💘បេះដូងប្តូរម្ចាស់💘 ភាគទី 04

6.7K 511 4
                                        

SKIP

ថេហ្យុង បាននាំ ជុងហ្គុក មកកន្លែងហាត់ ប្រាណ ដែលនៅជាន់លើគេបំផុតរបស់អគារ Apartment នេះ គេចង់ប្រញាប់ជួយឆាប់បានលុយ ឆាប់ចប់ និងឆាប់បានទៅធ្វើការរបស់គេវិញ គេមិនមែនទំនេរច្រើននោះទេ គ្លីនិចគេនិងស្ងាត់បើសិនគេមិននៅប្រចាំការនៅទីនោះ ។
" លោកត្រៀមហើយមែនទេលោក ចន ជុងហ្គុក? " ថេហ្យុង ងាកមកសួរនាយបញ្ជាក់ ។
" មិនទាន់ទេ ប៉ុន្តែតើគួរធ្វើអីមុន? "
" ហាត់ប្រាណសម្រកក្បាលពោះនេះសិន រត់!! គឺរត់មុនគេ " ថេហ្យុង រៀបចំបើកម៉ាសុីនសម្រាប់រត់ហាត់ប្រាណគេនិងកំណត់ថានាយនិងត្រូវរត់ប៉ុន្មាន នាទីក្នុងមួយថ្ងៃ ។
" លោកត្រូវរត់រហូតស្រក ២ខាំថ្ងៃដំបូងខ្ញុំយោគយល់អោយលោក ប៉ុន្តែមិនមែនតែរត់មួយមុខ ទេចាប់ផ្តើម " ថេហ្យុង ឈរមើលអោយ ជុងហ្គុក រត់លើម៉ាសុីនហាត់ប្រាណនោះដោយគេនៅឈរ មើលរហូតមួយសន្ទុះក្រោយ ។
" នែ៎...គីម ថេហ្យុង តើខ្ញុំត្រូវរត់យូរប៉ណ្ណាទៀត? ខ្ញុំហត់ខ្លាំងណាស់ " ជុងហ្គុក រត់ដល់បែកញើសជោគអាវទៅហើយ ។
" ១០នាទីទៀត...ហឹម...ហាឡូ " ថេហ្យុង លើក
ទូរសព្ទមកនិយាយ ។
«ដុកទ័រ គឺមានភ្ញៀវមករកចា៎»
" អ្នកណា? ថ្ងៃនេះខ្ញុំមិនទំនេរ "
«អ្នកនាង ចាងសូណា ចា៎គាត់ប្រញាប់ទៅបរទេស ចង់ជួបដុកទ័រថ្ងៃនេះ»
" ចាងសូណា ហេស? បាន...៣០នាទីទៀតខ្ញុំទៅដល់ទទួលភ្ញៀវអោយល្អណា "
«ចា៎ ដុកទ័រ»
" លោកគឺខ្ញុំត្រូវទៅ..." ថេហ្យុង ងាកមកប្រាប់ ជុងហ្គុក នាយក៏កាត់សម្តី ។
" មិញនេះឯងនិយាយដល់ឈ្មោះ ចាង សូណា  តើមែនទេ? " ជុងហ្គុក បិទម៉ាសុីនចុះមកសួរគេ ។
" ត្រូវហើយ! លោកស្គាល់ឬ? "
" ប្រពន្ធខ្ញុំ! "
" ប្រពន្ធស្អីនាងមិនទាន់រៀប...អេចុះប្រុសម្នាក់ដែលជូននាងទៅរាល់ដងនោះ? "
" ប្រុស...ឈ្មោះអី? "
" ខាង ហ៊ុនជីន " ថេហ្យុង បញ្ចេញឈ្មោះធ្វើអោយនាយនឹកឃើញ ។

* យប់ណាស់ហើយអូនទើបមកពីណា? គេជាអ្នកណា?
*គាត់ឈ្មោះ ខាង ហ៊ុនជីបន ជាមិត្តអូន
*មិត្ត?
*ចា៎មិត្តដែលកំដរអូនពេលបងទៅធ្វើការ

" អាក្រក់! " ជុងហ្គុក បន្លឺឡើងទាំងខឹងភ្នែកឡើងក្រហម ។
" ហៃយ៉ា...លោក! មនុស្សឈ្មោះនេះមានរ៉ាប់មិនអស់ សូណា ដែលជាភ្ញៀវខ្ញុំនាងមិនទាន់រៀបការឯណា កុំគិតច្រើនអី ខ្ញុំទៅហៅគ្រូមកបងករៀនលោក ហាមលួចខ្ចិលខ្ញុំទៅសិនហើយ "
" ខ្ញុំទៅដែរ "
" មិនបាន! ខ្ញុំទៅគ្លីនិចខ្ញុំ លោកទៅធ្វើអី? នៅទីនេះហើយ " ថេហ្យុង ប្រើសម្លេងខ្លាំងៗបង្គាប់បញ្ជារ នាយ ។ គេបានហៅគ្រូបង្រៀនម្នាក់ដែលគេស្គាល់មកទីនេះធ្វើជាជំនួយការអោយ ជុងហ្គុក ហាត់ប្រាណ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now