Episode 21

2.9K 220 35
                                    

រយៈពេល1សប្តាហ៍បានកន្លងផុតទៅ ការទៅក្រេបទឹកឃ្មុំរបស់ប្តីប្រពន្ធថ្មីថ្មោងក៏បានបញ្ចប់តែវាក៏បានបញ្ចប់ដោយតឹងទ្រូងនិងត្រូវទឹកភ្នែកស្ទេីរតែរាល់ថ្ងៃសម្រាប់រាងតូចព្រោះតែអ្នកជាស្វាមីហាក់មិនខ្វល់ពីខ្លួនបន្តិចសោះ សួរថាប្រពន្ធណាទ្រាំបានដែលប្តីរបស់ខ្លួនបណ្តេីរស្រីដេីរលេងល្អែមល្ហែមចំពោះមុខស្រស់ៗទុកខ្លួនចោលដូចជាតុក្កតាបែបនេះ។

ងឺត.......សម្លេងចាប់ហ្វ្រាំងរបស់ឡានសេរីទំនេីបបានបញ្ឈប់នៅពីមុខភូមិគ្រឹះយ៉ាងធំស្កឹមស្កៃដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់គូរស្វាមីភរិយាមួយគូរនេះ។

"ន៎៎ែ.....ឆាប់ងេីបឡេីងចង់ដេកដល់ស្មេីរណាទៀត" សម្តីគ្រគោះបោះបោករបស់រាងក្រាស់ដាស់អ្នកជាប្រពន្ធដែលបានគេងលក់នៅលេីឡានកៅអីខាងក្រោយ ចំណែកម៉ូរីវិញត្រូវបានរាងក្រាស់ជូនទៅcondoរួចរាល់ហេីយ។

"អឹម....ដល់ហេីយហេស៎៎ជុង" រាងតូចក្រហឹមនៅបំពង់កបន្តិចនិងបេីកភ្នែកឡេីងទាំងមមីមមេីរដោយសារគេងមិនទាន់ឆ្អែត។

រាងក្រាស់មិនតបក៏ចុះពីលេីឡានហេីយដេីរចេញទៅបាត់ រាងតូចក៏ប្រញ៉ាប់បេីកទ្វាឡានចុះមកតាមក្រោយ។

"សួស្តីលោកប្រុស អ្នកប្រុស" អ្នកបម្រើគ្រប់គ្នានិងម៉ែដោះក៏ចេញមកទទួលចៅហ្វាយ និងអោនក្បាលគោរពបន្តិច។

"សួស្ដីគ្រប់គ្នា" រាងតូចតបទៅទាំងញញឹុមខុសពីអ្នកជាស្វាមីដែលធ្វេីមុខមាំមិនខ្ចីតបហេីយក៏ដេីរទៅមុនបាត់។

"ដេីរលេងសប្បាយទេអ្នកប្រុស" ម៉ែដោះសួរទៅរាងតូចឯរាងតូចគ្រាន់តែលឺបែបនេះក៏ធ្លាក់ស្នាមញញឹមបន្តិច។

"ក៏...សប្បាយខ្លាំងណាស់ម៉ែដោះហិហិ" រាងតូចប្រឹងនិយាយបន្លប់សេីចលឹបភ្នែកយ៉ាងគួរឲ្យស្រលាញ់ចំពោះគ្រប់គ្នា។

"ល្អណាស់អញ្ចឹង មែនហេីយពួកនាងទៅយកឥវ៉ាន់អ្នកប្រុសទុកទៅ"

"ច៎៎ា" និយាយចប់ម៉ារ៉ា និងម៉ារៀហ៍ក៏ដេីរចេញទៅ។

"អ្នកប្រុសឡេីងទៅសម្រាកសិនទៅបន្តិចទៀតខ្ញុំរៀបចំអាហារថ្ងៃត្រង់ជូន"

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now