Episode 17

2.9K 186 6
                                    

Seoul___

ងាកមកមេីលនៅឯទីក្រុងឯណេះវិញ ទោះបីជាពេលយប់ក្តីតែពន្លឺឆ្វែងឆ្វាតបំភ្លឺពេញផ្លូវ។ នៅតាមទន្លេហាននាពេលនាត្រីមានមនុស្សជាច្រេីនកុះកកំពុងតែដេីរកម្សាន្ត សម្លេងសេីចក្អាកក្អាយ ទឹកមុខញញឹមញញែមរំសាយអស់នូវទុក្ខកង្វល់ទាំងឡាយឲ្យបានធូរស្បេីយក្រោយចំណាយពេលទៅលេីការងារស្ទេីរតែពេញមួយថ្ងៃ។ ក្នុងនោះផងដែរយេីងក៏ឃេីញមានកម្លោះសង្ហារសម្បុរសេជាមួយនិងក្មេងប្រុសតូចច្រឡឹងកំពុងតែដេីរលេងតាមផ្លូវមេីលគេមេីលឯង។

"លោក ខ្ញុំចង់ញាំុស្ករសំឡីនោះ" រាងតូចជីមីននិយាយឡេីងហេីយទៅអង្រួនដៃនាយសង្ហារសូហ្គារួចក៏ចង្អុរទៅកាន់កន្លែងលក់ស្ករសំឡីដូចជាកូនកំពុងសុំឪពុកឲ្យទិញរបស់ញាំុឲ្យអញ្ចឹង។ ត្រូវហេីយអ្នកកម្លោះទាំង2នេះគឺគូរYoonmin យេីងហ្នឹងឯង ថ្ងៃនេះអាកាសធាតុល្អដែលកម្លោះសង្ហារយេីងសុខៗស្រាប់នឹកចង់បបួលក្មេងដែលខ្លួនបានដេីរបុកឲ្យជ្រុះការ៉េមកាលពីយប់ម្សិលមិញមកដេីរលេង។ ក្នុងការបបួលដេីរលេងគ្មានអ្វីពិបាកទេគ្រាន់តែរាងក្រាស់និយាយថាប៉ាវញាំុគ្រប់យ៉ាងដែលរាងតូចចង់ បែបនេះកម្លោះតូចល្មោភញាំុជាពិសេសរបស់ហ្វីៗបែបនេះគឺមិនប្រកែកស្រាប់ហេីយ។

"ទេីបតែញាំុសាច់អាំងអស់ហេីយនៅញាំុការ៉េមអស់2ដេីមទៀតឥឡូវចង់ញាំុស្ករលំឡីទៀត???ឯងជាជ្រូកមែនទេហាស៎៎"សូហ្គាសួរដោយភ្ញាក់ផ្អេីល ត្រូវហេីយជីមីនញាំុអស់មិនតិចទេទៅញាំុសាច់មុននេះសូហ្គាញាំុបានតិចបំផុតទាំងដែលអាហារត្រូវជីមីនកម្មង់មកឡេីងពេញតុនៅហៅថែមពេលអស់ទៀត!!! ញាំុហេីយក៏ទារទិញការ៉េមញាំុអស់2ដេីមទៀត ហេីយឥឡូវទារទិញស្ករសំឡីស្អីទៀតហេីយ!? ចំមែនក្មេងនេះញាំុមិនចេះឆ្អែតសោះតែកុំមេីលរាងដូចឈេីចាក់ធ្មេញ។

"យ៉ាងមិច!!!មាត់ខ្ញុំតេី ក្រែងលោកថាប៉ាវខ្ញុំហេស៎៎យ៉ាងមិចខ្ញុំញាំុប៉ុណ្ណឹងសោះលោកខ្លាចធ្លាក់ខ្លួនក្ររហាមហេស៎៎?" ជីមីនប្រកែកម៉ាត់ៗងេីយសម្លក់មនុស្សមាត់ធំ ក្រែងថាប៉ាវគេមកញាំុអីហេស៎៎?តែពេលមកគ្រាន់តែញាំុបន្តិចសោះរអ៊ូដែរ~,~

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now