Episode 34

3K 234 54
                                    

ងឺត...
សម្លេងហ្រ្វាំងឡានបញ្ឈប់សឹងតែផ្អេីលអស់មនុស្សលោក នាយសង្ហារចុះពីលេីឡានដោយទឹកមុខកំណាចសម្តៅចូលទៅភូមិគ្រឹះយ៉ាងលឿន

"អាក្មេងនោះនៅឯណា" សម្លេងដូចរាជសីកែវភ្នែកក្រហមតែតស្រែកសឹងបែកភូមិគ្រឹះអ្នកបម្រេីនិងម៉ែដោះម្នាក់ៗភ័យឡេីងស្លេកមុខទៅហេីយ

"គឺ..អ្នកប្រុសមិនទាន់មកដល់ទេ" ម៉ែដោះអោនមុខចុះសម្លេងញ័ៗព្រោះតែភ័យតាំងពីមកនៅទីនេះមិនដែលឃេីញរាងក្រាស់ខឹងដល់ថ្នាក់នេះទេ នេះមានរឿងអីបានជានាយខឹងខ្លាំងបែបនេះ

"ពេលវាមកដល់ឲ្យឡេីងទៅរកយេីងនៅក្នុងបន្ទប់ភ្លាម" និយាយចប់នាយដេីរតាំងៗទៅខាងលេី ម៉ែដោះនិងអ្នកបម្រេីម្នាក់ៗរឹតទ្រូងស្ទេីរតែស្ទះហេីយ មកដល់ស្រែកសម្លុតយកគ្នាបែបនេះមិនភ័យទេីបចម្លែកសឹងតែរាគរោមដាក់ខោទៅហេីយ

មូលហេតុដែលជុងហ្គុកមមកដល់ផ្ទះបានមុនព្រោះតែក្រុមហ៊ុនមិនសូវឆ្ងាយហេីយនាយបេីកលឿនសឹងតែហោះទៅហេីយ ចំណែកថេហ្យុងមិនទាន់មកដល់ក៏ព្រោះផ្សារនៅឆ្ងាយពីភូមិគ្រឹះហេីយយ៉ុនវ៉ូក៏បេីកធម្មតាៗ

មួុសន្ទុះក្រោយមករាងតូចក៏មកដល់ដែរ..

"អរគុណលោកហេីយ" ថេហ្យុងនិយាយដោយញញឹមទៅកាន់នាយ ពេលនេះពួកគេមកដល់មុខផ្ទះហេីយ

"មិនអីទេ" នាយតបទៅវិញដោយស្រទន់ ចំណេកថេយ៍ក៏ចាប់ដោះខ្សែក្រវ៉ាត់តែវាតឹងដល់ថ្នាក់ដោះមិនចេញ

"ម៉ោះ ខ្ញុំជួយ" នាយសង្ហារខិតមុខទៅជិតរាងតូចដៃលូកដោះខ្សែរក្រវ៉ាត់ធ្វេីឲ្យមុខអ្នកទាំង2ស្ទេីរតែប៉ះគ្នាទៅហេីយ តែគេមិនដឹងឡេីយថាមានខ្សែរភ្នែកកំណាចមួុយគូរសម្លឹងមកសឹងតែស្លរឈាមហេីយ

"អរគុណហេីយ"

"បាទ"

"អញ្ចឹងខ្ញុំលាសិនហេីយលោក អរគុណម្តងទៀតបេីកបរប្រយ័ត្នប្រយែងផង"

"បាទ"និយាយចប់រាងតូចក៏ចុះពីលេីឡានកាន់ឥវ៉ាន់ចូលទៅភូមិគ្រឹះបាត់ទុកឲ្យអ្នកកម្លោះខាងនេះញញឹមមេីលដំណេីរគេតែម្នាក់ឯង

"ហេីុយ..អាវ៉ូគេមានប្តីហេីយ ឈប់គិតទៅ" យ៉ុនវ៉ូទះមុខខ្លួនឯងតិចៗឲ្យស្វាង ត្រូវហេីយថេយ៍មានប្តីហេីយកុំគិតផ្តេសផ្តាសប្រយ័ត្នបែកក្បាល តែធ្វេីមិនបានទេរបស់តែទុកប្រហែសគេយកហេីយកុំខឹងគេឲ្យសោះ

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now