Episode 48

3.6K 184 25
                                    

រយៈពេល2សប្តាហ៍កន្លងផុតទៅថេហ្យុងក៏ត្រូវបានអនុញ្ញាតឲ្យមកផ្ទះវិញ ទោះជារបួសលេីស្បែកត្រូវបានជាសះស្បេីយពិតមែនក្តីតែរបួសដែលនៅក្នុងចិត្តមិនបានប្រសេីរឡេីយ។ ចាប់តាំងពីគេដឹងខ្លួនគេមិនមនិយាយស្តីរកអ្នកណាទាំងអស់ បាយទឹកក៏មិនសូវញាំុទាល់តែបង្ខំ គ្រូពេទ្យបានប្រាប់ថាឲ្យគ្រួសារនិយាយលេីកទឹកចិត្តគេនិងមិនត្រូវឲ្យនាយតូចគិតច្រេីនឡេីយព្រោះកេអាចនឹងកេីតជម្ងឺបាក់ទឹកចិត្ត តែទោះអ្នកផ្ទះនិយាយបែបណាក៏គេនៅតែគ្មានប្រតិកម្មអ្វីឡេីយ ឥឡូវក៏សង្ងំនៅតែក្នុងបន្ទប់ប៉ុណ្ណោះ។

ងាកត្រឡប់មកជុងហ្គុកវិញមួយថ្ងៃៗគិតតែពីផឹកស្រាស្រវឹងរាល់ថ្ងៃឃុំខ្លួនតែនៅក្នុងបន្ទប់ ធ្វេីឲ្យលោកចននិងភរិយាបារម្ភជាខ្លាំង។ ចំណែកការងារក្រុមហ៊ុនត្រូវបានទម្លាក់ទៅលេីជំនិតសង្ហាររ៉ាប់រងស្ទេីរតែទាំងស្រុងតែក៏មានលោកចនជួយសម្រាលខ្លះៗដែរ។

"អឹក...ថេយ៍ អឹក..ប្រពន្ធបង បងនឹកអូនណាស់" បុរសធ្លាប់តែសង្ហារដូចរាជបុត្រពេលនេះខ្លួនប្រាណមេីលមិនយល់ពុកមាត់ពុកចង្ការដុះជុំជិត ភ្នែកស្លក់ ស្គមស្កាំងជាងមុន សក់ក្បាលកន្រ្ទីងកន្រ្ទេីង  ជុំវិញខ្លួនសុទ្ធតែដប់ស្រា។ ឥឡូវកំពុងអង្គុយអោបដបស្រានិយាយក្រង៉ូៗព្រោះស្រវឹងជោកជាំ។

"អឹក..បងសុំទោស សុំទោសពិតមែនប្រពន្អសម្លាញ់ អឹក..ត្រឡប់មករកបងវិញមក អឹក.."

ក្រាក...

"ចៅហ្វាយ" យ៉ុងវ៉ុនបេីកទ្វារចូលមកដោយដៃកាន់ថាសអាហារ ហេីយដេីរលបហៅជុងហ្គុកតិចៗ។ រាល់ដងគ្មានអ្នកបម្រេីណាហ៊ានចូលមកឡេីយព្រោះចូលមកនាយតែងតែស្រែកដេញជួនកាលយកដបស្រាគប់ទៀតទេីបពួកគេបានត្រឹមបេីកទ្វារដាក់អាហារនៅជិតទ្វារប៉ុណ្ណោះ។ ចំណែកយ៉ុងវ៉ុនរវល់ចាត់ចែងការងារក្រុមហ៊ុនជំនួសជុងហ្គុកទេីបមិនសូវបានមកទេីបតែព្រឹកនេះនាយសម្រេចចិត្តយកអាហារមកដោយផ្ទាល់និងអាចលួងលោមឲ្យជុងហ្គុកញាំុផងព្រោះអាហារដែលយកមករាល់ថ្ងៃប៉ុណ្ណាសល់ប៉ុណ្ណឹងដោយសារតែនាយមិនញាំុឡេីយគិតតែបញ្ជារឲ្យគេយកស្រាៗរាល់ថ្ងៃ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now