Episode 28

2.5K 222 48
                                    

1ខែក្រោយមក(កាត់ៗទៅអ្នកអេីយ😂)

រយៈពេល1ខែពិតជាលឿនខ្លាំងត្រឹមមួយពព្រិចភ្នែកសោះក៏ហួសបាត់ទៅហេីយតែសម្រាប់រាងតូចថេហ្យុងមិនបានមានអារម្មណ៍ថាលឿននោះឡេីយវាហាក់ដូចជានរកមួយសម្រាប់គេអញ្ចឹងត្រូវរ៉ាប់រងការងារក្នុងផ្ទះសព្វគ្រប់ស្ទេីតែគ្មានពេលសម្រាក គិតមេីលទៅភូមិគ្រឹះមួយទាំងមូលត្រូវបោសជូតរាល់ថ្ងៃមិនត្រូវខាន វាមិនមែនតូចឯណាសម្អាតម្នាក់ឯងហាមមានអ្នកជួយនៅត្រូវធ្វេីការងារផ្សេងៗទៀត និយាយរួមពេលនេះគេដូចជាអ្នកបម្រេីម្នាក់អញ្ចឹង!! សួរថាហេតុអីបានជាគេមិនលែងលះ មិនប្រាប់ម៉ាក់ប៉ាគេ? ព្រោះពេលនេះលោកគីមកំពុងឈឺសម្រាកនៅពេទ្យក្រៅប្រទេស លោកស្រីគីមតែងនិយាយថាគាត់ទុកចិត្តជុងហ្គុកឲ្យមេីលថែខ្លួនព្រោះនាយជាមនុស្សល្អ សូមឲ្យថេហ្យុងបេីលចិត្តស្រលាញ់ប្តីឲ្យច្រេីនយ៉ាងណាជុងហ្គុកគេជាមនុស្សតែម្នាក់ដែលអាចឲ្យថេហ្យុងប្រេីជីវិតរួមរហូតទៅ បែបនេះទេីបគេមិនចង់ឲ្យម៉ាក់គេខកបំណងមិនចង់ឲ្យប៉ាគេកាន់តែពិបាកចិត្តពេលកំពុងតែឈឺ ទេីបទ្រាំមិនហ៊ានប្រាប់នរណាសុខចិត្តទ្រាំតែម្នាក់ឯង។

ចំណែកឯជុងហ្គុកពេលនេះវិញនាយក៏កាន់តែធ្វេីបាបរាងតូច ថ្ងៃខ្លះបង្អត់បាយគេពេញ1ថ្ងៃក៏មាន មេីលងាយសព្វគ្រប់បែបយ៉ាងមិនឲ្យតម្លៃគេសូម្បីបន្តិច មិនឲ្យចេញទៅក្រៅទាំងអស់ ថ្ងៃខ្លះបាយម្ហូបក៏ចាក់ចោលបោកចានបោកឆ្នាំង មិនសូវចូលផ្ទះ។ នេះហេីយជាជុងហ្គុកដ៏ល្អដែលម៉ាក់តូចនិយាយ!!! ចំណែកម៉ូរីក៏តោងនាយស្អិតមិនខ្វល់ថាប្រពន្ធគេនៅឬមិននៅក៏ដោយ។

ប្រាវ.....

សម្លេងបែកចានរំពងពេញភូមិគ្រឹះព្រោះតែស្នាដៃអ្នកជាប្តីនេះឯង...

"ធ្វេីម្ហូបសីុមិនកេីត!!!ឯងកាន់តែយ៉ាប់ពី1ថ្ងៃទៅ1ថ្ងៃហេីយ យ៉ាងមិចខ្ជិលហេស៎៎" សម្លេងស្រែកគំហកទាំងព្រឹកព្រលឹមពីមាត់អ្នកជាប្តីទៅកាន់ប្រពន្ធខ្លួនដែលកំពុងឈរយំញ័រខ្លួនទទ្រេីតអោនមុខចុះមិនហ៊ានមេីលមុខនាយ ចំណែកអ្នកបម្រេីក៏មិនហ៊ានជួយអ្វីឡេីយបានត្រឹមអាណិតថេហ្យុងប៉ុណ្ណោះ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now