Episode 27

2.6K 228 58
                                    

ថ្មេីរនេះក៏ឈានជិតដល់វេលាថ្ងៃត្រង់ទៅហេីយតែរាងតូចថេហ្យុងមិនទាន់ចុះមកខាងក្រោមវិញនោះទេដោយសារតែគេយំខ្លាំងពេកហេីយអស់កម្លាំងក៏គេងលក់តែម្តងទៅ ចំណែកអ្នកជាប្តីក៏មិនបានឡេីងមកមេីលអ្វីដែរ។

"ហឹម..." ត្របកភ្នែកដែលបិទជាយូរក៏ចាប់ផ្តេីមកម្រេីក រាងតូចងេីបឡេីងទាំងធីងធោងព្រោះតែយំខ្លាំងពេកហេីយភ្នែកក៏នៅក្រហមហេីមមិនទាន់បាត់ផងដែរ។

រាងតូចយោងអាត្មាងេីបឡេីងសម្តៅទៅបន្ទប់ទឹកដេីម្បីលុបមុខចេញក្រែងអាចស្រឡះបានខ្លះ ក្រោយពីលុបលាងរួចរាងតូចក៏ចេញមកវោញសម្លឹងមេីលម៉ោងនៅលេីនាឡិកាពេលនេះម៉ោង11ហេីយទេីបប្រញ៉ាប់ចុះទៅខាងក្រោមដេីម្បីធ្វេីអាហារថ្ងៃត្រង់ទោះជាមានរឿងច្រេីនមិនអស់ពិតមែនតែរាងតូចមាននាមជាប្រពន្ធត្រូវតែធ្វេីតួនាទីខ្លួនមិនអាចគេចវេសបានឡេីយគឺតួនាទីជាប្រពន្ធនោះឯង!!!

ចុះមកដល់ខាងក្រោមអ្វីដែលឃេីញមុនគេនោះគឺរឿងដែលគួរឲ្យស្អប់ខ្ពេីមបំផុតព្រោះតែប្តីរបស់ខ្លួនកំពុងអង្គុយបឺតមាត់គ្នាជាសង្សារនៅលេីសាឡុងកណ្តាលផ្ទះមិនចេះអៀនខ្មាស់។ រាងតូចចុះមកដោយមិនហ៊ានមេីលចំឡេីយចង់យំពេលនេះក៏យំលែងចេញដែរ!! ចំណែកម៉ូរីបានឃេីញរាងតូចភ្លាមក៏យកដៃស្រាក់.ក.រាងក្រាស់កាន់តែស្និតស្នាលបឺតជញ្ជក់គ្នាកាន់តែខ្លាំងឡេីងមិនខ្មាស់ទេថាខ្លួនជាស្រីដែលបឺតមាត់ប្រុសកណ្តាលវាលបែបនេះឡេីយ ចំណែកអ្នកបម្រេីក៏នាំគ្នាទៅធ្វេីកិច្ចការអស់មិនហ៊ាននៅរំខានចៅហ្វាយឡេីយ។ ឆ្ងល់មែនទេថាម៉េចក៏នាងក្រមុំនៅទីនេះទៀតព្រោះតាំងពីព្រឹកដែលញាំុអីហេីយនាងនៅមិនព្រមទៅផ្ទះវិញបានជុងហ្គុកថ្នាក់ថ្នមទៀតក៏នៅប្រលែងញ៉ែញ៉ង់គ្នាតាំងពីព្រឹករហូតដល់ថ្មេីរនេះឯង!!

"អុុះ...ជុងបានហេីយប្រពន្ធបងមកហេីយ" ម៉ូរីធ្វេីជាប្រលែងមាត់វិញហេីយនិយាយដោយអោនមុខចុះធ្វេីដូចជាភ័យខ្លាចតែតាមពិតកំពុងសប្បាយចិត្តចង់ហោះទៅឋាននរក...អាស៎៎...ច្រឡំហោះទោឋានសួគ៍ហេីយព្រោះបញ្ឈឺរាងតូចបាន!!!(មីស្លាប់🙏)

"ហឹស.....មកក៏មកទៅអូនខ្វល់ធ្វេីអី ហេីយកុំខ្លាចមានបងនៅទីនេះអ្នកណាហ៊ានធ្វេីអីអូននោះ!!" រាងក្រាស់ងាកសម្លឹងផែនខ្នងរាងតូចដែលកំពុងដេីរទៅផ្ទះបាយហេីយនិយាយលឺបំណងឲ្យរាងតូចលឺ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now