Episode 20

3K 223 18
                                    

ការដេីរលេងកម្សាន្តរបស់អ្នកទាំង3ក៏បានបញ្ចប់នាពេលថ្ងៃត្រង់ វាជាការដេីរដោយផ្អែមល្ហែមនិងរីករាយបំផុតសម្រាប់គូរសង្សារមួយគូរនោះតែវាជាការចងចាំដ៏អាក្រក់និងឈឺចាប់បំផុតសម្រាប់រាងតូចថេហ្យុង។ អ្នកណាមិនឈឺប្តីបណ្តេីរស្រីនៅនឹងមុខទុកខ្លួនចោលឲ្យដេីរតាមត្រុកៗដូចអ្នកបម្រេីដេីរតាមម្ចាស់!!!

"ជុងពួកយេីងទៅញាំុបាយថ្ងៃទៅអូនឃ្លានហេីយ" ម៉ូរីងេីយមុខមកនិយាុជាសង្សារដែលកំពុងដេីរកៀកដៃគ្នាដោយធ្វេីទឹកមុខគួរឲ្យស្រលាញ់ថែមទៀត។

"បាទ អូនសម្លាញ់" សម្តីដ៏សែនពិរោះមួយនេះគេតែងតែប្រេីជាមួយសង្សារតែសម្រាប់ប្រពន្ធវិញត្រគោះបោះបោកមិនឈប់។

ឯរាងតូចមិនអាចហារស្តីអ្វីបានត្រឹមដេីរតាមពួកគេពីក្រោយនេះឯង!!!

Skip......

"នេះ ញាំុឲ្យច្រេីនៗទៅអូនសម្លាញ់" ជុងហ្គុកនិយាយខណៈបកបង្គារដាក់ចានឲ្យម៉ូរីយ៉ាងយកចិត្តទុកដាក់។

"អរគុណបងសម្លាញ់"

"ន៎ែ នៅអង្គុយឆ្កឹះបាយដល់ណាម៉េចមិនញាំុទៅ" ប្រាប់ហេីយថាភាសាផ្អែមល្ហែមរាងក្រាស់ប្រេីតែជាមួយសង្សារប៉ុណ្ណោះសម្រាប់ប្រពន្ធមិនដែលនិយាយពិរោះយ៉ាងម៉េចទេ!!

"ប..បាទ" រាងតូចឆ្លេីយរដាក់រដុបព្រោះគេពិតជាខ្លាចនឹងខ្សែភ្នែកកំណាចមួយគូរនោះខ្លាំងណាស់ ថែមទាំងតឹងទ្រូងនិយាយមិនចង់ចេញព្រោះតែសកម្មភាពដែលកំពុងកេីតឡេីងនេះផង។

ទីបំផុតការបរិភោគអារហារដ៏សែនតឹងទ្រូងមួយពេលនេះក៏បានបញ្ចប់ រាងក្រាស់ក៏ប្រាប់នាងក្រមុំឲ្យទៅសម្រាកសិនចាំពេលល្ងាចចាំខ្លួននាំដេីរលេងត ឯខ្លួនក៏ចង់សម្រាកដែរតែនៅក្នុងបន្ទប់ជាមួយប្រពន្ធដោយយកលេសថាចង់ងូតទឹកផ្លាស់ខោអាវផង។

ក្រាក.....
ភឹម....

ក្រោយពីដល់បន្ទប់ភ្លាមរាងក្រាស់ក៏ទម្លាក់ខ្លួនគេងទៅលេីគ្រែភ្លាម។

"ជុង សម្អាតខ្លួនសិនទៅដេីរលេង1ព្រឹកហេីយអាចនឹងបែកញេីស" សម្លេងតូចឆ្មារនិយាយទៅកាន់ប្តីដោយឈរនៅជិតគ្រែ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now