Episode 47

3.5K 212 44
                                    

អតីតកាលជារៀងដែលកន្លងហួស គ្រប់រឿងរ៉ាវដែលបានកេីតឡេីងរួចហេីយទោះជាយេីងចង់ត្រឡប់ទៅកែប្រែវាម្តងទៀតក៏មិនអាចនោះឡេីយ វាត្រឹមតែស្រមោលជាអតីតដែលតែងតែនៅដិតជាប់ក្នុងចិត្តចាំលងបន្លាចយេីងគ្រប់ពេលវេលា។

គ្រប់រូបភាព គ្រប់សកម្មភាព ទាំងស្នាមញញឹម សម្លេងស្រែកយំអង្វរលន់តួរកំពុងដែលក្លាយជាស្រមោលអតីតកាលនៅចំពោះមុខជុងហ្គុក នាយសម្លឹងមេីលគ្រប់យ៉ាងជុំវិញបន្ទប់រឹតតែធ្វេីឲ្យបេះដូងកាន់តែឈឹពឺតផ្សានិយាយមិនរួច។

កំហុស!កំហុស!គ្រប់យ៉ាងមានតែកំហុស!!តេីវាជាស្នាដៃអ្នកណា?តេីអ្នកណាជាអ្នកសាង?តេីមិនមែនមកពីនាយទេហេស៎៎!!

ក្នុងបន្ទប់ងងឹតស្លុបមានត្រឹមពន្លឺព្រៀលៗបង្ហាញឲ្យឃេីញនៅរូបរាងមនុស្សប្រុសម្នាក់កំពុងអង្គុយផ្អែកខ្នងទៅនឹងគ្រែជុំវិញខ្លួនសុទ្ធតែដបស្រា.....

JK's pov

ខ្ញុំបោះជំហានចូលក្នុងបន្ទប់ទាំងគ្មានកម្លាំង បន្ទប់ដែលមានតែភាពអាប់អ៊ួរ រូបភាពជាច្រេីនកំពុងតែបង្ហាញឲ្យខ្ញុំឃេីញម្តងទៀតវាកាន់តែធ្វេីឲ្យបេះដូងប្រៀបដូចជាគេយកកាំបិតមកចាក់ពុះជាជម្រៀកៗ។ ខ្ញុំបាត់បងអស់ហេីយ!!ខ្ញុំបានធ្វេីបាបក្មេងប្រុសម្នាក់ដែលមិនដឹងអី ខ្ញុំធ្វេីឲ្យគេឈឺ គ្រប់យ៉ាងខ្ញុំជាអ្នកសាងទេីបធ្វេីឲ្យគេធ្លាក់ក្នុងសភាពបែបនេះ!! ខ្ញុំជាមនុស្សចោរម្សៀត!!!បេីពេលនោះខ្ញុំបេីកចិត្តតែបន្តិចរឿងរ៉ាវគ្រប់យ៉ាងក៏មិនក្លាយជាបែបនេះ គេត្រូវរងទុក្ខទាំងមិនហ៊ានហារស្តី ខ្ញុំជាប្តីជាឪពុកគ្មានបានការប្រពន្ធកូនខ្លួនឯងក៏ខ្ញុំមិនអាចថែរក្សារពួកគេបាន។

ក្រោយពីពេលដែលពួកគេចាកចេញទៅទេីបខ្ញុំដឹងថាពួកគេពិតសំខាន់ខ្លាំងណាស់ គ្រប់យ៉ាងវាបានធ្វេីឲ្យខ្ញុំកំពុងស្តាយក្រោយ។ ហេតុអីពេលដែលគ្រប់យ៉ាងនៅក្នុងដៃខ្ញុំមិនចេះរក្សាវា?ហេតុអីខ្ញុំល្ងង់យ៉ាងនេះ?

ខ្ញុំពិតជាចង់សារពេលវេលាឲ្យត្រឡប់ក្រោយវិញណាស់តែតេីវាអាចបានយ៉ាងម៉េចទៅ? ពេលនេះគ្រប់យ៉ាងកំពុងក្លាយជាស្រមោលខ្មៅដែលកំពុងតាមបន្លាចខ្ញុំគ្រប់ពេល។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now