Episode 5

2.7K 193 0
                                    

___Restaurant__

"សួស្ដីចា៎៎ អ្នកទាំង2ត្រូវការកម្មង់អ្វីដែរចា៎៎" អ្នករត់សួរទាំងញញឹមទាក់រាក់ដាក់ភ្ញៀវទាំង2។

"យក@&$@&......"
"ច៎៎ា សូមរង់ចាំមួយភ្លែត" ក្រោយមកអ្នករត់តុនោះក៏ចេញទៅបាត់។

"Mori បងមានរឿងចង់ប្រាប់អូន"

"អឺ..មាន ...រឿងអីបងសម្លាញ់" នាងតូចMori និយាយទាំងរដាក់រដុបព្រោះថាមេីលទៅរាងក្រាស់មុខមាំប្លែក។ នាងខ្លាចថារាងក្រាស់នឹងសុំបែកនាង បេីបែបនោះមែននាងប្រាកដជាដាច់លុយមិនខាន រាល់ថ្ងៃមានរាងក្រាស់ជាអ្នកទំនុកមប្រុងសព្វគ្រប់ នាងវិញគិតតែដេីរទាត់ខ្យល់ទាក់ប្រុសអ្នកមានៗតែប៉ុណ្ណោះ។

"គឺបងត្រូវរៀបការហេីយ"

"ហាស....ហឹកហឹក....ជុងបងនិយាយអីបែបហ្នឹង ហឹក...បងឈប់ស្រលាញ់អូនហេីយមែនទេ" គ្រាន់តែលឺថារាងក្រាស់រៀបការនាងក៏ប្រញ៉ាប់ដេីរតួកម្សត់យំយែកទឹកភ្នែកហូររហាម។

"ពុទ្ធោ...ម៉ូរីឈប់យំទៅ បងឯណាទៅឈប់ស្រលាញ់អូនោះ" ក្រោយឃេីញនាងយំរាងក្រាស់ក៏ប្រញ៉ាប់លួងលោមនាងដោយសម្តីផ្អែមល្ហែម។

"ចុះហេតុអីបាន ហឹក....ជាបងរៀបការ ហឹក....." នាងនៅតែអណ្តឺតអណ្តក់ដេីម្បីឲ្យរាងក្រាស់ចាប់អារម្មណ៍។

"គឺមកពីអ្នកម៉ាក់អង្វរទេ បងមិនបានស្រលាញ់អាក្មេងនោះទេ មួយទៀតបងរៀបការតែ1ឆ្នាំប៉ុណ្ណោះក្រោយមកបងនឹងលែងលះ ពេលនោះប៉ាម៉ាក់បងលែងជំទាស់រឿងពួកយេីងទៀតហេីយ" រាងក្រាស់ប្រឹងលួងលោមហេីយអង្អែលដៃនាងតិចដេីម្បីឲ្យនាងស្ងប់ចិត្តដោយលេីកហេតុផលមកប្រាប់នាង។

"ពិតមែនហេស?"

"បាទអូនសម្លាញ់  ឈប់យំទៀតទៅ"

"ច៎៎ា...តែថាហេតុអីបងហៅគេថាអាក្មេងនោះទៅវិញ"

"គឺគេជាមនុស្សប្រុស"

"ហាស!!!!!មនុស្សប្រុស!!!!!" Mori ស្រែកឡេីងដោយភ្ញាក់ផ្អេីលធ្វេីឲ្យអ្នកក្នុងហាងសម្លឹងមកតែនាងមិនខ្វល់ឡេីយ។

"ពិតមែនហេីយ"

"នេះប៉ាម៉ាក់បងពួកគាត់គិតអីហេតុអីឲ្យបងទៅរៀបការជាមួយប្រុសដូចគ្នាវិញ!!ស្រីល្អៗដូចជាអូនបែរជាមេីលមិនឃេីញទៅមេីលឃេីញមនុស្សប្រុសទៅវិញ" Moriហួសចិត្តហេីយក៏ថែមទាំងនិយាយសរសេីរខ្លួនឯងលេីសទៀតផង។

"វាជាសន្យារចាស់ៗ កុំទៅគិតអីបងមិនមែនជាហ្គេយ៍ បងមិចនឹងអាចស្រលាញ់អាក្មេងនោះទៅ"

"ហិហិ...មែនហេីយ តែថា....រឿងរបស់ពួកយេីង" នាងសេីចបន្តិចតែក៏និយាយកម្សត់នៅប្រយោគចុងក្រោយ។

"អូនកុំភ័យបងមិនបែកពីអូនទេព្រោះបងស្រលាញ់អូន បងនឹងទៅរកអូនឲ្យញឹកញ៉ាប់ណាមួយទោះវារៀបការជាមួយបងក៏បងមិនចាំបាច់ទៅខ្វល់នឹងវាដែរគ្រាន់តែរៀបការហេីយលែងលះប៉ុណ្ណោះព្រោះបងយល់ដល់អ្នកម៉ាក់ទេ ទ្រាំបន្តិចទៅតែ1ឆ្នាំប៉ុណ្ណោះណាអូនសម្លាញ់ ហេីយអូនក៏អាចទៅរកបងបានគ្រប់ពេល" រាងក្រាស់និយាយពាក្យ"វា"ពេញឯមាត់ហាក់គ្មានអារម្មណ៍ថាខុសសោះ។

"អូនស្រលាញ់បង"

"បងក៏ស្រលាញ់អូនដែរ"
មួយសន្ទុះក្រោយមកអាហារក៏បានលេីកមកដល់អ្នកទាំង2ក៏បរិភោគទាំងរីករាយ ក្រោយមកនាយក្រាស់ក៏ជូនMori ទៅCondo វិញដោយសន្យារថាយប់នឹងមករកហេីយនាយក៏ត្រឡប់ទៅក្រុមហ៊ុនវិញ។

TO BE CONTINUED.........

29/05/21

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now