Episode 25

2.7K 296 18
                                    

ភូមិគ្រឹះថេហ្គុក.....

"អ្នកប្រុសទុកឲ្យខ្ញុំធ្វេីវិញ" ម៉ារ៉ានិយាយដោយហុចដៃចង់យកកន្រ្តក់ខោអាវដែលនាយតូចបោកហេីយយកទៅហាលជំនួសតែគេមិនព្រមប្រលែងសោះ នេះនាងហាមថាកុំឲ្យធ្វេីខោអាវចាំនាងជាអ្នកដាក់បោកតែគេនៅចចេសចង់ធ្វេីមិនឈប់។

"ខ្ញុំប្រាប់បងហេីយខ្ញុំអាចធ្វេីបាន នៅតែហាលប៉ុណ្ណោះបងមានធ្វេីទៅធ្វេីចុះ ណាខ្ញុំចង់ធ្វេីវា ណាៗ..." រាងតូចនិយាយដោយទឹកអង្វរថែមចរិកគួរឲ្យស្រលាញ់ទៀត បែបនេះបដិសេធម៉េចនឹងបានទៅលោកអេីយ ខ្នាញ់ណាស់!

"អ្ហា៎៎ៗ ក៏បានអញ្ចឹងអ្នកប្រុសធ្វេីចុះតែចាំខ្ញុំជួយហាលឲ្យឆាប់ហេីយ ក្រែងអ្នកប្រុសចង់ធ្វេីអាហារថ្ងៃត្រង់ឲ្យលោកប្រុសហេស៎៎ នេះជិតថ្ងៃហេីយណា"

"មែនហេីយខ្ញុំភ្លេចឲ្យឆឹង អញ្ចឹងបងជួយខ្ញុំក៏បានដែរ ឆាប់ហេីយ លឿនៗទៅ"

"ច៎៎ាៗ"

Skip......

ភូមិគ្រឹះផាក.....

"ម៉ាក់អេីយម៉ាក់ ហ្ហឹកៗ" រាងតូចជីមីនដេីរចុះពីបន្ទប់មកទាំងទន្រ្ទាំជេីងហេីយពេបមាត់បញ្ចេញសម្លេងយំហិុហុិដាក់គេដាក់ឯងដូចក្មេងយំទាបៅ!!

"មីននី កេីតអីកូនម្តាយម៉េចក៏យំ មកម៉ាក់មកកូនសម្លាញ់" លោកស្រីផាកដែលកំពុងធ្វេីម្ហូបនៅផ្ទះបាយក៏ប្រញ់ាប់ចេញមកព្រោះលឺសម្លេងកូនមាសកូនពេជ្រយំទន្រ្ទាំជេីងចង់ផ្អេីលផ្ទះទៅហេីយ....

"ម៉ាក់ ហឹុកៗ" គ្រាន់តែឃេីញម្តាយភ្លាមរាងតូចក៏រត់ទៅអោបគាត់យំទាំងគ្មានទឹកភ្នែកមួយតំណក់សោះ!!

"កេីតអីកូន ប្រាប់ម៉ាក់មកអ្នកណាធ្វេីបាបកូន" លោកស្រីផាកអោបកូនជាប់ដេីមទ្រូងអង្អែលខ្នងតិចដេីម្បីលួងលោម។

"ម៉ាក់ កូនអផ្សុក" រាងតូចងេីយមុខចេញពីទ្រូងគាត់ពេបមាត់ច្រវ៉ាបដាក់គាត់ ព្រះអេីយស្មានតែមានរឿងអីគ្រាន់តែអផ្សុកសោះក៏យំផ្អេីលគេឯងគ្រប់គ្នា នេះសំណាងហេីយដែលគាត់មានកូនតែមួយហ្នឹងចុះបេីមាន2-3ចរិកបែបនេះគាត់ប្រាកដជាស្លាប់មុនអាយុមិនខានទេ!!!

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now