Episode 39

3K 276 73
                                    

ព្រឹកថ្មី.....

ស្នាមញញឹមស្រាលៗរំលេចលេីបបូរមាត់ផ្កាឈូករបស់រាងតូច ព្រោះតែបេីកភ្នែកភ្លាមក៏ឃេីញមុខមនុស្សប្រុសជាទីស្រលាញ់មុនដំបូងគេបង្អស់។ នាយតូចលេីកដៃអង្អែលថ្ពាល់នាយថ្នមៗខ្លាចសាមីខ្លួនគេដឹង កែវភ្នែកមូលក្លំសម្លឹងមេីលពោរពេញទៅសេចក្តីស្នេហាដែលមិនអាចវាស់បាន។

"ទោះជាអូនមិនមែនជាមនុស្សដែលបងស្រលាញ់ពិតមែនតែអូនសុំត្រឹមរស់នៅក្បែរបែបនេះ មេីលឃេីញបងរាល់ថ្ងៃក៏អូនអស់ចិត្តដែរ សុំទោសណាដែលអូនស្រលាញ់បង អូនដឹងថាបងធុញមិនពេញចិត្តនឹងវត្តមានរបស់អូនតែអូនសុខចិត្តធ្វេីជាមនុស្សអាត្មានិយមមិនដឹងមិនលឺឲ្យតែបាននៅជិតបង ទោះជាបងស្អប់អូនឬមានអ្នកណាក៏ដោយសូមត្រឹមតែកុំដេញអូនចេញពីជិវិតបងតេីបានទេ អូនសុខចិត្តទ្រាំគ្រប់យ៉ាង" ពាក្យសម្តីចេញបីបេះដូងបរិសុទ្ធតែមិនអាចហារស្តីចេញមកខាងក្រៅបានបានត្រឹមនិយាយនៅក្នុងចិត្តទាំងពឺតផ្សា ទឹកភ្នែកមួយតំណក់ក៏ស្រក់មកដោយស្ងៀមស្ងាត់វាជាទឹកភ្នែកដែលពោរពេញទៅដោយសេចក្តីឈឺចាប់ដែលមិនអាចកាត់ថ្លៃបានគ្មានអ្នកណាអាចយល់ពីវាបានឡេីយ។

Skip.....

"អរុណសួស្តីអ្នកទាំងអស់គ្នា" រាងតូចនិយាយទៅម៉ែដោះនិងអ្នកបម្រេីស្រី2នាក់ទៀតដែលកំពុងចម្អិនអាហារ។

"អរុណសួស្តីអ្នកប្រុស" គ្រប់គ្នាក៏ឆ្លេីយទៅវិញ។

"មានអីឲ្យខ្ញុំជ...អ៊ួក" មិនទាន់បានបញ្ចប់ប្រយោគផងរាងតូចក៏ខ្ទប់មាត់រកក្អួតព្រោះតែក្លិនអាហាររសាត់មកប៉ះច្រមុះ នាយតូចរត់យ៉ាងលឿនសម្តៅទៅបន្ទប់ទឹកធ្វេីឲ្យគ្រប់គ្នាបារម្ភជាខ្លាំង។

អ៊ួក..អ៊ួក...

"អ្នកប្រុសតូចមិនអីទេហេស៎៎" ម៉ែដោះដែលរត់ទៅតាមពីក្រោយចូលទៅជួយរឹតខ្នងរាងតូចសួរទៅទាំងក្តីបារម្ភ។

"អ៊ួក..ម៉ែដោះចេញសិនទៅខ្..ខ្ញុំមិនអីទេ....អ៊ួក" រាងតូចនិយាយទាំងមុខឈ្ងោកនឹងចានបង្គន់នៅឡេីយ ម៉ែដោះលឺបែបនេះក៏មិនហ៊ានទៅណាឆ្ងាយឡេិយគាត់នៅឈរចាំនៅមុខបន្ទប់ទឹកតែម្តង។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now