻♀️

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook