Episode 15

2.8K 193 9
                                    

រាងកាយតូចដែលសន្លប់ស្តូកស្តឹងអស់ជាច្រេីនម៉ោងក៏បានតែដឹងខ្លួនឡេីង នាយតូចចាប់ភ្នែកបេីកភ្នែកឡេីងទាំងគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ។

"ហឹម.." ថេហ្យុងប្រឹងច្រត់ដៃក្រោកនិងយកដៃញីក្បាលតិចៗព្រោះតែវាឈឺស្ពឹកអស់ទៅហេីយ គេក្រោកឡេីងសម្លឹងមេីលជុំវិញខ្លួនក៏ឃេីញថាគេនៅសន្លប់លេីឥដ្ឋដដែលហេីយក៏មិនឃេីញជុងហ្គុកដែរ ប្រហែលនាយមិនបានមកវិញនោះទេតាំងពីនាយចេញទៅ អារម្មណ៍អន់ចិត្តនិងភាពឈឺចាប់ក៏កេីតឡេីងម្តងទៀត។

"អ៊ួយ....." គ្រាន់តែងេីបឈរភ្លាមក្បាលក៏កាន់តែឈឺទៅ ប្រហែលមកពីមិនបានញាំុបាយតាំងពីព្រឹកហេីយត្រូវយំអស់ពេលជាយូរទៀតទេីបបែបនេះ។ រាងតូចប្រឹងទប់ខ្លួនហេីយក៏ដេីរចូលបន្ទប់ទឹកទាំងគ្មានកម្លាំងដេីម្បីសម្អាតខ្លួនសិន នឹងអាលបានទៅរកអីញាំុព្រោះក្រពះកំពុងធ្វេីទុក្ខខ្លាំងណាស់។

#20នាទីក្រោយ

"ចាំមកវិញចាំរៀបចុះ" ថេហ្យុងនិយាសម្តៅទៅកាន់វ៉ាលីខោអាវ ដោយសារតែខ្លួនទេីបតែដឹងខ្លួនទេីបមិនទាន់បានរៀបចំទុកដាក់ គេយកសម្លៀកបំពាក់1កំផ្លេដែលមានខោត្រឹមចង្គុងនិងអាវយឺតពណ៍ខ្មៅមួយជាមួយស្បែកជេីងប៉ាត់តាពណ៍សរដេីម្បីផ្លាស់ប្តូរទៅខាងក្រៅរកអីញាំុ។

ក្រោយពីរៀបចំខ្លួនរួចថេហ្យុងក៏ចុះទៅចាន់ក្រោមនៃរីសតព្រោះថានៅខាងក្រោមគឺមានភោជនីយ៍ដ្ឋានដេីម្បីឲ្យភ្ញៀវញាំុអាហារ។ ពេលនេះគឺពេលល្ងាចទៅហេីយមានមនុស្សជាច្រេីនក៏កំពុងស្រស់ស្រូបអាហារផងដែរ។

"ត្រូវការអ្វីដែរចា៎៎" staff

"ខ្ញុំសុំបាយឆាបង្ការនិងទឹកក្រូចស្រស់1កែវផង" ថេហ្យុង

"ច៎៎ា សូមរងចាំបន្តិច" រាងតូចក៏ញញឹមងក់ក្បាលទៅកាន់បុគ្គលិកនោះវិញហេីយនាងក៏ចេញទៅ។ រាងតូចសម្លឹងមេីលជុំវិញខ្លួនដេីម្បីរករាងក្រាស់ក្រែងនាយមកញាំុអាហារតែមិនឃេីញទាល់តែសោះ។

"គាត់ទៅណាទៅ" រាងតូចសួរខ្លួនឯងតិចៗពេលដែលក្រឡេករកមេីលជុងហ្គុកមិនឃេីញ.មិនដឹងថាគេទៅណានោះទេតាំងពីមានរឿងជាមួយគ្នាមក។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now