Episode 36

2.7K 256 60
                                    

ព្រឹកថ្មី.....

ជុងហ្គុកចាប់ផ្តេីមបម្រាស់ខ្លួនយកដៃញីភ្នែកតិចៗរួចក៏ក្រោកអង្គុយយកដៃមកម៉ាស្សាឈ្លីត្រង់ក្បាលព្រោះតែវាឈឺខ្ទោកៗដែលបន្សល់ពីជាតិអាល់កុលកាលពីយប់។

"សឺត...ឈឺក្បាលម្ល៉េះ ម៉ោងប៉ុន្មានហេីយអញ្ចេស?" នាយក្រវីក្បាលតិចៗរួចក៏ឈោងដៃយកទូរស័ព្ទនៅលេីតុជិតគ្រែមកមេីលម៉ោងក៏ឃេីញថាម៉ោងជិត8ទៅហេីយនាយទុកទូរស័ព្ទទុកវិញក៏ចាប់អារម្មណ៍ថាខ្លួនគ្មានអាវមានតែខោគេងយប់មួយជាប់ខ្លួនមិនប្រាប់ក៏ដឹងថាអ្នកណាអ្នកធ្វេី។ នាយលេចស្នាមញញឹមស្រាលព្រោះកាលពីមុនវិញពេលស្រវឹងបែបនេះជំនិតខ្លួនបានតែជូតខ្លួនតិចៗឲ្យមិនបានផ្លាស់ខោអាវឲ្យនាយបានគេស្រួលបែបនេះឡេីយគិតមេីលទៅថាគេខ្ចិលប៉ុណ្ណាសមតែកាត់ប្រាក់ខែហេីយមេីលទៅ។(មានប្រពន្ធស្រួលចឹងហេីយប្រូ😎)

30នាទីក្រោយនាយក៏ងូតទឹកសម្អាតខ្លួនរួចរាល់ដោយអារម្មណ៍ស្រស់ថ្លាជាងមុនព្រោះតែមានការរៀបចំទឹកក្តៅអ៊ុនជាស្រេច ក្រោយពីងូតទឹករួចគេក៏ចេញមកផ្លាស់សម្លៀកបំពាក់ដែលបានរៀនចំទុកជាស្រេចដោយស្នាដៃអ្នកជាប្រពន្ធគ្មានទាល់។

បន្ទាប់ពីរៀបចំខ្លួនរួចនាយសង្ហារក៏បោះជំហានយ៉ាងស្វាហាប់ចុះទៅក្រោមតែដេីរបានត្រឹមកាំជណ្តេីរក៏លឺសម្លេងចេចចាញឡូឡាទាំងព្រឹកដែលមានប្រភពមកពីផ្ទះបាយ នាយក៏បន្ថែមល្បឿនដេីរទៅមេីលចង់ដឹងអ្នកណាថ្លេីមធំបង្កររឿងនៅភូមិគ្រឹះខ្លួនទាំងព្រឹកបែបនេះ!!

"អ៊ួយ..អ្ហាយ...ហ្ហឹកៗ" សម្លេងស្រែកយំដោយក្តីឈឺចាប់ពីបបូរមាត់ក្រហមឆេះរបស់ម៉ូរីបន្លឺឡេីងខ្លាំងធ្វេីឲ្យផ្អេីលគេឯងមកមេីលព្រោងព្រាត ស្របពេលនោះជុងហ្គុកក៏មកដល់ដូចគ្នា។

"មានរឿងអី?"សម្លេងគ្រលរធំនិយាយឡេីងឡេីងពោរពេញដោយអំណាចធ្វេីឲ្យគ្រប់គ្នាអោនមុខចុះមិនហ៊ានសម្លឹង ខុសតែពីម៉ូរីនាងចាប់ផ្តេីមយំខ្លាំងលេីសដេីម!!

"ហ្ហឹកៗ...ជុង..អូនឈឺ" ម៉ូរីដេីរទៅអោបនាយយ៉ាងលឿនពោលទាំងយំដង្ហក់មិនបាត់។

"អ្នកណាធ្វេីអីអូន" នាយលេីកដៃអង្អែលខ្នងនាងតិចៗឯភ្នែកក៏សម្លឹងមេីលទៅថេហ្យុងដែលឈរអោនមុខចុះខ្ញាំជាយអាវខ្លួនតិចៗថែមទាំងមានឆ្នាំងដែលកម្ពប់សម្លរយ៉ាងរ៉ាយប៉ាយនៅជិតខ្លួនទៀត។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now