Episode 18

2.9K 245 8
                                    

ពេលព្រឹកព្រលឹមពន្លឺជ្រៀតចូលតាមចន្លោះបង្អួចទៅប៉ះនឹងផ្ទៃមុខតូចច្រមិច រាងតូចច្រឡឹងដែលកំពុងតែគេងលក់ម្នាក់ឯងនៅលេីគ្រែដោយមានអាក្រាតកាយមានត្រឹមភួយបិទបាំងត្រឹមចង្កេះប៉ុណ្ណោះ។ កម្លោះតូចចាប់ផ្តេីមដឹងខ្លួនដោយសារតែមានការរំខានពីពន្លឺព្រះអាទិត្យក៏ចាប់បេីកភ្នែកដោយធ្មិច2-3ដងដេីម្បីឲ្យសាំុ។

"អ៊ួយ!!" គ្រាន់តែកម្រេីកខ្លួនភ្លាមភាពឈឺចាប់ក៏បញ្ចេញរិទ្ធពាសពេញខ្លួនជាពិសេសត្រង់ចំណុចសំខាន់ វាឈឺដូចគេហែកហេីយផ្សាក្រហាយងំ ព្រោះតែអ្នកជាស្វាមីដែលមិនបញ្ធូរដៃឲ្យខ្លួនសោះកាលពីយប់មិញ។

"គាត់ទៅណាបាត់ទៀតហេីយ?" រាងតូចប្រឹងងេីបអង្គុយទាំងត្រដាបត្រដួលឈឺផ្សាពេញខ្លួនហេីយក៏ងាករកមេីលជនបង្ករកាលពីយប់មិញ នៅក្នុងបន្ទប់ក៏មិនមាន មេីលទៅក្នុងបន្ទប់ទឹកក៏ចំហរមានន័យថាគេមិនបាននៅទីនេះឡេីយ។ គ្រាន់តែគិតរឿងយប់មិញដែលស្វាមីធ្វេីដាក់ខ្លួនទាំងរំលោភយ៉ាងព្រៃផ្សៃទាំងមេីលងាយសប់បែបយ៉ាងហេីយព្រឹកឡេីងក៏បាត់ឈឹងទឹកភ្នែកក៏ហូរមកម្តងទៀតពីកែវភ្នែកមូលក្រឡង់ អារម្មណ៍ឈឺចាប់ពឺតផ្សាពេញដេីមទ្រូង!! នេះគេត្រូវយំរាល់ថ្ងៃមែនទេ តាំងពីថ្ងៃដែលរៀបការមកជីវិតគេប្រែប្រួលទាំងស្រុង ធ្លាប់តែមានអ្នកម៉ាក់លោកប៉ាមេីលថែថ្មាក់ថ្នម ភាពសប្បាយរីករាយក្នុងគ្រួសារ ស្នាមញញឹមដែលធ្លាប់មានទាំងប៉ុន្មានពេលនេះវាត្រូវជំនួសមកវិញនូវទឹកភ្នែករាល់ថ្ងៃ!!!

បន្ទាប់ពីយំអស់ចិត្តថេហ្យុងក៏ប្រឹងងេីបពីលេីគ្រែទាំងឈឺចាប់ពេញមួយរាងកាយ ដេីរទៅបន្ទប់ទឹកសម្អាតខ្លួនទាំងញ័រជេីងតតាត់ ទម្រាំដេីរទៅដល់។ មកដល់គេក៏បានបេីកទឹកក្តៅឧណ្ឌៗដាក់ក្នុងអាងហេីយត្រាំមួយសន្ទុះធំដេីម្បីរំសាយអារម្មណ៍ឈឺចាប់ខ្លះៗ។

40នាទីក្រោយមកការសម្អាតខ្លួនក៏បានរួចរាល់រាងតូចក៏បេីកវ៉ាលីយកសម្លៀកបំពាក់រលុងៗមួយកំផ្លេមកផ្លាស់ដោយមានខោសត្រឹមជង្គង់និងអាវយឺតពណ៍សមួយតែចំណុចពិសេសនៅតែឈឺផ្សាមិនទាន់បាត់ហេីយ ជេីងក៏នៅតែញ័រ។ ក្រោយពីរៀបចំខ្លួនរួចថេហ្យុងក៏បានចុះមកខាងក្រោមដេីម្បីទទួលទានអាហារពេលព្រឹកនៅជាន់ក្រោមនៃសណ្ឋាគារដូចកាលពីល្ងាចមិញដែរ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Место, где живут истории. Откройте их для себя