Episode 42

3.3K 272 85
                                    

បន្ទាប់ពីដេីរចេញពីតុអាហារនាយក្រាស់ក៏បានបីរាងតូចចូលមកដល់ក្នុងបន្ទប់ហេីយដាក់គេគេងទៅលេីគ្រែថ្នមៗ។ កាយវិការមួយនេះកំពុងជ្រាបចូលដល់ចរន្តបេះដូងថេហ្យុងបណ្តាលឲ្យមានអារម្មណ៍រំភេីបកក់ក្តៅនឹងទង្វេីរមួយនេះជាខ្លាំង។

"ដេកនៅទីហ្នឹងហេីយយេីងទៅងូតទឹកសិនបន្តិចទៀតម៉ែដោះយកស៊ុបមកហេីយ" មុននឹងដេីរចូលបន្ទប់ទឹកដេីម្បីសម្អាតខ្លួននាយក៏ឈ្លៀតផ្តែផ្តាំរាងតូចជាមុន។

"បាទ" នាយតូចញញឹមឡេីងយ៉ាងកក់ក្តៅពេលទទួលបានអារម្មណ៍ដែលនាយកំពុងផ្តល់ឲ្យ តេីគេយល់សប្តិមែនទេ? ព្រះអេីយពិតជាមិនគួរឲ្យជឿថានាយអាចនិយាយល្អមកកាន់ខ្លួនបានបែបនេះទាល់តែសោះ។

ក្រោយពីជុងហ្គុកចូលបន្ទប់ទឹកបាត់នាយតូចក៏ក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រេហេីយក៏អង្អែលពោះដែលកំពុងមានដុំឈាមមួយដុំកំពុងលូតលាស់នោះទាំងសប្បាយចិត្ត ភ្លេចអស់នៅរឿងរ៉ាវដែលធ្លាប់បានកេីតឡេីងកន្លងមក។

"កូនគិតថាថ្ងៃនេះប៉ារបស់កូនយ៉ាងម៉េចដែរ? ហឹម..ពេលនេះអាប់ប៉ាមានក្តីសុខខ្លាំងណាស់កូនមានអារម្មណ៍បែបហ្នឹងទេ?" នាយតូចញញឹមនិយាយស្រាលៗ ថ្ងៃនេះអាការៈរាងក្រាស់ហាក់ប្លែកតាំងពីដេីមមកសូប្បីតែមុខគេមិនដែលនឹងមេីលមុខខ្លួនផងថ្ងៃនេះតេីចម្លែកអីបែរជាចេះសួរនាំថែមទាំងបីគេមកបន្ទប់ទៀត បេីបានតែបែបនេះរាល់ថ្ងៃតេីល្អប៉ុណ្ណាទៅ?!

តុក...តុក....

ក្រាក....

សម្លេងគោះទ្វារនៅមុខបន្ទប់ក៏បន្លឺឡេីងស្របពេលដែលទ្វារបន្ទប់ទឹកក៏បេីកដូចគ្នា។

"នៅហ្នឹងហេីយចាំយេីងទៅបេីក" ជុងហ្គុកដែលទេីបចេញពីបន្ទប់ទឹកក៏និយាយបង្អក់ដំណេីររាងតូចដែលបម្រុងនឹងចេញចុះបេីកទ្វារនោះ។

"លោកប្រុសនេះស៊ុប"

"អរគុណ"

ក្រឹប....

ក្រោយពីយកស៊ុបពីអ្នកបម្រេីរួចរាល់នាយក៏កាន់សម្តៅយកមកកាន់រាងតូចដែលកំពុងអង្គុយចាំលេីគ្រែ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now