💘បេះដូងប្តូរម្ចាស់💘 ភាគទី 12

7.8K 525 11
                                        

NEW DAY✨

ព្រឹកថ្ងៃថ្មី ជុងហ្គុក ភ្ញាក់ពីគេងមកដៃរ៉ាវរកអ្នក ដែលគេងអោបពីយប់មិញតែមិនប៉ះសោះ ឬមួយទៅ បាត់ហើយ? ក្រែងអោយជូនទៅនោះអី?
" ហឹម...ទៅណាហើយ? " ជុងហ្គុក ងើបមកទាញ កន្សែងរុំដើរចេញទៅមើលខាងក្រៅ ។ ថេហ្យុង កំពុងឈរនិយាយទូរសព្ទនៅមាត់ទ្វារកញ្ចក់ដែលអាចមើលឃើញទិដ្ឋភាពខាងក្រោមព្រោះគេនៅជាន់ខ្ពស់ដែរគេកំពុងផ្តាំទៅកូនចៅ នៅគ្លីនិចរបស់គេសុខៗក៏មានដៃមួយគូរលូកមកអោបចង្កេះតូចរបស់គេធ្វើអោយគេភ្ញាក់បន្តិច ។
" ប៉ុណ្ណឹងចុះ " ថេហ្យុង ដាក់ទូរសព្ទចុះរួចក៏បែរមករក នាយ ។
" ភ្ញាក់ពីកាល? "
" យូរហើយ!! នេះខ្ញុំរៀបចំរបស់រួចហើយ លោកឆាប់ទៅរៀបចំខ្លួនទៅ បើផ្លូវស្ទះប្រយត្ន័ខក "
" មិនចង់អោយទៅសោះ "
" ទៅតាមដែរទៅ "
" អត់កំប្លែងទេ "
" ឆាប់ទៅរៀបចំខ្លួនទៅ "
" ហឹម....ទៅហើយៗ " ជុងហ្គុក លែងចេញពី ថេហ្យុង រួចទៅបន្ទប់វិញ ។ មួយសន្ទុះក្រោយមក ជុងហ្គុក រៀបចំខ្លួនរួចរាល់ចេញមកវិញ ថេហ្យុង អង្គុយចាំនៅតុអាហារជាស្រេច ។
" តោះឆាប់ឡើងមកញាំអី "
" ហឹម!! "
" មួយរយៈនេះមុខលោកប្លែកណាស់គឺ...បើធៀបនិង ពីដំបូងគឺខុសគ្នាស្រឡះតែម្តង "
" ប្លែកអាក្រក់ឬ? "
" ប្រហែលហើយ! មុខអាក្រក់ណាស់ "
" មុខខ្ញុំអាក្រក់តែអ្នកខ្លះចាប់ថើបរហូត "
" អ្នកណាគេណ៎... "
" អ្នកនៅម្តុំនិង "
" លោកមើលនៀក " ថេហ្យុង បង្ហាញរូបនៅក្នុង ទូរសព្ទអោយ ជុងហ្គុក មើល! ជារូបកាលជួបគ្នា ដំបូងនិងរូបថតមិញនេះ ជុងហ្គុ្ បើកភ្នែកធំៗ មើល មកខ្លួនឯងស្ទើមិនចង់ជឿ ។
" តើអាកាម៉ាប់ម្នាក់នោះជាអ្នកណា? "
" ប្រុសល្ងង់ម្នាក់នោះលោតទឹកស្លាប់ជិត ២ខែហើយ ចំណែកប្រុសស្អាតម្នាក់នេះវិញជា... "
" ប្តី ដុកទ័រគីម "
" និងហើ...អេ!! ឆ្គួតទេហេស! "
" ក៏...ប្រហែលដឹង! ឆ្គួតចឹងស្រលាញ់អត់? "
" អត់! ឈប់និយាយហើយឆាប់ញាំទៅនិងឆាប់បាន ទៅ "
" ឯងនិងញាំអោយលឿនទៅ "
" កំពុងញាំហើយតើ "
ក្រោយញាំរួចពួកគេក៏ចេញដំណើរ ថេហ្យុង តែងខ្លួនធម្មតាទេតែ ជុងហ្គុក មានមួកនិងម៉ាសផង នាយមិនទាន់ចង់អោយអ្នកណាឃើញនាយនៅ ពេលនេះនៅឡើយ ។ តាមផ្លូវ ថេហ្យុង បបួល ជុងហ្គុក និយាយរហូតដល់ប្រលានយន្តហោះ ។
" ខ្ញុំទៅហើយ! មើលថែខ្លួនផង ខ្ញុំមិននៅអត់មានទៅ លួចញាំរបស់ឆ្ងាញ់ៗទេប្រាប់អោយហើយ "
" ប្រាកដថាទៅដល់ភ្លាមទាក់ទងមកខ្ញុំភ្លាមដឹងហើយ នៅ? "
" ដឹងហើយ!! ទៅហើយណា bye bye "
" ឈប់! "
" យ៉ាងម៉េច? ថេហ្យុង បែរមកវិញ ជុងហ្គុក ទាញម៉ាសចុះរួចអោនទៅថើបនិងអោប ថេហ្យុង យ៉ាង ណែនរបៀបមិនចង់ឃ្លាត ថេហ្យុង ញញឹមអោប នាយវិញមួយសន្ទុះទើបលែង ។
" ទៅចុះ " ជុងហ្គុក ទាញម៉ាសមកពាក់វិញ ថេហ្យុង ក៏ដើរចូលទៅក្នុងនោះ ។
ពេលអោបបែបនេះទើបដឹងថាខ្លួន ជុងហ្គុក តូច ល្មមនិងអ្វីដែលគេចង់បានហើយ ។ ជុងហ្គុក បែរ មកវិញក្រោយ ថេហ្យុង ចូលទៅផុតក៏ប៉ះនិងស្រី ម្នាក់កំពុងដើរមក ។
" អ៊ួយ... "
" សុំទោសបាទ "
" អរ...មិនអីទេ!! តោះយើង " សូណា និងសង្សារថ្មីនាងត្រូវទៅដើរលេងក្រៅប្រទេស ជុងហ្គុក តាម មើលនាងមិនដាច់រហូតនាងនិងគេទៅផុត ។
" ហុឹស..." ជុងហ្គុក ហាក់ដូចសើចចំអកខ្លួនឯង រាល់ពេលឃើញនាងតែនាយមិនបាននៅនឹកនាដល់ នាងទេមានតែពាក្យថាស្អប់ ស្អប់មនុស្សស្រីម្នាក់នេះ ខ្លាំងបំផុត ។
ក្រោយចាកចេញពីប្រលានយន្តហោះ លើក ដំបូងដែល ជុងហ្គុក ណាត់មនុស្សម្នាក់ដើម្បីជួបគ្នាព្រោះគេជាមិត្តស្និតស្នាលនិងខ្លួនផង ។
" យើងមកដល់ហើយ! ឯងនៅឯណា? " អ្នកជាមិត្ត បាន Call មកសួរព្រោះរកប្រុសកាម៉ាប់មួយគ្មាននៅ ទីនេះ ។
" ដើរមកត្រង់! យើងនៅត្រង់នេះ ម្នាក់ដែលពាក់មួក ខ្មៅអង្គុយម្នាក់ឯង " ជុងហ្គុក ប្រាប់បណ្តើរគេដើរ មករកបណ្តើរ ។
" គឺឯងមែនទេ? មិនមែនទេដឹង? ចន ជុងហ្គុក? "
" គឺយើងនិងហើយ! អង្គុយមក " ជុងហ្គុក ទាញម៉ាសចុះ យ៉ុនហ្គី សម្លឹងមុខមកឈប់ គេមិននិងជឿនិងភ្នែកថាម្នាក់នៅចំពោះមុខជាមិត្តរបស់គេនោះ? បើកុំតែស្គាល់តាំងពីសម័យនៅរៀននោះគេ ច្បាស់ជាមើលមិនស្គាល់នោះទេ ។
" ទេ...ជុងហ្គុក! តើឯងទៅធ្វើអីមក? ប្លែកណាស់ នេះហេសបុរស ៩០គីឡូ? ២ខែឯងប្លែកថ្នាក់និងហេស? "
" ចង់ងាប់ចង់រស់ទម្រាំបានប៉ុណ្ណឹង "
" ឯងសង្ហារជាងមុនឆ្ងាយណាស់ "
"នកុំទាន់និយាយរឿងនេះ!! យើងមានរឿងអោយឯងជួយ "
" អ្វី? "
" រឿងក្រុមហ៊ុន! អាចនិងមួយខែទៀតយើងនិងត្រលប់មកវិញ ឯងជួយយើងរឿងមួយមក យើងត្រូវ ការយកភាគហ៊ុនពី ចាងសូណា មកវិញ "
" អោយគេហើយយកវិញ មិនសមទេដឹង? ប៉ុន្តែយើងក៏ចង់យកមកវិញដែរតែរកវិធីមិនបាន "
" ពេលនេះឯងគ្រាន់តែជួយយើងទៅ យើងជាអ្នកចាត់ចែង "
" អោយធ្វើមិចនិយាយមក "
" គឺបែបនេះ " ជុងហ្គុក បាននិយាយពីផែនការដែល នាយនិង ថេហ្យុង បាននិយាយគ្នារួចហើយ ថេហ្យុង ទៅអុីតាលីលើកនេះក៏ដើម្បីជួយ ជុងហ្គុក ដែរគេប្រហែលជានៅលើសមួយសប្តាហ៍ ដើម្បីចាត់ចែងអោយរៀបរយយ៉ាងណាជ្រុលជួយពីដំបូង ហើយត្រូវជួយអោយចប់ ។
ក្រោយនិយាយគ្នារួចហើយពួកគេបំបែកគ្នារៀង ខ្លួន! ជុងហ្គុក យូរៗបានចេញក្រៅម្តងសុំនៅដើរ មើលនេះមើលនោះ ទិញរបស់ខ្លះទើបទៅ apartment វិញរងចាំអោយ ថេហ្យុង ទាក់ទងមក។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now