Episode 2

3.1K 227 0
                                    

___ថ្ងៃថ្មី___

"ជុងហ៎៎ា...ក្រោកឡេីងកូន" លោកស្រីJeon កំពុងនៅមុខបន្ទប់រាងក្រាស់ហេីយស្រែកហៅកូនប្រុស ព្រោះថ្ងៃនេះត្រូវទៅផ្ទះថេហ្យុងផងបេីយឺតឲ្យគេចាំមិនល្អទេ។

"កូនដឹងហេីយម៉ាក់" ជុងហ្គុកស្រែកមកវិញទាំងសម្លេងងុលៗដោយសារមិនទាន់អស់ងងុយ។

"ចា៎៎..កូនឲ្យលឿនបន្តិចទៅម៉ាក់ទៅចាំខាងក្រោមហេីយ" ក្រោយពីនិយាយចប់គាត់ក៏ចុះទៅវិញឯនាយក្រាស់នេះវិញក្រោកឡេីងទាំងមុខក្រញូវសម្តៅទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួន។

___SKIP___

"អ្នកម៉ាក់នេះធ្វេីម្ហូបច្រេីនមុខម្ល៉េះមានការអីមែនទេម៉ាក់" កម្លោះតូចនិយាយទាំងសម្លឹងមេីលទៅតុសុទ្ធតែគ្រឿងផ្សំពេញតែម្តង។

"អ៎៎រ..ថេយ៍គឺម៉ាក់ភ្លេចប្រាប់ថ្ងៃនេះគ្រួសារJeon មកលេងណាកូនទេីបម៉ាក់ធ្វេីម្ហូបច្រេីនមុខ" លោកស្រីគីមងាកមកមេីលមុខកូនប្រុសហេីយក៏រៀបរាប់ហេតុផល។

"អញ្ចឹងទេអីម៉ាក់...ម៉ោះកូនជួយ"
"ច៎៎ា...កូន" និយាយចប់2នាក់ម្តាយកូនចាប់ផ្តេីមធ្វេីម្ហូបជាមួយគ្នាទាំងរីករាយតែក៏មានអ្នកបម្រេីនៅចាំជួយ2នាក់ផងដែរ។

ងឺត..... សម្លេងចាប់ហ្វ្រាំងឡានរបស់គ្រួសារត្រកូលJeon  បញ្ឈប់នៅពីមុខភូមិគ្រឹះត្រូកូលKim បណ្តាលឲ្យឃេីញ3នាក់ឪពុកម្តាយកូនចុះមក។

"Hanna នឹកណាស់"

"យេីងក៏នឹកឯងដែរ" ម្តាយទាំងសងអោបគ្នាដោយសេចក្តីនឹករលឹកព្រោះខានជួបគ្នាយូរណាស់មកហេីយ។

"សួរស្តីលោកJeon"

"សួរស្តីលោកKim" ឯឪពុកទាំង2នាក់ក៏ចាប់ដៃគ្នាទុកជាការស្វាគមន៍។

"ជម្រាបសួរអុំស្រីអុំប្រុស" កម្លោះតូចថេហ្យុងក៏អោនលំទោនគោរពមនុស្សចាស់ទាំង2តាមការគួរសម។

"អីយ៉ា...នេះហេសក្មួយថេយ៍ ស្រស់ស្អាតខ្លាំងណាស់មេីលចុះ" លោកស្រីJeon កាន់ដៃថេហ្យុងហេីយអង្អែលតិចដោយគយគន់នឹងសម្រស់នាយតូច ឯនាយក្រាស់វិញមិននិយាយស្តីអីសោះព្រោះខ្លួនហាក់ភ្លឹងនឹងរាងតូចជាខ្លាំង។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now