💘បេះដូងប្តូរម្ចាស់💘 ភាគទី 28

6K 435 11
                                        

     ថ្ងៃថ្មីអ្វីៗក៏មិនដូចថ្ងៃម្សិលមិញដូចគ្នា មនុស្សម្នា ចេញបំពេញការងាររៀងៗខ្លួនហើយថ្ងៃនេះក៏ដូចគ្នា ថេហ្យុង បានជូន ជុងហ្គុក ទៅក្រុមហ៊ុនថ្ងៃនេះមាន ប្រជុំផង បន្ទាប់មកគេក៏ត្រូវទៅមន្ទីរពេទ្យជាមួយ ហូស៊ុក ព្រោះទៅទទួល ជុងស៊ូ ចេញពីពេទ្យ ។
     នាយសង្ហារបោះជំហ៊ានចូលក្នុងក្រុមហ៊ុនស្រីស្អាតមានឈ្មោះជាអតិតភរិយារបស់អគ្គនិយកនោះរហ័សសម្តៅមករកនាយភ្លាម ។
" ចាស្ទីន "
" អ្នកនាងចាង! ថ្ងៃនេះមកលឿនណាស់ "
" មិញនេះជា ដុកទ័រគីម មែនទេដែលជូនលោកមក?"
" មែនហើយ! "
" នៅផ្ទះជាមួយគ្នាមែនទេ? "
" បងប្អូននៅជាមួយគ្នាមានអីខុស? កុំប្រចណ្ឌអីណា" នាយសង្ហារបន្លឺពាក្យប្រចណ្ឌធ្វើអោយនាងអៀនភ្លាមៗ
" គ្មាននោះទេ "
" ខ្ញុំត្រូវទៅហើយមានប្រជុំបន្តិចទៀត "
" ប្រជុំលើកនេះ.... "
" តាមពិតទៅខ្ញុំកំពុងបង្កើត project ថ្មីដើម្បីទាញយកក្រុមហ៊ុនប៉ុន្តែខ្ញុំមានភាគហ៊ុនតិចបូកនិងភាគ ហ៊ុនប៉ាចិញ្ចឹមរបស់ខ្ញុំក៏មិនងាយស្រួលដែរ "
" អរ..... ប្រជុំហើយអាចនិយាយជាមួយខ្ញុំបានទេ? "
" នៅ office របស់អ្នកនាងចាងបានទេ? "
" បានស្រាប់ហើយ "
" ចាស្ទីន... " ហានហ្គូ ហៅនាយពីចម្ងាយ
" ហឹម...ខ្ញុំត្រូវទៅហើយ បន្តិចទៀតជួបគ្នាណា " ជុងហ្គុក ញញឹមមុននិងដើរទៅរក ហានហ្គូ ។ សូណា ចាប់ផ្តើមគិតឡើងវិញនិងធ្វើការសម្រេចចិត្តលើគោលចំហររបស់នាង បើនាងផ្ទេរភាគហ៊ុនអោយទៅ ចាស្ទីន ហើយ ចាស្ទីន ទាញយកភាគហ៊ុនមកបាននាងច្បាស់ជាអោបក្រសោបនាយទុក ណាមួយម្សិលមិញ ចាស្ទីន ទើបតែបង្ហាញអារម្មណ៍ នាយមកលើនាងទៀតនាងមានអីត្រូវស្ទាក់ស្ទើនោះ?
" កុំបង្អង់ ចាងសូណា ចាស្ទីន នីឈូលសាន់ ត្រូវតែអោបក្រសោបគេអោយជាប់ " នាងញញឹមឡើងគិតថាគ្រប់យ៉ាងនិងទៅតាមផែនការ ។

      ក្រោយពីការប្រជុំចប់ ជុងហ្គុក បានទៅរក សូណា នៅ Office របស់នាង ។ ក្នុងបន្ទប់ប្រជុំវិញកំពុងរៀបចំប្រមូលឯកសារយកទៅទុក ។
" ហានហ្គូ "
" ហឹម? "
" មិចក៏ឯងធ្វើខ្លួនស្និតស្នាលនិង លោកចាស្ទីនម៉្លេះ? ឬចង់តោងគេវិញមែនទេ? "
" តោងស្អីទៅ? ខ្ញុំគ្រាន់តែចង់អូសទាញគាត់មកខាងយើងតើ "
" បានន័យថាមិច? "
" ហ្យុង មិនឃើញទេគេពូកែណាស់ បើអូសគេមកបានពេលអគ្គនាយកមកវិញបូករួមគ្នានោះក្រុមហ៊ុននិងដំណើរការកាន់តែល្អហើយអគ្គនាយកអាចឡើងជានាយកក្រមហ៊ុនទៀតផង "
" តែមិនដឹងថាពេលនេះអគ្គនាយកពួកយើង នៅឯណាផង "
" គាត់ជិតមកវិញហើយ "
" ពិតមែនឬ? "
" ខ្ញុំកុហកហ្យុងធ្វើអី? រៀបចំឆាប់ឡើង " ហានហ្គូ និង ដុងសុន រៀបចំបន្ទប់ប្រជុំរួចរាល់និងទៅធ្វើការងាររៀងខ្លួន ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now