Episode 35

2.8K 270 37
                                    

ព្រឹកថ្មី....

ពេលព្រឹកព្រលឹមឈានចូលមកដល់បង្ហាញឲ្យឃេីញប្តីប្រពន្ធមួយគូរកំពុងតែអោបគ្នាស្អិតរមួតបេះសឹងមិនចេញ មួយសន្ទុះក្រោយមករាងក្រាស់ក៏ភ្ញាក់ដឹងខ្លួនមុន នាយបេីកភ្នែកសម្លឹងមេីលមុខតូចច្រមិចធ្លាប់តែម៉ដ្ឋរលោងតែពេលនេះថ្ពាល់ម្ខាងមានសភាពហេីមតិចៗតែវាមានស្នាមជាំច្បាស់ព្រោះតែកម្លាំងដៃមាំរបស់នាយ។

នាយលេីកដៃអង្អែលត្រង់នោះថេីរៗដេីម្បីកុំឲ្យអ្នកម្ខាងទៀតដឹង អារម្មណ៍នៃភាពសោកស្តាយក៏កេីតមានដោយមិនដឹងខ្លួន

"សុំទោស"សុំទោស!!!នេះនាយពោលពាក្យសុំទោស តាំងពីរៀបការហេីយនាយមិនដែលទាំងខ្វល់ពីគេសូម្បីបន្តិចនេះជាលេីកទី1ហេីយដែលខ្លួនមានអារម្មណ៍ថាខុស តែចិត្តមួយទៀតក៏ប្រឆាំងភ្លាមៗពេលនឹកឃេីញរឿងកាលពីម្សិលមិញដែលរាងតូចនៅជាមួយប្រុសផ្សេង។ នេះតេីហៅថាជាអ្វីទៅវិញទៅ ប្រច័ណ្ឌមែនទេ? ហេតុអីត្រូវប្រច័ណ្ឌនាយមិនដែលស្រលាញ់គេស្រាប់ទៅហេីយ ហេតុអីក៏ខឹងចិត្តពេលគេស្និតស្នាលជាមួយអ្នកផ្សេង?

"តែមកពីឯងខ្លួនឯងទេដែលទៅលួចទៅជួបមនុស្សប្រុស"

ពិចារណាអស់មួយសន្ទុះនាយក៏ក្រោកទៅងូតទឹកបាត់ដោយមិនបានដាស់ថេហ្យុងនោះឡេីយទុកឲ្យគេគេងនៅឡេីយ ក្រោយពីរៀបចំខ្លួនរួចរាល់រាងសង្ហារក៏ចុះទៅខាងក្រោមបាត់ដោយថេហ្យុងក៏នៅគេងដដែល។

"អរុណសួស្តីលោកប្រុស..អឺ..ឯណាអ្នកប្រុស" ម៉ែដោះដែលកំពុងរៀបចំអាហារក៏សួរទៅរាងក្រាស់។

"គេមិនទាន់ងេីប...." និយាយមិនទាន់ចប់ផងសម្លេងសាំុត្រចៀកក៏បន្លឺឡេីង។

"អរុណសួស្តីបងសម្លាញ់" ម៉ូរីចុះមកដោយញញឹមពព្រាយរត់ទៅអោបនាយក្រាស់មិនចេះខ្មាស់គេឯង។

"ម៉ូរី លែងបងសិនទៅ" នាយសង្ហារចាប់ដៃនាងចេញពីចង្កេះព្រោះតែពេលនេះមិនមែននៅតែ2នាក់យ៉ាងក៏មានម៉ែដោះនៅដែរ ខ្លួនមានប្រពន្ធហេីយមកអោបស្រីបែបនេះក៏រាងខ្មាស់គេដែរ។

ម៉ូរីលឺបែបនេះក៏មុខក្រម៉ូវនាងលែងដៃហេីយឈរស្ងៀមទម្លាក់ទឹកមុខចុះដេីរតួរកម្សត់បានយ៉ាងស្ទាត់ជំនាញ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now