Episode 19

2.9K 208 7
                                    

ក្រោយពីនិយាយចប់អ្នកទាំង2ក៏ចុះខាងក្រោមដោយមានម៉ូរីឈរចាំរួចជាស្រេច។ ដូចដែលជុងហ្គុកសន្យាអញ្ចឹងថាពេលញាំុបាយរួចនឹងជូននាងក្រមុំទៅដេីរលេង មុននេះញាំុបាយហេីយនាយប្រាប់សុំមកងូតទឹកផ្លាស់ខោអាវសិនព្រោះខោអាវនៅក្នុងបន្ទប់ជាមួយថេហ្យុងហេីយឲ្យចាំមួយភ្លែត។ ដោយឡេីងទៅឃេីញរាងតូចនៅស្រាប់នាយក៏បបួលមកដែរតែម្តងកុំឲ្យគេថានាំប្រពន្ធមកក្រេបទឹកបែរជាមកបណ្តេីរស្រីទុកប្រពន្ធចោល។

ស្នាមញញឹមដែលមានដោយការរំភេីបព្រោះស្វាមីបបួលមកដេីររបស់រាងតូចអំបាញ់មិញក៏រលុបភ្លាមក្រោយឃេីញសង្សាររបស់ប្តីខ្លួនណៅឈរចាំជាស្រេច។

"បងសម្លាញ់" នាងក្រមុំក៏ប្រញ៉ាប់ដេីរមកអោបដៃរាងក្រាស់ដោយមិនក្រែងចិត្តប្រពន្ធគេបន្តិចសោះ។

"តោះយេីងឆាប់ទៅ"

"តែ..អឺ...ថេហ្យុងទៅដែរឬ" នាងក្រមុំធ្វេីេជាប្រលែងដៃហេីយនិយាយរដាក់រដុបរបៀបក្រែងចិត្តរាងតូច។

"អឹម" រាងក្រាស់ក្រហឹមនៅបំពង់កបន្តិចដោយងាកសម្លឹងមេីលថេហ្យុង។ ឯរាងតូចក៏មិនហ៊ាននិយាយស្តីក្រៅពីឈរស្ងៀម។

និយាយចប់អ្នកកម្លោះជុងហ្គុកក៏បណ្តេីរសង្សារដេីរទៅ ទុកឲ្យអ្នកជាប្រពន្ធដេីរតាមពីក្រោយ។

មកដល់ផ្សារសង្សារមួយគូរនោះក៏បណ្តេីរគ្នាមេីលនេះមេីលនោះមិនខ្វល់ពីអ្នកដេីរពីក្រោយសោះ។ នេះរាងតូចគិតខុសឬត្រូវដែលមកជាមួយពួកគេ ឲ្យគេមកដេីម្បីឲ្យខ្លួនមេីលប្តីរបស់ខ្លួនបណ្តេីរស្រីអញ្ចឹងមែនទេ? បេីដឹងមុនគេក៏មិនមកឲ្យឈឺចាប់លេីសដេីមដែរ កាលពីយប់រំលោភគេយ៉ាងព្រៃផ្សៃចំណុចសំខាន់នៅឈឺមិនទាន់បាត់ដេីរសឹងមិនរួច ឥឡូវមកបណ្តេីរសង្សារបញ្ឈឺគេទៀត ទុកគេជារបស់លេងមែនទេ?គិតថាគេមិនចេះឈឺឬ?

"ជុងពួកយេីងទៅមេីលវត្ថុអនុស្សាវរីយ៍នោះទៅ" ម៉ូរីរហ័សអូសដៃរាងក្រាស់ទៅមេីលវត្ថុអនុស្សាវរីយ៍ដែលមានដូចជាខ្សែដៃ ខ្សែកជាដេីម។ រាងតូចវិញក៏ដេីរតាមពួកគេដូចជាអ្នកបម្រេីអញ្ចឹង!!

"មួយនេះស្អាតទេជុង សមនឹងអូនទេ" ម៉ូរីលេីកខ្សែដៃមួយខ្សែមកបង្ហាញរាងក្រាស់។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Onde histórias criam vida. Descubra agora