Episode 14

2.8K 206 0
                                    


ការធ្វេីរដំណេីរអស់ជាច្រេីនម៉ោងទីបំផុតពួកគេក៏មកសមុទ្រយ៉ាងធំល្វឹងល្វេីយ មានមនុស្សជាច្រេីនកំពុងតែលេងសេីចសប្បាយជាមួយគ្រួសារនិងខ្លះទៀតមកជាលក្ខណៈគូរស្នេហ៍ឬក៏មិត្តភក្តិ នៅទីនេះក៏មានរីសតមួយសម្រាប់ជួលឲ្យភ្ញៀវស្នាក់នៅ មានភោជនីយដ្ឋាន ហេីយនៅជិតនោះក៏មានផ្សារដែលលក់របស់អនុស្សាវរីយ៍និងសម្លៀកបំពាក់ដែលមានតូបតូចៗជាច្រេីនសម្រាប់ឲ្យអ្នកដែលមកលេងសមុទ្រដេីរលេងកម្សាន្តបន្ថែមទៀត។ គ្រប់គ្នាកំពុងតែសប្បាយស្របពេលដែលថេហ្យុងស្ទេីរតែសន្លប់ទៅហេីយព្រោះគេអត់បាយតាំងតែពីព្រឹកមកម្ល៉េះពេលនេះម៉ោង1ទៅហេីយទេីបតែមកដល់។

ដំណេីរស្វាហាប់ដៃកំពុងអោបចង្កេះសង្សារទុកឲ្យអ្នកជាប្រពន្ធដេីរតាមពីខាងក្រោយ។

"សូមស្វាគមន៍លោកJeon" បុគ្គលិកនៅក្នុងរីសតអោនគោរពនាយដោយដឹងហេីយថានាយជានរណា។

"ជូនយេីងទៅបន្ទប់ដែលបានកក់ហេីយបេីកបន្ទប់មួយទៀតផង" នាយសង្ហារនិយាយទៅកាន់បុគ្គលិកហេីយគេក៏នាំនាយទៅបន្ទប់ស្នាក់នៅដោយមានបុគ្គលិកផ្សេងទៀតជាអ្នកលេីកវ៉ាលីខ្លួនមកតាមក្រោយ។

"នេះលោកបន្ទប់ដែលបានកក់ ហេីយទល់មុខនេះជាបន្ទប់ដែលលោកឲ្យបេីកអំបាញ់មិញ នេះសោរលោក"

"អស់អីហេីយទៅវិញចុះ"

"ជុងអូនគេងជាមួយបង" នាងក្រមុំប្រញ៉ាប់និយាយឡេីងដោយម្ញិកម្ញក់ដាក់នាយ។

"អូនគេងបន្ទប់ទល់មុខបងទៅណា ព្រោះថាបងមិនចង់ឲ្យអ្នកម៉ាក់រករឿង គាត់ប្រាកដជាឲ្យបុគ្គលិកទីនេះចាំរាយការណ៍ប្រាប់គាត់មិនខាន" ចុងហ្គុកនិិយាដោយសម្លេងផ្អែមនិងលេីកដៃអង្អែលក្បាលនាងតិចៗ ចំណែកថេហ្យុងនេះខ្លួនដូចជារូបចម្លាក់ដែលពួកគេមិនខ្វល់សោះ នាយតូចឈរស្ងៀមមិនហ៊ានហារស្តីអ្វីឡេីយ។

"តែជុង...."

"បងនឹងទៅរកអូនណា សឺត....." នាយនិយាយកាត់ហេីយក៏លួងលោមនិងឈ្លាតថេីបនាងដេីម្បីឲ្យនាងស្ងប់ចិត្ត នាងក្រមុំក៏យល់ស្របតាម។

"ក៏បានបងសម្លាញ់ ជុប" ភាសាផ្អែមល្ហែម ការឱបថេីបគ្នាទាំងដែលពេលនេះមិនមែនមានតែ2នាក់នោះឡេីយក៏មានអ្នកជាប្រពន្ធកំពុងតែឈរមេីលមកពួកគេទាំងមិនហ៊ានមាត់កប្រៀបដូចមនុស្សអរូបដែលពួកគេមេីលមិនឃេីញសូម្បីតែបន្តិច។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now