Episode 4

3K 207 3
                                    


"អាwon អឹក.....លែងយេីង អឹម...យេីងចង់ផឹកទៀត" នាយក្រាស់និយាយទាំងង្ងួៗគ្មានសតិព្រោះពេលនេះជាតិសូរាកំពុងវាយលុកពេញខ្លួនអស់ហេីយ។

"ហេីុយ.....ចៅហ្វាយយ៉ាប់ណាស់ផឹកខ្លួនឯងសោះមកអំពុលទុក្ខដាក់ខ្ញុំទៅកេីត" នាយHyungwonដែលជាជំនិតរបស់រាងក្រាស់ពោលពេលគ្រាចៅហ្វាយខ្លួនបណ្តេីររអ៊ូបណ្តេីរ ព្រោះរាងក្រាស់ស្រវឹងលែងដឹងខ្យលអីហេីយ។

ក្រាក......

"ដឹប..... ហត់ណាស់លោកអេីយ...ចៅហ្វាយនេះធ្ងន់មិនធម្មតាមែន" ក្រោយពីនាយវុនដាក់ចៅហ្វាយខ្លួនដល់លេីគ្រែក្នុងបន្ទប់ហេីយនាយក៏ចាប់ផ្តេីមដោះ ស្បែកជេីង ស្រោមជេីង និងសម្លៀកបំពាក់នៅសល់តែខោខ្លី1ប៉ុណ្ណោះ រួចក៏ទៅយកទឹក1ចានដែកនិងកន្សែង1ដេីម្បីជូតសម្អាតខ្លួនឲ្យរាងក្រាស់។វាជារឿងធម្មតាទៅហេីយនាយវុនតែងតែដោះសម្លៀកបំពាក់និងជូតសម្អាតខ្លួនឲ្យនាយក្រាស់រាល់ពេលនាយស្រវឹងរហូត។

"ពេលចៅហ្វាយការប្រពន្ធ អាវុននឹងមិនបាច់ហត់មេីលថែជូតខ្លួនឲ្យចៅហ្វាយទៀតទេ ហិហិ...ហេីុយ....គ្រាន់តែគិតក៏ធូរចិត្តដែរ" នាយវុនជូតបណ្តេីរនិយាយសេីចបណ្តេីរ ត្រូវហេីយពេលនាយការរួចការងារមេីលថែនាយគឺប្រពន្ធនាយគឺជាអ្នករ៉ាប់រងបែបនាយវុនក៏មិនបាច់មានការងារថែមបែបនេះទៀតដែរ។

____ព្រឹកថ្មី____

"អ៊ួយ..ឈឺក្បាលម្ល៉េះ" គ្រាន់តែងេីបពីដំណេកភ្លាមនាយក្រាស់ត្អូញភ្លាមតែម្តង ហ្នឹងហេីយលទ្ធផលផឹកច្រេីន។

"ដោយសារអាក្មេងឡប់នោះបានជាយេីងត្រូវគិតច្រេីនរហូតផឹកច្រេីនបែបនេះ" ហាក!!!!!មិចទៅចឹងវិញ?!!!នៅសុខៗទៅបន្ទោសគេទៅវិញខ្លួនជាអ្នកផឹកដោយខ្លួនឯងសោះ!!!! ក្រោយពីញីក្បាល1សន្ទុះហេីយនាយក៏ទៅសម្អាតខ្លួនដេីម្បីទៅធ្វេីការ នេះវាក៏រាងហួសម៉ោងដែរ តែមិនអីនោះទេនាយជាម្ចាស់ក្រុមហ៊ុនទោះមិនទៅក៏គ្មានអ្នកណាដេញចេញដែរ។

___SKIP___

"ជុងមកញាំុអាហារពេលព្រឹកកូន"
"អត់ទេអ្នកម៉ាក់កូនទោធ្វេីការហេីយ" បញ្ចប់ប្រយោគនាយក៏ដេីរចេញទៅហេីយចូលក្នុងឡានក៏បេីកចេញទៅបាត់។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now