Episode 44

3.7K 268 65
                                    

រាងកាយស្លេកស្លាំងសន្លប់ស្តូកស្តឹងនៅលេីគ្រែអ្នកជម្ងឺមិនទាន់បានដឹងខ្លួននោះឡេីយតាំងតែចេញពីបន្ទប់សង្រ្គោះបន្ទាន់។ លោកគីមនិងភរិយាអង្គុយលេីសាឡុងសម្លឹងមេីលកូនប្រុសជាទីស្រលាញ់ដោយក្តីសោកសង្រែកជាពេកពន់។

"ហ្ហឹក..មកពីអូន អូនមិនគួរទៅធ្វេីតាមសន្យាឆ្កួតឡប់នោះឲ្យកូនយេីងរៀបការជាមួយគេនោះឡេីយ ហ្ហឹក..បេីមិនចឹងទេកូនយេីងក៏មិនក្លាយទៅជាបែបនេះដែរ" លោកស្រីគីមអង្គុយយំសសឹកនឹកសោកស្តាយបន្ទោសខ្លួនឯងមិនឈប់ដែលឲ្យថេហ្យុងទៅរៀបការតាមសន្យារបស់ខ្លួន នេះដោយសារតែការគោរពពាក្យសម្តីនិងការជឿទុកចិត្តលេីមនុស្សខុសបែបនេះហេីយទេីបរឿងក្លាយទៅជាបែបនេះ។

"ឈប់បន្ទោសខ្លួនឯងទៅអូនសម្លាញ់ កូនយេីងលែងអីហេីយណា" លោកគីមអង្អែលខ្នងប្រពន្ធថ្នមៗ និយាយលួងលោម សួរថាលោកខឹងទេ? លោកសោកស្តាយទេ?ប្រាកដណាស់តែរឿងទៅជាបែបនេះចង់បកក្រោយក៏មិនបានចាត់ទុកថាជាសុបិន្តអាក្រក់ទៅចុះទោះសងសឹកចងគំនុំក៏គ្មានបានអីមកវិញដែរ ត្រឹមតែយកថេហ្យុងចាកចេញពីសុបិន្តអាក្រក់នេះទៅចាប់ផ្តេីមជីវិតល្អប្រសេីរមួយម្តងទៀតចុះ។

"បេីកូនថេយ៍ដឹងខ្លួន ហេីយគេសួររកកូនគេនោះតេីឲ្យអូនឆ្លេីយយ៉ាងណាជាមួយកូន អូនខ្លាច ខ្លាចគេទទួលយកមិនបាន ហ្ហឹកៗ"

"អូនគិតថាយេីងអាចកុហកកូនបានហេស៎៎?"

"បែបនេះហេីយទេីបអូនបារម្ភ"

"មិនអីទេ កូនយេីងនឹងយល់ណា ចាត់ទុកថាចៅគេគ្មាននិស្ស័យនឹងពួកយេីងចុះ"

ក្រឡេកមកមេីលខាងរាងក្រាសឯណេះវិញនាយកំពុងអង្គុយគងទាក់ខ្លាកែវភ្នែកក្រហមដូចសាតានសម្លឹងមេីលទៅមនុស្សមួយក្រុមកំពុងរំលោភមនុស្សស្រីម្នាក់ដែលធ្លាប់មាននាមជាសង្សារបណ្តូលចិត្តនោះយ៉ាងព្រៃផ្សៃ។ ត្រូវហេីយនាយត្រឡប់មកដល់ផ្ទះយូរដែរហេីយ មុននេះបន្ទាប់ពីយំឆ្អែតនាយក៏បានទៅរកថេហ្យុងដែរតែឃេីញលោកគីមនិងភរិយានៅដែរទេីបមិនហ៊ានចូលទៅខ្លាចមានរឿងទៀត នាយសម្លឹងមេីលរាងកាយភរិយាដែលដេកលេីគ្រែមានសេរ៉ូបជាប់នឹងដៃតាមរយៈទ្វារកញ្ចក់មួយប្រលោះដោយកែវភ្នែកឈឺចាប់ជាពេកពន់ចិត្តពិតជាចូលទៅអោបក្រសោបសុំទោសរឿងគ្រប់យ៉ាងដល់គេណាស់តែនាយគ្មានចិត្តក្លាហានប្រឈមមុខនឹងមនុស្សចាស់ទាំងពីរដែលធ្លាប់ទុកចិត្តនាយបំផុតនោះឡេីតរឹតតែមិមហ៊ានប្រឈមមុខនឹងភរិយាស្របច្បាប់ដែលនាយតែងតែមេីលងាយធ្វេីបាបនោះឡេីយ មនុស្សប្រុសម្នាក់ធ្លាប់តែរឹងមាំមិនដែលខ្លាចអ្វីពេលនេះប្រែជាទន់ជ្រាយលែងហ៊ានប្រឈមមុខនឹងបញ្ហា។ ទម្រាំតែដាច់ចិត្តត្រឡប់មកផ្ទះវិញលោកចននិងភរិយាលួងលោមសឹងតែបែកពពុះមាត់ទៅហេីយ ក្រោយពីមកដល់ភូមិគ្រឹះនាយសម្តៅទៅបន្ទប់ក្រោមដីតែម្តង។ ចំណែកលោកចននិងភរិយាក៏ត្រឡប់ទៅភូមិគ្រឹះវិញបាត់ហេីយ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now