Episode 3

2.9K 199 0
                                    


___ពេលយប់___

"ជុងនេះកូនទៅណាទៀតហេីយ" លោកស្រីហាន់ណាក្រោយពីក្រលេកឃេីញកូនប្រុសខ្លួនតែងហំហួនមេីលទៅនាយប្រាកដជាចេញទៅខាងទៅទៀតហេីយទេីបប្រញ៉ាប់សួរ។

"កូនទៅក្លឹបអាយ៉ុនហេីយ ម៉ាក់មិនចាំបាច់ចាំកូនទេ" បញ្ចប់ប្រយោគនាយក៏ដេីរសម្តៅទៅឡានដែលមានមនុស្សជំនិតចាំបេីកទ្វារឲ្យស្រាប់។

"យ៉ាប់មែនកូននេះ" លោកស្រីហាន់ណាក្រវីក្បាលនឹងចរិកកូនប្រុសយ៉ាងខ្លាំង ចរិកមិនកែសោះ។

"ជុងគេទៅណាទៀតហេីយអូន" លោកJeon សួរទៅប្រពន្ធដែលលោកទេីបតែចេញពីបន្ទប់ធ្វេីការមក។

"គេទៅក្លឹបក្មួយយ៉ុនហ្គី"

"ហេីុយ...អាកូនម្នាក់នេះពិបាកនិយាយគ្នាមែន បងសង្ឈឹមថាក្មួយថេហ្យុងនឹងបង្រ្កាប់ចរិកអត់ប្រយោជន៍របស់គេចោលចុះ"

"អូនក៏សង្ឈឹមបែបនេះដែរ"

___YG Night Club___

ភ្លេីងពណ៍ខ្លែងខ្វាត់សម្លេងតន្រ្តីរន្ថេីនដែលបណ្តាលឲ្យមនុស្សគ្រប់គ្នាហាក់ឈ្លក់វង្វេង មិនខ្វល់នឹងអ្វីទាំងអស់ អ្នកខ្លះអោបថេីបគ្នាកណ្តាលវាលគ្មានខ្មាស់នឹងអ្នកជុំវិញខ្លួនឡេីយ។ឯអ្នកខ្លះទៀតអង្គុយផឹកស្រាហាក់ខូចចិត្តត្រហោរយំមិនខ្វល់អ្វី មនុស្សផ្សេងទៀតក៏រាំរែងសប្បាយគ្មានទុក្ខកង្វល់។ ងាកមកមេីលកម្លោះសង្ហារជាទីប្រាថ្នារបស់ស្រីគ្រប់រូបJeon Jungkookវិញអកស្រាដូចផឹកទឹកក្រូចហាក់ស្មុគស្មាញក្នុងចិត្តជាខ្លាំង។

"អីយ៉ា....នេះលោកប្រុសJeon Jungkook មានរឿងអីមិនសប្បាយចិត្តទៅទេីបអង្គុយផឹកបែបនេះ" កម្លោះសង្ហារសម្បុរសខ្ពស់ស្រឡះដេីរសម្តៅមកតុរាងក្រាស់ដែលមាននាមជាមិត្ត ហេីយនាយម្នាក់នោះគឺMin Yoongi ហៅក្រៅSuga នាយជាម្ចាស់ក្លឹបនេះ។ មិនមែនត្រឹមជាម្ចាស់ក្លឹបនោះទេនាយជាម្ចាស់ក្រុមហ៊ុនលក់ឡានយ៉ាងធំចំកណ្តាលទីក្រុង ហេីយនាយម្នាក់នេះក៏ជាម៉ាហ្វៀរដូចកម្លោះJungkookផងដែរ នាយទាំង2គឺជាមិត្តសម្លាញ់នឹងគ្នាអាចនិយាយថាជាមិត្តស្លាប់រស់។

"យ៉ាងមិចផឹកមិនបានឬ" នាយជុងហ្គុកតបទៅមិត្តវិញទាំងសម្លក់។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now