Episode 45

3.5K 279 20
                                    

ព្រឹកថ្មីឈានមកដល់ប៉ាម៉ាក់របស់ថេហ្យុងមិនបានទៅណាឡេីយគាត់នៅកំដរកាយស្តូកស្តឹងរបស់កូនប្រុសមិនហ៊ានដេីរចោលឡេីយ។ ចំណែកជុងហ្គុកវិញគេមិនហ៊ានប្រឈមមុខនឹងលោកគីមនោះទេកាលពីយប់គេក៏បានមកមេីលថេហ្យុងដែរតែបានត្រឹមឈរមេីលពីក្រៅទ្វារដែលមានកញ្ចក់ថ្លាមួយមិនមែនគេមិនចង់ចូលទៅនោះឡេីយតែគេខ្លាចថាមានបញ្ហានឹងលោកគីមទៀត។

ក្រាក....

"លោកពូអ្នកមីង" រាងតូចជីមីនដឹីរចូលមកជាមួយនឹងសង្សាររបស់ខ្លួនគឺយ៉ុនហ្គីនោះឯង ហៅប៉ាម៉ាក់ថេហ្យុងដែលកំពុងអង្គុយលេីសាឡុងទាំងទឹកមុខក្រៀមក្រំ។

"ជីមីន" លោកស្រីគីមឧទានតប។

"ថេហ្យុងយ៉ាងម៉េចហេីយ ខ្ញុំទេីបតែដឹងរឿងទេហេីយក៏ប្រញាប់មកភ្លាម"

"គេលែងអីហេីយតែនៅមិនទាន់ដឹងខ្លួនហេីយមួយទៀតគឺ...គេ..ហឹុក..រលូតកូនហេីយ" លោកស្រីនិយាយទាំងទឹកភ្នែកស្រក់មកហាមមិនបានពេលដែលរំលឹកដល់ក្តីឈឺចាប់មួយនេះ ចិត្តជាម្តាយចិត្តជាលោកយាយពិតជាពិបាកធ្វេីចិត្តចំពោះរឿងនេះណាស់។

"ថា..ថាម៉េច??រលូតកូន!??" ជីមីនភ្ញាក់ផ្អេីលក្រោយដឹងថាថេហ្យុងរលូតកូន គេមិនដែលដឹងសោះថាថេហ្យុងមានកូនរឹតតែមិនគួរឲ្យជឿថាគេអាចពពោះបាន។

"ពិតមែនហេីយ" លោកគីមតបជំនួសព្រោះលោកស្រីគីមនៅយំនៅឡេីយ។

"មិនអីទេអ្នកមីងក្មេងគេទៅបានសុខហេីយ ចាត់ទុកគេគ្មាននិស្ស័យជាមួយពួកយេីងទៅចុះ" ជីមីនបន្ទន់ជង្គង់នៅមុខលោកស្រីគីមអង្អែលដៃរបស់គាត់ដេីម្បីលួងលោម។

"ខ្ញុំគិតលោកពូអ្នកមីងទៅសម្រាកសិនទៅ ចាំខ្ញុំនិងបងយ៉ុនជួយមេីលថែថេហ្យុងជំនួសសិន មេីលទៅអ្នកទាំង2អស់កម្លាំងណាស់ដែរហេីយ"

"តែ..."

"មិនអីអ្នកមីងខ្ញុំអាចធ្វេីបាន អ្នកមីងគួរតែសម្រាកឲ្យច្រេីនទៅបេីថេហ្យុងដឹងខ្លួនឃេីញអ្នកមីងក្នុងសភាពបែបនេះគេនឹងមិនសប្បាយចិត្តនោះទេ"

"ក៏បាន អញ្ចឹងមីងផ្ញេីរផងរសៀលចាំមីងត្រឡប់មកវិញ"

"បាទ ជម្រាបលា" និយាយចប់ប៉ាម៉ាកថេហ្យុងក៏ចេញទៅបាត់ ជីមីនដកដង្ហេីមធំសម្លឹងមេីលកាយស្លេកស្លាំងរបស់មិត្តជាទីស្រលាញ់ដោយទឹកមុខសោកសៅ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now