MORNING NEW DAY
ព្រឹកថ្ងៃថ្មី ជុងហ្គុក ភ្ញាក់ពីព្រឹករៀបចំបន្ទប់និង ធ្វើអាហារពេលព្រឹកទុកញាំជាមួយ ថេហ្យុង ព្រោះចាប់ពីពេលនេះទៅនិងលែងមានពេលបានក្បែរគ្នាយូរៗទៀតហើយ អាទិត្យក្រោយមានប្រជុំធំ នាយក៏ត្រូវបង្ហាញខ្លួននិងទៅធ្វើការនៅក្រុមហ៊ុនវិញ តែប្រហែលនាយនៅគេង Apartment ថេហ្យុង បន្តទៀត បើអោយគេងផ្សេងគ្នាច្បាស់ណាស់នាយ និងបញ្ឈប់គ្រប់យ៉ាងដើម្បីបានទំនេរក្បែរ ថេហ្យុង ដូចមុនមិនខានទេ ។ ក្រោយពីធ្វើអោយនាយក៏ត្រូវ ចូលទៅដាស់សំណព្វចិត្តដែលគេងលក់ដោយសារ អស់កម្លាំងកាលពីយប់មិញ ។
" អូនសម្លាញ់ភ្ញាក់ឡើង " ជុងហ្គុក អោនទៅជិតៗ សឹងតែប៉ះមុខគ្នា ចំណាយដង្ហើមនាយភាយទៅប៉ះនិងផ្ទៃមុខម៉ត់រលោងរបស់អ្នកកំពុងគេងនោះធ្វើអោយគេភ្ញាក់ ។
" ហឹម... " ថេហ្យុង ប្រាសខ្លួនបែរទៅម្ខាងគេងបន្ត នេះកាន់តែថ្ងៃណាស់ហើយ ជុងហ្គុក មិនអាចទុកអោយគេនៅគេងទៀតទេ បើដាស់មិនភ្ញាក់មានតែ បែបនេះ ។
" អាយ៎..ជុងហ្គុក " ថេហ្យុង ស្រែកភ្ញាក់ពេលនាយលើកបីរាងកាយននលគោករបស់ខ្លួនឡើង ។
" ទៅងូតទឹកញាំបាយ ទៅធ្វើការ " ជុងហ្គុក បី ថេហ្យុង សម្តៅទៅបន្ទប់ទឹក ។
" អើយ... " ថេហ្យុង ខ្ទប់មុខនិងទ្រូងរបស់ ជុងហ្គុក វាគួរអោយអៀនខ្មាសជាមួយសភាពអាក្រាតកាយបែបនេះ ។
" អត់មានគេងក្នុងបន្ទប់ទឹកទេណា ប្រយត្ន័តែបងដាក់ ថែមលែងបានចេញពីផ្ទះ " ជុងហ្គុក ផ្តាំមុននិងចេញ ទៅវិញដើម្បីទុកអោយ ថេហ្យុង បានងូទទឹកដោយខ្លួនឯង ។
" មនុស្សឆ្គួត មនុស្សអាក្រក់ ចេះអាក្រក់មកពីណាហាស? " ថេហ្យុង ស្រែកពីក្រោយដំណើរ នាយ តែ ជុងហ្គុក ក៏មិនបានតបដែរ នាយនៅខាង ក្រៅគឺរៀបចំបន្ទប់និងប្តូរកម្រាលពូកអោយបានស្អាតរៀបរយ រួចហើយប្រមូលសម្លៀកបំពាក់យក ទៅបោកនៅខាងក្រោមដើម្បីរងចាំ ថេហ្យុង ផង ។
ក្រោយធ្វើអ្វីៗរួចហើយនាយឡើងមកវិញ ថេហ្យុង កំពុងអង្គុយចាំនៅតុអាហារតួចល្មមរបស់ ពួកគេ ។
" បងមកពីណា? " ថេហ្យុង ចោទសួរទាំងមុខស្មើ មុននេះចេញមកគ្មានអ្នកណាស្មានថា ជុងហ្គុក ទៅចោលហើយតើ ។
" បងយកខោអាវទៅបោកតើ! តោះញាំបាយ " ជុងហ្គុក មកអង្គុយទល់មុខគេ ។
" ហេតុអីអូនធ្វើមុខបែបនេះ? ម្ហូបមិនត្រូវមាត់ឬ? " ជុងហ្គុក ចោទសំណួរដោយសារ ថេហ្យុង អង្គុយសម្លក់បាយមិនព្រមញាំ ។
" ទេ!! បងឆាប់ញាំទៅ "
" ថេហ៍! បងប្រាប់អូនហើយមែនទេថាបើមានរឿងអី ត្រូវនិយាយប្រាប់បង ហាមលាក់ម្នាក់ឯងបែបនេះ " ជុថងហ្គុក ងើបមកឈរជិតនិងបន្ទន់ជើង បន្តិចដើម្បីនិយាយជាមួយគេ ។
" គឺអូន... " ថេហ្យុង ស្រាប់តែអោបត្រឹមចង្កេះនាយដោយស្ងាត់ស្ងៀម បែបនេះនាយមិនស្រណុក ចិត្តទេពេលឃើញសំណព្វចិត្តនាយបែបនេះ ។
" ថេហ៍ ហា៎ " ជុងហ្គុក អង្អែលក្បាល ថេហ្យុង ស្រាលៗលួងលោម ។
" អូនមិនអាចហាមអារម្មណ៍ខ្លួនឯង អូន...អូនមិនចង់ អោយបងទៅ អូនចង់នៅជាមួយបងដូចពេលមុន អូនមិនដឹង អូនមិនចង់ឆ្ងាយពីបងទេ ជុងហ្គុក វាធ្វើអោយអូនអារម្មណ៍មិនល្អ " ថេហ្យុង រៀបរាប់ ចេញមក ជុងហ្គុក ស្តាប់ហើយពិតជារំភើបចិត្តណាស់ បេះដូង ស្ទើលែងដើរ វាជាលើកដំបូង ថេហ្យុង ជាអ្នកទីមួយដែលនិយាយបែបនេះមកកាន់នាយ ជាអ្នក ដំបូង ដែលចង់ក្បែរនាយមិនចង់ឃ្លាតពីនាយ គេអ្នក ធ្វើអោយបេះដូងនាយរីកមាឌជារៀងរាល់ថ្ងៃ បើបែបនេះនាយចង់តែឈប់ទៅក្រុមហ៊ុននិងដេកចាំ តែថ្នាក់ថ្នមរាងកាយតូចមួយនេះវិញ ។
" ថេហ៍ "
" សុំទោស "
" អត់ទេ ថេហ៍ កុំនិយាយបែបនេះ បងក៏មិនចង់ទៅដែរ ទេ...គឺបងពិតជាចង់អោយអូនទៅជាមួយបងណាស់ "
" ទេៗ ជុងហ្គុក អូនសុំទោសដែលធ្វើអោយបង សោកសៅទាំងព្រឹក ពួកយើងញាំបាយទៅកុំអោយ បងខកណាត់ " ថេហ្យុង លែងចេញពីការអោប ងើយមុខនិយាយជាមួយនាយ ។
" អូនដឹងទេ ថេហ៍? អូនធ្វើអោយបេះដូងបងរីកមាឌខ្លាំងឡើងរាល់ពាក្យសម្តីនិងកាយវិការរបស់អូន មកលើបង...បងស្រលាញ់អូនណា " ជុងហ្គុក អោនទម្លាក់បបូរមាត់ថើបបបូរមាត់ ថេហ្យុង យ៉ាងថ្នាក់ថ្នមបំផុត ។ យប់មិញគេនៅស្តាប់មិនច្បាស់តែ ពេលនេះពិតជារំភើបណាស់ពេលដែលលឺពាក្យ ស្រលាញ់ចេញពីមាត់របស់ ជុងហ្គុក ប៉ុន្តែគេនៅតែមិនទុកចិត្ត ព្រោះតែការងារ ជុងហ្គុក ត្រូវធ្វើការជាមួយអតិត ភរិយាដែលមិនទាន់លែងលះដាច់ស្រេច ត្រឹម ៦ខែគេកាត់ចិត្តស្ទើរស្លាប់នៅតែមិន ដាច់ចុះទម្រាំ ជុងហ្គុក និងនាងរស់នៅជាមួយគ្នាដល់ទៅជាង ២ឆ្នាំ? ចុះបើ ជុងហ្គុក ស្រលាញ់នាង វិញនោះ? គេអាចនិងត្រូវឈឺចាប់ទៀតមែនទេ? ម្តងនេះមិនដូចមុនទេ គេស្រលាញ់នាយអស់ពីពោះ គេប្រគល់គ្រប់យ៉ាងអោយនាងអស់ហើយ មិនថា ខ្លួនប្រាណ និងបេះដូងគេពិតជាខ្លាចថាត្រូវខកចិត្ត ខ្លាំងណាស់ម្តងនេះអាចនិងស្លាប់ក៏ថាបាន ។
បន្ទាប់ពីការញាំអាហារពេលព្រឹករួចរាល់ ជុងហ្គុក ប្រើប្រាស់ឡានរបស់ ថេហ្យុង ជូនគេ ទៅគ្លីនិចរួច នាយក៏ទៅផ្ទះព្រោះតែណាត់ជាមួយអ្នក ម៉ាក់របស់នាយ ។
" រួចធុរៈបងនិងមកទទួលអូនទៅញាំបាយថ្ងៃត្រង់ជាមួយគ្នា "
" អូនចាំបងនៅហាងកាហ្វេរមួយនោះ "
" ហឹម! " ជុងហ្គុក ងក់ក្បាល
" អូនទៅហើយ "
" បាទ!! " ជុងហ្គុក ទាញ ថេហ្យុង មកថើបថ្ងាសមួយខ្សឺតមុននិងអោយរាងតូចចុះទៅ នាយក៏បន្តទៅផ្ទះរបស់នាយ ។

YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook