Episode 7

2.7K 208 0
                                    


ធ្មិចបេីកៗថ្ងៃរៀបការរបស់នាយកម្លោះJeon Jungkook និងនាយតូចKim Taehyung ក៏បានមកដល់។ រយៈពេល1ខែអ្នកទាំង2មិនដែលបានចំណាយពេលជាមួយគ្នាបន្តិចសោះឡេីយរាងក្រាស់តែងតែសោះអង្គេីយទោះជាលោកស្រីJeon ឲ្យនាយទៅយករាងតូចទៅដេីរលេងឬក៏ញាំុបាយក៏នាយតែងតែប្រកែកថារវល់នេះរវល់នោះរហូតទោះថ្ងៃឈប់សម្រាកក៏ដោយ។ តែការពិតនាយតែងតែមករកសង្សារសំណព្វចិត្តរបស់នាយទៅវិញទេ ឯនាយតូចវិញក៏ឧស្សារហ៍មកលេងផ្ទះនាយក្រាស់ផងដែរព្រោះលោកស្រីJeon តែងតែហៅគេមកតែនាយតូចមិនដែលជួបនឹងរាងក្រាស់ឡេីយព្រោះនាយចេញបាត់ពីផ្ទះរាល់ថ្ងៃ។

ពេលនេះពិធីកំពុងតែចាប់ផ្តេីម ក្នុងពិធីមិនសូវមានមនុស្សច្រេីនឡេីយមានតែសាច់ញាតិទាំងសងខាង មិត្តភក្ដិ និងអ្នករកសីុជាមួយគ្នាតែប៉ុណ្ណោះ។

ដឹប...ព្រូស....

"អ៊ួយ..បែកគូទហេីយទេដឹង" រាងតូចជីមីនកំពុងដេីរបម្រុងនឹងទៅរកមិត្តជាទីស្រលាញ់តែស្រាប់ទៅបុកគ្នាជាមួយគល់ឈេី ហេ៎៎....មិនមែនទេគឺបុកនឹងមនុស្សប្រុសសរស្លេកម្នាក់ឈរធ្វេីមុខមាំរឹងដូចគល់ឈេី។

"ន៎៎ែ...អាតាស្លេកបុកខ្ញុំហេីយគ្មានចិត្តជួយលេីកបន្តិចទេហេស មនុស្សស្អីក៏អត់ចិត្តអត់ថ្លេីមម្ល៉េះ អ៊ួយ...ឈឺគូទណាស់" គ្រាន់តែងេីបឈរបានភ្លាមនាយតូចក៏ស្រែកចាចស្តីឲ្យមនុស្សគល់ឈេីនោះភ្លាម តែនាយម្នាក់នោះហាក់មិនខ្វល់គិតតែឈរធ្វេីមុខមាំមិនហាស្តីអ្វីឡេីយ។

"ន៎៎ែ...គរឬយ៉ាងមិច? មិនលឺខ្ញុំនិយាយជាមួយទេហេស?" រាងតូចក្តៅចិត្តជាខ្លាំងខ្លួនខំនិយាយតែនាយក្រាស់នៅតែឈរធ្មឹង។

"មិនចេះខ្មាស់ទេទេហេស...មកឈរស្រែកកណ្តាលពិធីមនុស្សច្រីនបែបនេះ" ទីបំផុតនាយក្រាស់នោះក៏ព្រមវាចាឡេីង។

"ចុះអាលោកឯងបុកខ្ញុំហេីយមិនចេះសុំទោស!!!"

"ខ្ជិលនិយាយជាមួយក្មេងឆ្កួតដូចឯងណាស់" ថារួចនាយក្រាស់ក៏ដេីរចេញទៅបាត់ទុកឲ្យនាយតូចកាន់តែក្តៅស្លឹកត្រចៀកឡេីងភ្លាម។

"អាយ...អាតាស្លេកឆ្កួត អាមនុស្សអត់ចិត្ត កុំឲ្យខ្ញុំជួបអាលោកឯងទៀតបេីមិនអញ្ចឹងទាត់លោកឯងឲ្យបែកពងតែម្តង ហេីុយ....ខឹងៗៗៗណាស់វេីុយ....." រាងតូចទ្រាំមិនបានក៏ស្រែកជេរនាយក្រាស់ផាំងហេីយទន្រ្ទាំជេីងខ្លាំងៗតែនាយនោះមិនខ្វល់សោះ មានតែមនុស្សក្នុងពិធីបែរមកមេីលគេតែនាយតូចមិនខ្វល់សំខាន់ពេលនេះគឺខឹង បន្ទាប់ពីជេរគេអស់ចិត្តក៏ដេីរតាំងៗទៅរកមិត្តរបស់ខ្លួននៅបន្ទប់តែងខ្លួនបាត់។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now