Episode 10

2.8K 192 1
                                    


ជំហានវែងៗបោះចូលមកក្នុងក្រុមហ៊ុនដោយមានការអោនគោរពពីបុគ្គលិកគ្រប់រូប។ ក្រោយពីនាយដេីរចេញទៅបាត់ក៏មានសម្លេងខ្សឹបខ្សាវទៅវិញទៅមកដោយសារតែឆ្ងល់នឹងចៅហ្វាយខ្លួនទេីបតែរៀបការសោះតែប្រញ៉ាប់មកធ្វេីការវិញអីយ៉ាងនេះ។ បុគ្គលិកទាំងគ្មានអ្នកណាស្គាល់កូនក្រមុំនាយឡេីយដឹងត្រឹមថាគេជាមនុស្សប្រុសប៉ុណ្ណោះព្រោះតែកាលពីរៀបការនាយមិនបានហៅនរនណាឲ្យចូលរួមទេក្រៅពីមិត្តជិតស្និត សាច់ញាតិ និងអ្នករកសីុជាមួយគ្នាប៉ុន្មានអ្នកប៉ុណ្ណោះ។ការពិតទៅនាយមិនបានចង់រៀបចំពិធីទេគ្រាន់តែចង់ចុះតែអេតាសីុវិលទៅរួចរាល់ហេីយតែម៉ាក់ប៉ានាយបង្ខំទេីបត្រូវធ្វេី តែពិធីនោះតូចតាចប៉ុណ្ណោះ។

ងាកមកមេីលនៅឯផ្ទះអាពាហ៍ពិពាហ៍ឯណេះវិញនាយតូចកំពុងតែរៀបចំទុកខោអាវនិងរបស់របរប្រេីប្រាស់របស់ប្តីនិងរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ទោះជារឿងពីយប់មិញនៅដិតជាប់ខួរក្បាលក៏គេប្រឹងបន្លប់បំភ្លេចវាចោល។

តុក...តុក
"អ្នកប្រុស លោកប្រុសលោកស្រីមករក" កំពុងរៀបចំឥវ៉ាន់សុខៗម៉ារ៉ាមករកខ្លួនហេីយក៏ប្រាប់ពីមូលហេតុ។

"បងទៅមុនចុះខ្ញុំទៅឥឡូវហេីយ"

"ច៎៎ា" ក្រោយមកនាងតូចក៏ចុះមមកមុនដេីម្បីប្រាប់ទៅមនុស្សចំណាស់ដែលកំពុងចាំ ឯរាងតូចក៏បង្ហេីយការងាទេីបប្រញ៉ាប់ចុះទៅខាងក្រោម។

"ជម្រាបសួរម៉ាក់ក្មេកប៉ាក្មេក" រាងតូចក្រោយពីចុះមកដល់ភ្លាមក៏អោនគោរពមនុស្សចាស់ទាំង2ដោយការគួរសម។

"កូនថេហ៍ អង្គុយមក" ក្រោយពីលឺម្តាយក្មេកហៅហេីយរាងតូចក៏ដេីរទៅអង្គុយលេីសាឡុងជាមួយពួកគាត់។

"ឈប់ហៅប៉ាក្មេកម៉ាក់ក្មេកទៅហៅថាប៉ាម៉ាក់បែបនេះទៅស្រួលជាង" លោកស្រីJeon និយាយដោយអង្អែលក្បាលរាងតូចតិចៗ។

"បាទ"

"ឯណាជុងហ្គុក" លោកJeon ដែលស្ងាត់មាត់នោះក៏សួរឡេីងក្រោយមិនឃេីញកូនប្រុសរបស់ខ្លួនចុះមក។

"មែនហេីយ គេនៅឯណា"

"អឺ...គឺ....គឺ...គាត់..អឺ...ទៅធ្វេីការ...ត្រូវហេីយធ្វេីការ" ដោយសារតែខ្លួនជាមនុស្សមិនចេះកុហករាងតូចឆ្លេីយទៅវិញទាំងរដាក់រដុប បេះដូងលោតស្ទេីរតែចេញមកខាងក្រៅហេីយខ្លាចពួកគាត់ចាប់បាន។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now